សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជិត​រកមុខ​ឃើញ​ហើយ​ជន​ដែល​លួច​រំលោភ​ដី​រដ្ឋ ក្រោយពី​អភិបាលខេត្ត​កំពង់ឆ្នាំង ទៅ​ដល់​ទីស្នាក់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ចង់ដឹងថា​តើ​អ្នកកាសែត​ចុះផ្សាយ​ព័ត៌មាន​ពិត​ឬ​យ៉ាងណា​?

​ជិត​រកមុខ​ឃើញ​ហើយ​ជន​ដែល​លួច​រំលោភ​ដី​រដ្ឋ ក្រោយពី​អភិបាលខេត្ត​កំពង់ឆ្នាំង ទៅ​ដល់​ទីស្នាក់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ចង់ដឹងថា​តើ​អ្នកកាសែត​ចុះផ្សាយ​ព័ត៌មាន​ពិត​ឬ​យ៉ាងណា​?

(​កំពង់ឆ្នាំង​):​កាល​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៧ ឯ​ឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​ទៅ​ដល់​ទីស្នាក់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល ដែល​មាន​ទីតាំង​ស្ថិតនៅ​ចំណុច​ចំកា​ម៉ុច ក្នុង​ភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ដើម្បី​សិក្សា​ស្រាវជ្រាវ​និង​ពង្រឹង​ការ ការពារ ទប់ស្កាត់ និង​បញ្ឈប់​ជាបន្ទាន់ រាល់​ការកាប់​ទន្ទ្រាន ឈូស​ឆាយ​រំលោភ​បំពាន​ដី​ព្រៃ​ក្នុង​ដែន​ជំរក​សត្វព្រៃ និង ដីព្រៃ​សហគមន៍​របស់​រដ្ឋ ដែ​ឈ្មួញ​កាប់​រាន ទន្ទ្រាន​ឈូសឆាយ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ដែល​ប្រព្រឹត​ឡើង​ពី​សំណាក់​ជន​ខិលខូច​ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ជំនាញៈ​មន្ត្រី​សហគមន៍​និង​អាជ្ញាធរ​មូលដ្ឋាន​។

​គួររំលឹកថា រដ្ឋបាល​សាលាស្រុក​ទឹកផុស ធ្លាប់​បាន​ចេញ​លិខិត​ប្រកាស់​ចោទ ប្រកាន់​អ្នក​សារព័ត៍មាន​ថា ផ្សាយ​មិន​ពិត​ក្នុង​ករណី​រំលោភ​ដីធ្លី​ដែក​ប្រព្រឹត​ឡើង​ដោយ​មន្ត្រីជំ​ុ​នា​ញ​បរិស្ថាន មន្ត្រី​សហគមន៍ អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ដើម្បី​ជា​លេស​ការពារ​អំពើ​ល្មើស​ច្បាប់​របស់​ក្រុម​ឈ្មួញ ក្នុងន័យ​ប្រយោជន៍​ក្រុម​ខ្លួន​?

​បន្ទាប់​ពី​អភិបាលខេត្ត​ព្រមាន​យ៉ាង​ធ្ងន់ៗ​ទៅលើ​ក្រុម​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​នៅ​ក្នុង​អង្គប្រជុំ​ដែល​រដ្ឋបាល​សាលា​ស្រុក​មួយចំនួន​ធ្លាប់​បាន​ចេញ​សេចក្ដីប្រកាស​លើកឡើង​ថា​អ្នកសារព័ត៌មាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​ស្រាប់តែ​នៅ​ថ្ងែ​ទី​៦/​ធ្នូ​/២០១៨ មាន​សេចក្តីរាយការណ៍​មក​ថា មាន​ករណី​កំពុង​ឈូសឆាយ រំលោភ​យក​ដី​ដែល​មាន​ព្រះរាជក្រឹត្រ​ក្នុង​ដែន​ជម្រក​បរិស្ថាន​និង​តំបន់​សហគមន៍​នៅ​ចំណុច​ចំការ​ម៉ុច ចំណុច​ច្រមុះជ្រូក ចំណុច​អន្លុង​ជ្រូក​និង​ចំណុច​អូ​នាល​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំ​តា​នៃ ស្រុក​ទឹកផុស​ដែល​ប្រព្រឹត​ឡើង​ដោយ​ឈ្មោះ​ប្រាក់ គឹម​សេង ប្រធាន​សហគមន៍​ឃុបឃិត​ជាមួយ​ឈ្មោះ​នុត ម៉ឺ​យ ឈ្មោះ​ទូច សិទ្ធ​និង​ឈ្មោះ យាយ​ណេត ជា​ប្រជាពលរដ្ឋ​មាន​ដី​រាប់រយ​ហិច​តា​លក់​មិនចេះ​អស់​។​

