សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អគារ​រដ្ឋបាល​ថ្មី​មួយ​ខ្នង​កំពស់​ពីរ​ជាន់ ដែល​បាន​ចំណាយ​ថវិកា ជាង​២០​ម៉ឺន​ដុល្លារ​ក្នុង​ការសាងសង់ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ត្រូវបាន​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​កាលពី​ម្សិលមិញ !

អគារ​រដ្ឋបាល​ថ្មី​មួយ​ខ្នង​កំពស់​ពីរ​ជាន់ ដែល​បាន​ចំណាយ​ថវិកា ជាង​២០​ម៉ឺន​ដុល្លារ​ក្នុង​ការសាងសង់ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ត្រូវបាន​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​កាលពី​ម្សិលមិញ !

​ខេត្ត​រតនគិរី​៖ នេះ​ជា​សមិទ្ធិផល​ថ្មី​មួយទៀត ក្នុង​ចំណោម​សមិទ្ធិផល​នានា​ជាច្រើន ដែល​ស្នងការដ្ឋាន​នគរបាល ខេត្ត​រតនគិរី សំរេច​លើ​ការសាងសង់​បាន​នា​ពេលកន្លងមក សំរាប់​បម្រើ​កិច្ចការងារ​រដ្ឋបាល​ទូទៅ ។ ហើយ​នៅ​ម៉ោង​ជិត​៣​រសៀល ថ្ងៃទី​២៤​ធ្នូ​២០១៨​ម្សិលមិញ​នេះ អគារ​រដ្ឋបាល​ថ្មី​មួយ​ខ្នង ដែល​បាន​សាងសង់ឡើង ក្នុងតម្លៃ​ទឹកប្រាក់​អស់​ជាង​២០​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ក្នុងស្រុក និង​ប្រទេស​វៀតណាម​ជា​មិត្ត​នោះ បានបញ្ចប់​នូវ​ការសាងសង់ និង​បាន​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការណ៍ ក្រោម​វត្តមាន អគ្គស្នងការ​រង​នគរបាលជាតិ នាយ​ឧត្តមសេនីយ៍ ហ៊ូ សា​គុណ អភិបាលរង​ខេត្ត​រតនគិរី លោក លន់ សុភាព ស្នងការ​នគរបាល​ខេត្ត​រតនគិរី លោក​ឧត្តមសេនីយ៍ទោ ងួន គឿន ថ្នាក់ដឹកនាំ​នគរបាល​ខេត្ត​យ៉ា​ឡាយ ខេត្ត​កន្ទូ​ម វៀតណាម និង​ក៏​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​នគរបាល ខេត្ត​ភាគ​ឥសាន មន្ត្រីខេត្ត ក្រុង ស្រុក រួម​នឹង​មន្ត្រីនគរបាល​ខេត្ត​រតនគិរី គ្រប់​លំដាប់ថ្នាក់​ជាង​១​ពាន់​នាក់​ផង​នោះ​ទៀត​។​

​ស្នងការ​នគរបាល​ខេត្ត​រតនគិរី លោក​ឧត្តមសេនីយ៍ទោ ងួន គឿន បានបង្ហាញ​របាយការណ៍​ថា អគារ​រដ្ឋបាល​ថ្មី​មួយ​ខ្នង ដែល​ត្រូវ​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការណ៍​នៅពេលនេះ សង់​ឡើង​ក្នុង​ទំហំ​១៣​ម៉ែត្រ គុណ​នឹង​៣០​ម៉ែត្រ មាន​កំពស់​២​ជាន់ ធ្វើ​អំពី​ឥដ្ឋ ប្រក់​ក្បឿង ជា​រចនាបថ​ខ្មែរ និង​សក្តិសម​ជា​អគារ​ធ្វើការ​ក្នុង​ក្របខ័ណ្ឌ​រាជការ​។ អគារ​នេះ ជាន់​ក្រោម​មាន​បន្ទប់​ការិយាល័យ​៩​បន្ទប់ និង​ជាន់​លើ​មាន​សាលប្រជុំ​ធំ​មួយ មាន​២០០​កៅអី «​ផ្ទុក​មនុស្ស​បាន​២០០​នាក់​» ហើយ​ដំណើរការ​សាងសង់​ចាប់ពី​ថ្ងៃ​ទី​២១​មេសា​២០១៧ និង​បាន​បញ្ចប់​នូវ​ការសាងសង់ នៅក្នុង​ខែ​ឧសភា​២០១៨ ដែល​បាន​ចំណាយ​ថវិកា​សរុប ២២​ម៉ឺន ១៦១​ពាន់ ៣៨៧​ដុល្លារ​អាមេរិក ជា​ថវិកា​បាន​មក​ពី​ការជួយឧត្ថម្ភ ពី​មន្ទីរ​នគរបាល​ខេត្ត​យ៉ា​ឡាយ ខេត្ត​កន្ទូ​ម វៀតណាម មន្ត្រីរាជការ និង​សប្បុរសជន​នានា​ក្នុង​ខេត្តរតនគិរី​ផងដែរ​។

​លោក​ឧត្តមសេនីយ៍ ស្នងការ​នគរបាល​ខេត្ត បានបញ្ជាក់​ថា ដំណើរការ​សាងសង់​អគារ​រដ្ឋបាល​នេះ គឺ​បាន​អនុវត្ត​ទៅតាម​គោលការណ៍​របស់ អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន និង​ការគាំទ្រ​ឯកភាព របស់​អភិបាលខេត្ត​រតនគិរី លោក​ថង សាវុន លើ​គំរោង​ប្លង់ នៃ​សំណង់​អគារ​នេះ​ផងដែរ​។ ហើយ​នៅ​ឆ្នាំ​២០១៥​កន្លងមក ស្នងការដ្ខាន​នគរបា​ល​ខេត្ត ក៏​បាន​ធ្វើ​របង​ថ្ម​ព័ទ្ធជុំវិញ​ស្នងការ ប្រវែង​៤០៨​ម៉ែត្រ ដោយ​ចំណាយ​ថវិកា​អស់​៨​ពាន់ ៣៥០​ដុល្លារ និង​សមិទ្ធិផល​នានា​មួយចំនួន​ទៀត​ផង​។​

