សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទំនាស់​ដីធ្លី​ដ​ដ៏​រាំ​រ៉ៃ​មួយ​នៅ​ភូមិ​ទី​៧ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង រវាង​លោក​លី ផេង និង​លោក​អៀរ គុយ​ម៉ុង​ត្រូវបាន​តំណាងរាស្ត្រ​ក្រៅ​ប្រព័ន្ធ​និង​គណៈកម្មាធិការ​វិវាទ​ដីធ្លី​ថ្នាក់​ជាតិ​ស្រាវជ្រាវ​រកឃើញ​ហើយ​

ទំនាស់​ដីធ្លី​ដ​ដ៏​រាំ​រ៉ៃ​មួយ​នៅ​ភូមិ​ទី​៧ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង រវាង​លោក​លី ផេង និង​លោក​អៀរ គុយ​ម៉ុង​ត្រូវបាន​តំណាងរាស្ត្រ​ក្រៅ​ប្រព័ន្ធ​និង​គណៈកម្មាធិការ​វិវាទ​ដីធ្លី​ថ្នាក់​ជាតិ​ស្រាវជ្រាវ​រកឃើញ​ហើយ​

(​ខេត្ត​កំពង់ឆ្នាំង​)៖​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​៤៣​គ្រួសារ​នៅ​ក្រុង​កំពង់ឆ្នាំង​បាន​សម្ដែង​នូវ​ការក្ដៅក្រហាយ​យ៉ង​ខ្លាំង​និង​រិះគន់​ចំៗ​ទៅលើ​លោក​ធា​ម ច័ន្ទ​ពិសិដ្ឋ​ចៅ​ក្រ​សាលាដំបូង​រា​ធានី​ភ្នំពេញ​ដែល​កាត់ក្ដី​ដោយ​មិន​មាន​ភាព​យុត្តិធម៏​និង​អត់​យល់​ពី​អាថ​កំបាំង​នៅ​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​រវាង​លោក​អៀរ គុយ​ម៉ុង​និង លោក​លី ផេង ដែល​កំហុស​ដើមហេតុ​មកពី​ម្ចាស់​ដី​លោក​ជៀម ហៃ​លក់​ដី​១​កន្លែង​អោយទៅ​មនុស្ស​២​នាក់​ផ្សេង​គ្នា គឺ​លក់​អោយ​លោក​សាយ សូរ​ផង និង​លក់​អោយ​លោក​លី ផេង​ផង​។

​ប្រជាពលរដ្ឋ​អ្នកទិញ​ដី​ពី​លោក​អៀ​គុយ​ម៉ុង​រង​ការខាតបង់​និង​រង​នូវ​ភា​ភ​អ​យុត្តិធម៏​ជាទី​បំភផុត​និង​ស្នើ​អោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​រឿងក្ដី​មួយ​នេះ​មក​ពិ​រណា​ឡើងវិញ ព្រោះ​ដី​នេះ​បើ​យោងតាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា ដំបូង​ឡើយ​ដី​នេះ​គឺ​ម្ចាស់​ដី​ឈ្មោះ កែវ វណ្ណ​ថា ត្រូូវ​ជា​កូនប្រុស​របស់​លោក​តា​ជៀម ហៃ បាន​លក់​ដី​នេះ​ទៅអោយ​ឈ្មោះ​សាយ សូ ដោយ​ទទួលបាន​លុយ​កក់ត្រឹ​តែ​២០០០​ដុល្លា​ប៉ុណ្ណោះ​ដោយ​បាន​សន្យា​ប្រគល់​លុយ​ថ្លៃ​ទិញ​ដី​ទៅអោយ​ម្ចាស់​ដី​ឈ្មោះ​កែវ វណ្ណ​ថា​ជា​បន្តបន្ទាប់​រហូត​គ្រប់​ចំនួន​ទៅ​តាម​ថ្ងៃ​កំណត់​ក្នុង​កិច្ចសន្យា​។​

​ប្រភព​បាន​បន្តទៀតថា​លុះ​ដល់​ថ្ងៃ​កំណត់​ប្រគល់​លុយ​ហើយ​ខាង​ភាគី​លោក​សាយ​សូ​នៅតែ​មិនឃើញ​យកលុល​ថ្លៃ​ដី​មក​ប្រគល់​អោយ​នោះ​ទេ ស្រប​ពេល​ដី​នៅ​តំបន់​នោះ​ឡើងថ្លៃ​ផង​ព្រោះ​ជា​ដី​នៅ​ជាប់​មាត់​ទន្លេ​និង​នៅជាប់​តំបន់​អភិវឌ្ឍន៍​ផ្សារ​ថ្មី​ក្រុង​កំពង់ឆ្នាំង​ផង​នោះ​ទើប​លោក​កែវ វណ្ណ​ថា សម្រេចចិត្ត​ដក​យក​ដី​នោះ​ពី​លោក​សាយ សូរ​ទៅ​លក់​អោយ​មនុស្ស​ម្នាក់​ទៀត​គឺ​លោក​លី ផេង​នេះឯង ។ ដែល​ករណី​នេះ​ក៏​ត្រូវបាន​លោក​សាយ សូរ​ប្ដឹង​លោក​កែវ វណ្ណ​ថា​វិញ​ផង​ដែរ​ដោយ​មាន​លោក​ជុំ ណារិន​ជា​តំណាង​ចេញមុខ​ប្ដឹង​។​

