សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រធាន​គណកម្មការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដឹកនាំ​ដោយ​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជារ​ការរង​កង​យោធ ពល​ខេមរភូមិន្ទ សំងំសុខ​ប្រៀបបាន​និង​បើកដៃ​អោយ​ឈ្មួញ​ឈើ​នៅ​ខេត្តរតនគិរី​ឈ្មោះ ហូ​វ ជី​វ៉ៃ បានដៃ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ផ្គើន​ឡើង​ទ្វេរ​ដង​

​ប្រធាន​គណកម្មការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដឹកនាំ​ដោយ​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជារ​ការរង​កង​យោធ ពល​ខេមរភូមិន្ទ សំងំសុខ​ប្រៀបបាន​និង​បើកដៃ​អោយ​ឈ្មួញ​ឈើ​នៅ​ខេត្តរតនគិរី​ឈ្មោះ ហូ​វ ជី​វ៉ៃ បានដៃ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ផ្គើន​ឡើង​ទ្វេរ​ដង​

​ខេត្ត​រតន​:​គិរី ៖ យោងតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ខេត្ត​រតនគិរី បាន​អោយ​ការិយាល័យ​និពន្ធ​យើង​ដឹងថា សព្វ ថ្ងៃនេះ​សកម្មភាព​របស់​ក្រុម​ឈ្មួញ​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ព្រៃ​ឈើប្រណិត​មានតម្លៃ​ពី​ខេត្តរ​រតនៈគីរី​ទៅ​លក់​នៅ​ស្រុក​យួន​កំពុង​កើតឡើង​យ៉ាង​គគ្រឹក​គ្រេង​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ការទប់ស្កាត់​ឬ​បង្ក្រាប​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​សោះឡើយ ។

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ ២០១៨ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​: មាន ការ​ចរាចរណ៍​ឈើ​ប្រណីត​ដឹក​ចេញពី​ភូម​សាស្ត្រ​ស្រុក​អណ្តូង​មាស និង​ស្រុក​អូរយ៉ាដាវ ក្នង​ខេត្តរតនគិរី ដោយ​មាន​ឈ្មួញ ឈ្មោះ ណុប ណាក់​ហៅ​(​ក្បាល់​ធំ​) និង​ឈ្មោះ ហ៊ូរ ជី​វ៉ៃ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​គេ​ជឿ​ថា​បាន​ឃុបឃិត​គ្នា​ចាយលុយ (​រាប់​ម៉ឺន​ដុល្លារ​) រត់​ការបើកផ្លូវ​កុំអោយ​មាន​ការរំខាន​ពី​សមត្ថកិច្ច​ពាក់​ពន្ធ័ រួមទាំង​អ្នកកាសែត​មួយចំនួន​ផង​ដែរ​ជា​ថ្នូរ​នឹង​ការ​មិន​ផ្សព្វផ្សាយ​ព័ត៍មាន​អំពី​សកម្មភា​ពជួញ​ឈើ​ឆ្លងដែន​របស់​ពួកគេ ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​អូរយ៉ាដាវ ដែល​មាន​មេ​ប៉ូលិស​ឈ្មោះ​អ៊ីវ​ចំរើន​ជា​អ្នកត្រួតត្រា​។​

​តាម​ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​តូចតាច ដែល​មិន​បាន​លាភ​សក្កា​រះ​បាន​ទម្លាយ​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ដឹង​ថា ៖ លោក ណុប វណ្ណះ និង ហ៊ូ​វ ជី​វ៉ៃ សុទ្ធសឹង​ជា​មន្ត្រី​រាជ​អាវុធ ហត្ថ កំពុង​ឃុបឃិត​គ្នា​ចាយ​លុយ​រាប់ម៉ឺន​ដុល្លារ រត់ការ​បិទមាត់​បិទ​ភ្នែក​មន្ត្រី​តាម​ស្ថានប័​ន្ថ​ជំនាញ​ពាក់ព័​ន្ធ ដើម្បី​បាន​សិទ្ធិ​ធ្វើ​សកម្មភាព​យក​គ្រឿងចក្រ​កាប់​ទន្ទ្រានព្រៃ​សហគមន៍​បង ប្អូន​ជនជាតិ រស់​នៅក្នុង​ស្រុក​តា​វែង និង​ស្រុក​អណ្ដូង​មាស​។