​ឈ្មោះ​ប៉ក់​ជា​ម្ចាស់​គ្រឿងចក្រ​សព្វថ្ងៃ​កំពុង​ជីក​កាយ​ដី​នៅ​ចំណុច​ទឹក​ចេញ​ក្នុង​ឃុំ​ក្បាល​ទឹកនិ​ឈ្មោះ​ចែ​នុត រ៉ា ជា​ប្រជាពលរដ្ឋ នៅ​ភូមិ​តា​នៃ ក៏​ជា​អ្នកមាន​ដី​ច្រើន​ផង​ដែរ សម្រាប់​លក់​អោយ​ឈ្មួញ ដែល​ល្បី​ថា​ជា​ជើង​ខ្លាំង​នៅ​ស្រុក​ទឹកផុស ខាង​រៀប​ដី​លក់​អោយ​ឈ្មួញ ទើប​នៅ​ថ្ងៃទី​០៧/​ធ្នូ​/២០១៧​ឯកឧត្តម​អភិបាលខេត្ត​បាន​ដឹកនាំ​គណៈ​ប្រតិ​ភ​ចុះ​ពិនិត្យ​។​

​ប្រភពី​មន្ត្រី​ថ្នាក់​ក្រោម​មួយ​ចំនួន​បានដាក់​ការសង្ស័យថា​ការឃុបឃិត​គ្នា​រវាង​ក្រុម​មន្ត្រី​ជំនាញ​និង​មន្ត្រី​សហគម​ន៍​និង​អាជ្ញាធរ​មូលដ្ឋាន​ជា​មួយ​ក្រុម​ឈ្មួញ​នេះ គឺ​ដើម្បី​យក​ដី​រដ្ឋ ធ្វើការ​លក់​ទៅ​អោយ​ក្រុមហ៊ុន​ចិន​ដែល​មាន​មន្ត្រី​យោធា មាន​ឋាន្តរស័ក្ដិ​ថ្នាក់​ផ្កាយ​គ្រា​ក់ៗ​នៅ​ពីក្រោយ​ខ្នង​ក្នុងការ​ឈូសឆាយ​រំលោភ​យក​ដី​នៅ​ចំណុច​ខាងលើ​នេះ​។​

​ដី​ដែល​កំពុង​រំលោភ​យក​មាន​២​ទីតាំង ទី​១ ចំណុច​ច្រមុះជ្រូក ថិ​ត​ក្នុង​ភូមិ​តា​នៃ ឃុំ​ជៀប និង​ចំណុច​អូរ​អន្លុង​ជ្រូក ថិ​ត​ក្នុង ភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ជា​ប្រភេទ​ដី (​ព្រះរាជក្រិត្យ​) ត្រូវបាន​ពួក​ឈ្មួញ កំពុង​រុករាន​ដោយ​អនាធិបតេយ្យ​លើ​ដែន​ជំរក​ពេញ​ទំ​ហ៊ឹង តាម​អំពើ​របស់​គេ​ហើយ​សកម្មភាព​នេះ​បាន​កើតមាន​ជា​រៀងរាល់ថ្ងៃ ។​
​ប្រជាពលរដ្ឋ​ស្នើអោយ​ឯកឧត្តម​អភិបាលខេត្ត​និង​រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម​មាន​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​ខណ​:​ដែន​ជម្រក​បរិស្ថាន កំពុង​រង​នូវ​ការរំលោភ​យក​។​

 

Filed in: ព័ត៌មានជាតិ