​អភិបាលរង​ខេត្ត​រតនគិរី លោក លន់ សុភាព បាន​ថ្លែង​កោតសរសើរ ដល់​កម្លាំង​នគរបាល​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត ដែល​បាន​ពុះពារ​គ្រប់​ឧបសគ្គ និង​បាន​អនុវត្ត​តួរ​នាទី ភារកិច្ច​ថែរក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ បាន​យ៉ាង​ល្អប្រសើរ ទាំង​ពេល​កន្លងមក និង​គ្រា​បច្ចុប្បន្ន​។ លោក​អភិបាលរង​ខេត្ត ក៏​បាន​កោតសរសើ​រដល់​កម្លាំង​នគរបា​ល​វរ​ការពារ​ព្រំដែន ដែល​បាន​សហកា​រណ៍​គ្នា​ជាមួយ អង្គភាព​ប្រដាប់អាវុធ​ពាក់ព័ន្ធ​ផ្សេងទៀត​បាន​ល្អ ក្នុង​ការចុះ​ការពារ ការបោះបង្គោល​ព្រំដែន​បំពេញបន្ថែម ពី​បង្គោល​លេខ​១ ដល់​បង្គោល​លេខ​៤០ កម្ពុជា​-​វៀតណាម បាន​ដោយ​ជោគជ័យ ។​

​អគ្គស្នងការ​រង​នគរបាលជាតិ នាយ​ឧត្តមសេនីយ៍ ហ៊ូ សា​គុណ លោក​បាន​មានប្រសាសន៍​កោតសរសើ​រ ដល់​នាយ និង​ពល​នគរបាល​ខេត្ត ដែល​បាន​សហការ​រួមគ្នា​ជាមួយ​អង្គភាព​ពាក់ព័ន្ធ និង​មាន​ការគាំទ្រ​ពី​អាជ្ញាធរ​ខេត្ត ក្រុង ស្រុក​ធ្វើ​ប្រតិបត្តិ​ការណ៍ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​យ៉ាង​ល្អ ជាពិសេស ដោយមាន​កិច្ចសហការណ៍​របស់ ស្ថាប័ន​តុលាការ​ខេត្ត ដែល​ធ្វើឲ្យ​កម្លាំង​នគរបាល​ក្នុង​ខេត្ត ទទួលបាន​នូវ​ការសំរេច​ភារកិច្ច​ជា​បន្តបន្ទាប់​ផង​ដែរ​។

​នាយ​ឧត្តមសេនីយ៍ មានប្រសាសន៍​ទៀត​ថា ដោយ​ផ្អែក​លើ​ផែនកា​រណ៍ រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ជាមួយ​មន្ទីរ​នគរបាល​ខេត្ត​យ៉ា​ឡាយ ខេត្ត​កន្ទូ​ម រួមគ្នា​នៅ​ក្នុង​ការរក្សា​សន្តិសុខ សុវត្ថិភាព​នៅតាម​ខ្សែ​បន្ទាត់​ព្រំដែន ក៏​ដូច​ជា​រួម​គ្នា​បង្ការ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ បាន​ល្អ​ផង​ទៀត​។​

នាយ​ឧត្តមសេនីយ៍ ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​ការជួយឧបត្ថម្ភ​របស់​ភាគី​មិត្ត ពិសេស មន្ទីរ​នគរបាល​ខេត្ត​យ៉ា​ឡាយ និង​ខេត្ត​កន្ទូ​ម ដែល​បាន​គាំទ្រ លើកទឹកចិត្ត​ដល់​កម្លាំង​នគរបាល​ខេត្ត​រតនគិរី ទទួលបាន​នូវ​ការសំរេច​ភារកិច្ច ជាពិសេស ការ​កសាងបាន នូវ​ទីបញ្ជាការ​នគរបាល​មួយ ដែល​មាន​លទ្ធភាព នៅក្នុង​ការដឹកនាំ​កងកម្លាំង​ប្រតិបត្តិការ សំរាប់​ការងារ​ការពា​រ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ខេត្ត​បាន​យ៉ាង​គាប់ប្រសើរ​។

​នាយ​ឧត្តមសេនីយ៍ អគ្គស្នងកា​រង​នគរបាលជាតិ ក៏​បាន​ជម្រុញ​ដល់​ស្នងការ​នគរបាល​ខេត្ត​រតនគិរី ត្រូវខិតខំ​បន្ថែមទៀត ក្នុង​ការចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ពិសេស បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដូចជា​ការជួញដូរ​គ្រឿង​ញៀន សត្វព្រៃ និង​បទល្មើស​ព្រៃឈើ​ជាដើម​។​ល​។ ឲ្យមាន​ប្រសិទ្ធិភាព ទៅតាម​គោលការណ៍​ក្រសួងមហាផ្ទៃ និង​គោលការណ៍​របស់ រាជរដ្ឋាភិបាល ដែល​បានដាក់ចុះ ឲ្យខាងតែបាន​៕
​ដោយ ៖ ចាប សំ អាន​

 

Filed in: ព័ត៌មានជាតិ