​ក្រោយមក​ឮថា​លោក​សាយ សូរ​ផ្ទេសិទ្ធិ​កាន់កាប់​ដី​នោះ​ទៅ​អោយ​លោក​អៀរ គុយ​ម៉ុង​ហើយ​លោក​អៀរ គុយ​ម៉ុង​ក៏​ចាប់ផ្ដើម​ដឹក​ដី​ចាក់​អោយ​ខ្ពស់​ហើយ​ពុះ​ជា​ឡូត៍​អង្កន់​លក់​ទៅអោយ​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​ខ្ពស់​ដែល​ក្នុង​១​ប្លង់​៥m×២០​តម្លៃ​ចាប់ពី​៥២០០​ដុល្លា​រហូត​ដល់​ជាង​១​ម៉ឺ​ដុល្លា​អា​មេ​រិច​ឯណោះ​ទៅ​តាម​កន្លែង​ត្រូវប៉ាន់​ឬ​មិន​ត្រូវប៉ាន់​។ ដំណឹង​នេះ​ក៏​បាន​លេចឮ​ទៅ​ដល់​លោក​លី ផេង​ដែល​បាន​ទិញ​ដី​ជាន់​នៅលើ​ដី​នោះ​ដែរ​ទើប​លោក​លី ផេង​ដាក់ពាក្យ​ប្ដឹង​ចូលទៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​

​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ដាក់​កំលាំង​ចុះ​មក​រុះរើ​ដក​បង្គោលព្រំ​ដែល​លោក​អៀរ គុយ​ម៉ុង​បែង​ប្លង់​ពុះ​ឡូត៍​លក់​អោយ​ប្រជាពលរដ្ឋ​ចេញ​អស់ និង​មាន​ការប្ដឹងតវ៉ា​គ្នា​នៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​។​ក្រោយមក​មិន​ដឹង​យ៉ាងម៉េច​រឿងក្ដី​មួយ​នេះ​ក៏​បាន​បញ្ជូន​ទៅ​ដល់​សាលាដំបូង​រាជធានី​ភ្នំ​ជា​អ្នកចាត់ការ​វិញ ហើយ​ក៏​ត្រូវ​សាលា​ដំ​ដូង​រាជធានី​ភ្នំពេញ​ម្រេច​កាត់​រឿង​កី​នេះ​អោយ​ទៅ​ខាង​ភាគី​លោក​លី ផេង​ជា​អ្នកឈ្នះ​ក្ដី​ទាំង​មិន​បាន​ស្រាវជ្រាវ​អោយបាន​ស៊ី ជម្រៅ​និង​មិន​មាន​ភាព​យុត្តិធម៏​ឡើយ បើទោះជា​ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ជួយ​រក​ដំណោះស្រាយ​ដោយ​ត្រូវ​ប្រគល់​ដី​នោះ​ទៅអោយ​ប្រជាពលរដ្ឋ​ម្ចាស់​ដី ព្រោះ​ពួកគាត់​បាន​ចំណាយលុយ​ទិញ​ដី​នោះ​ដោយ​បាន​ប្រគល់​ប្រាក់​គ្រប់​ចំនួន​អោយ​ទៅ​ភាគី​អ្នក​លក់​ដី​នោះ​អស់ហើយ ចំណែក រឿង​ភាគី​ទំនាស់​ទុកអោយ​ច្បាប់​ដោះស្រាយ​ទៅតាម​និតិ​វិធី​យ៉ាងណាក៏ដោយ​។​

​ទើប​នៅ​ថ្ងៃទី​០៥/​ខែវិច្ឆិការ ឆ្នាំ​០១៨​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ចំនួន​៤៣​គ្រួសារ​ដែល​ជា​អ្នករងគ្រោះ​ដោយសារ​ឈ្មួញ​ដី​ទាំង​២​ខាងលើ​បាន​មកជួបជុំ​គ្នា​នៅលើ​ដី​ទំនាស់​ដោយ​មាន​រូ​ថត​សម្ដេច​កាន់​នៅ​ដៃ​ស្ទើ​គ្រប់​គ្នា​សូម​សំណូមពរ​ដល់​សម្ដេច​អគ្គមហាសេនាបតី តេជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌឹត​ប៊ុន​រ៉ានី​ហ៊ុន សែន​មេត្ត​ជួយ​ផ្ដល់​យុត្តិធម៏ល​ដ់​ពួកគាត់​ផង​ព្រោះ​មាន​តែ​សម្ដេច​ទាំង​ទ្វេ​ទេ​ដែរ​អាច​ជួយ​ពួកគាត់​បាន ៕

 

Filed in: ព័ត៌មានជាតិ