​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច ដែល​រស់នៅ​ក្នុង​តំបន់​ខាងលើ​នេះ បាន​អះអាង​ថា ក្រុម​ឈ្មួញ​ឈ្មោះ ណុប ណាក់​ហៅ​(​ក្បាល់​ធំ​)​និង លោក ហ៊ូ​វ ជី​វ៉ៃ ជា​មេខ្លោង បាន​ឲ្យ​បក្ខពួក​នាំ​គ្រឿងចក្រ​ចូលទៅក្នុង ព្រៃ​សហគមន៍ នៅក្នុង​តំបន់​ភូមិ​បាដ​ល និង​ភូមិ​ភិ​.​ភូមិ​មា​លូ​.​នៅ​តំបន់​ខាងលើ ធ្វើ​ការទន្ទ្រាន ព្រៃ​សហគមន៍ ដឹក​ជញ្ជួន​តាម​ទន្លេសេសាន និង​ចេញ​តាម​ចក្រ​របៀង តាម​ខ្សែ​ក្រវាត់​ព្រំដែន ឆ្លង​ទៅ​ប្រទេស​វៀតណាម ។​ជនជាតិដើម​ភាគតិច​រស់នៅ​តំបន់​ខាងលើ នេះ​បាន​រិះគន់​ចំៗ និង​អះអាងថា បើ​មិន​មាន​ការឃុបឃិត​ពុក​រលួយ​ជា​ប្រព័ន្ធ តាំងពី​ថ្នាក់លើ ដល់​ថ្នាក់ក្រោម ទេ ក៍​គ្មាន​សកម្មភាព​កាប់បំផ្លាញ់​ព្រៃឈើ ក្នុង​តំបន់​នោះដែរ​។​

​បុរស ជា​ជនជាតិ​ភាគតិច​ចា​រ៉ា​យ ម្នាក់​ដែល​រស់នៅ​ក្នុងភូមិ​ខាងលើ​លោក​បាន​បង្ហើប​ប្រាប់​ឲ្យ​អង្គភាព​យើងខ្ញុំ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន ដឹងថា លោក ណុប ណាក់​ហៅ​(​ក្បាល់​ធំ​) និង​លោក ហ៊ូ​វ ជី​វ៉ៃ ជា​មន្ត្រី​អាវុធហត្ថ បាន​ឲ្យ​បក្ខពួ​កដូចជា (​ឈ្មោះ ប៉ិច ឈ្មោះ​ស៊ី​នឿន​) យក​លុយ​ចំនួន ៣០០០០​ដុល្លា​( បី​ម៉ឺន​ដុល្លារ ) បញ្ចុះបញ្ចូល​ឈ្មោះ រ​ចំ​ស្មើ​ស ជា​ប្រធាន​សហគមន៍ ជា​ថ្នូរ​នាំ​គ្រឿងចក្រ​ចូល និង​កាប់​ឈើ ក្នុង​ដែន​ព្រៃឈើ​សហគមន៍​ជាង​មួយ​ពាន់​ហិតា​តំបន់​នោះ ។​

​តាម​ប្រភព​ដដែល​បាន​បន្ត​ប្រាប់ អង្គភាព​យើង​ថា ការកាប់​ទន្ទ្រាន​ក្នុង​ដែន​ព្រៃ​សហគមន៍ ស្ថិតនៅ​.​ភូមិ​បាដ​ល ភូមិ​មា​លូ ឃុំ​សេ​សាន​.​ស្រុក​អណ្ដូង​មាស និង​ស្រុក​តា​វែង ខេត្ត​រតនគិរី ជាង​មួយ​ពាន់​ហិតា​យ៉ាង​អនាធិបតេយ្យ​នេះ​គេ​សង្កេតឃើញ​ថា​ពុំ​មាន​ឃើញ​អាជ្ញាធរ ធ្វើការ​បង្ក្រាប​ឡើយ បណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​ទុច្ចរិត​ធ្វើ​សកម្មភាព​បាន​ដោយ​រលូន ដោយ​គ្មាន​ខ្លាចរអែង​ច្បាប់ ផ្គើន​និង​អនុក្រឹត្យ ! ផ្គើន​នៅ​អនុសាសន៍ របស់​សម្ដេច តេ​ជោ ហ៊ុន សែន ប្រមុខ​រាជ រដ្ឋា ភិ​បាល និង​សម្ដេច ក្រឡា​ហោម ស ខេង ដែល​បាន​ព្រមាន​ធ្ងន់ៗ ដល់​ចៅហ្វាយខេត្ត​ភាគ​ឦសាន មាន​ជាអាទ៍​លោក ស្វាយ សំ​អ៊ាង ចៅហ្វាយខេត្ត​មណ្ឌលគិរី លោក ថង សាវុន ចៅហ្វាយខេត្ត​រតនគីរី លោក មុំ សារឿ​ន ចៅ​ខេត្តស្ទឹងត្រែង និង​លោក វ៉ា ថន ចៅហ្វាយខេត្ត​ស្ទឹងត្រែង ផងដែរ ។​ទោះជា​យ៉ាងណា​មាន​ការកត់សម្គាល់ថា​ការព្រមាន​ដូចជា​គ្មាន​ប្រសិទ្ធភាព​ឡើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​ឈ្មួញ​ឧក្រិដ្ឋជន​ព្រៃឈើ​ដ៏​មហា​ដុះ​ស្លែ ឈ្មោះ ណុប ណាក់​ហៅ​(​ក្បាល់​ធំ​) និង ហ៊ូ​វ ជី​វ៉ៃ ទទួលបាន​ជោគជយ័ ក្នុងការ​ធ្វើ​ជំនួញ​រត់ពន្ធ​ឈើប្រណិត ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​កន្លងមក ត្រូវបាន​មហាជន ជា ច្រើន​ក៍​ដូច​មន្ត្រីរាជការ រស់​ក្នុង​ខេត្ត​រតនៈគិរី ដាក់​ការ​សង្សយ័ថា ក្រុម​មេ​ឈ្មួញ​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ និង​ណុប ណាក់​ហៅ​(​ក្បាល់​ធំ​) អាច​មាន​មាន​មន្ត្រី​គ្រាក់ៗ​ក្នុង​ខេត្ត ជា​ខ្នងបង្អែក​នៅ​ពីក្រោយ ជួយ​អន្តរាគមន៍​បើកភ្លើង​ខៀវ​អោយ​ទើបបាន​ជា​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន មិន​ការបង្ក្រាប​ដល់​ក្រុម​មេ​ឈ្មួញ​ដ៏​មហិមា​ទាំងនេះ​។

​មហាជន​ក៍​ដូច​ជា​មន្ត្រី​មួយចំនួន បាន​រិះគន់​ទៅលើ លោក ថង សាវុន ដែល​ជា​អភិបាលខេត្ត រតនគិរី និង​លោក គីម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត រតនគិរី អសមត្ថភាព ក្នុង​ការទប់ស្កាត់​បទ​ល្មើស​នៅក្នុង​ទឹកដី​របស់​ខ្លួន​។ ប្រជា​សហគមន៍ ជនជាតិដើម​ភាគតិច រស់នៅក្នុង​តំបន់​ខាងលើ​ស្នើសុំ​ដល់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង ជាពិសេស ឯកឧត្តម សៅ សុខា មេ​បញ្ជា ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន​គ​ណះ​កម្មា​ធិ​ការបង្ក្រាប​ថ្នាក់ជាតិ ចុះ​ពិនិត្យ និង​ស៊ើបអង្កេត​មន្ត្រីក្រោមឱវាទ​ដែល​ពាក់​ពន្ធ័​ឲ្យមាន​បទល្មើស ( ក្នុង​តំបន់​ភូមិសាស្ត្រ​ខាងលើ )​ផង​។​

​បើ​គ្មាន​ចំណាត់ការ​ក្តៅ​ទេ ក្រុម​មេ​ឈ្មួញ​ឧក្រិដ្ឋជន​វា នៅតែ​បន្ត សកម្មភាព​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​យ៉ាង​គឃ្លើន ប្រឆាំងនឹង បទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​វា​ក៏​ជា​ការបង្ហាញ​អោយឃើញ កាន់តែ​ច្បាស់់​នូវ​ភាព​កំសាយ ក៏ដូចជា​ការបរាជ័យ យ៉ាង អាម៉ាស​ចំពោះ​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រួ​ទេស ដែល​កាន​ដាវ​អាជ្ញាសឹក​នាយករដ្ឋមន្ត្រី​និង​ធ្វើអោយ​ឈ្មួញ​ឈើ​ឈ្មោះ ហូ​វ ជី​វ៉ៃ និង​ណុប​ណាក់​សើចចំអក យ៉ាងខ្លាំង ។​

​សង្ឃឹមថា​នឹង​មាន​ការ​បកស្រាយ​អំពី​សេចក្តីរាយការណ៍​ពត៍​មាន​នេះ​ពី​ស្ថាប័ន្ថ​ពាក់ព​ន្ធ័​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់