សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​ក្រុង​ក្រចេះ​សំណូមពរ​ឲ្យ​អាជ្ញាធរ ចាត់វិធានការ​ទប់ស្កាត់​និង​ក្លិនស្អុ​យ

ពលរដ្ឋ​ក្រុង​ក្រចេះ​សំណូមពរ​ឲ្យ​អាជ្ញាធរ ចាត់វិធានការ​ទប់ស្កាត់​និង​ក្លិនស្អុ​យ

ក្រចេះ ៖ ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ក្រុង​ក្រចេះ​បាន​លើកឡើង​ថា ការ​ពួកគាត់​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ពាក់ព័ន្ធ នឹង​ក្លិនស្អុយ សាយភាយ ចេញពីរ​ការ​បង្ហូរទឹក​កខ្វក់ ពី​រោងចក្រ​កែច្នៃ​ដំឡូង​មី​មួយ​កន្លែង​របស់​ក្រុមហ៊ុន ស៊ិង​សុង អ៊ិន​ដាសស្ត្រៀ​ល (​ខេ​ម​បូឌា​)SingSong industrial(Cambodia)co.Ltd.​ដែល​ស្ថិតនៅក្នុង​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ដែល​បង្ហូរ​ចូល តាម​អូរ ព្រែក​នានា ។ ហើយ​ក្លិនស្អុយ​នេះ​ធ្វើឲ្យប៉ះពាល់ ដល់​ការរស់នៅ​របស់​ពួកគាត់ ព្រមទាំង​ប៉ះពាល់​ដល់​សត្វពាហនៈរ​បស់​គាត់​ពេល​ដែល​មក​ផឹក​ទឹក​ព្រែក​នោះ ។

​ពលរដ្ឋ​បាន​បន្តទៀតថា ដោយ​មាន​ការពិបាក​ទ្រាំ​នូវ​ក្លិនស្អុយ​នេះ ទើប​ពួកគាត់​បាន សំណូមពរ​ឲ្យ​អាជ្ញាធរ ជួយ​រក​វិធានការ​ទប់ស្កាត់​ពី​ផលប៉ះពាល់ និង​ទុក្ខលំបាក​របស់​ពួកគាត់​ព្រោះ​ក្លិន​ទាំងនេះ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ប៉ះពាល់​សុខភាព​យ៉ាងខ្លាំង​។​

​លោក យិន វណ្ណះ អភិបាលក្រុង​ក្រចេះ បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​ថា ខាង​អាជ្ញាធរ​បាន​ចុះទៅពិនិត្យ ចំនួន​៣​ដង​និង​បញ្ឍប់​ក្រុមហ៊ុន​ឲ្យ​ផ្អាក់​ដំណេីរ​ការហើយ ការហូរ​ជ្រាប​កាកសំណល់​និង​ក្លិនស្អុយ​ដោយសារ ខាង​ក្រុមហ៊ុន​កូរ៉េ​សាងសង​ខុស​បច្ចេកទេស ហើយ​កំពុង​ជួសជុល​ឡើង​វិញ​ជិត​រួចហើយ​។​

​លោក​អភិបាលក្រុង​សូម​អំពាវ​នាយ​ដល់​ពលរដ្ឋ​ទាំង​អស់​ឲ្យ​ឈប់​ព្រួយបារម្ភ​ទៀត​ព្រោះ​ក្រុមហ៊ុន​កំពុង​ជួសជុល​ឡើងវិញ និង​បាត់​ជេះ​ក្លិនស្អុយ​ឬ​ជ្រាប់​ទឹក​ចេញ​ចូល​អូរ ព្រែក​ទៀត​ហើយ​នៅ​ពេល​ដ៍​ខ្លី​មុខ​នេះ ។​

​លោក ដួង ឆាយ​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បានឲ្យដឹងថា រឿង​ក្រុមហ៊ុន​បង្ហូរទឹក និង​ជះ​ក្លិនស្អុយ​ដល់​ពលរដ្ឋ​នោះ នៅ​ថ្ងៃ​ទី​២៤​ម្សិល​នេះ ខាង​ក្រសួងបរិស្ថាន មន្ទីរ​បរិស្ថាន​ខេត្ត រួម​និង​អាជ្ញាធរ​បាន​ចុះ​ពិនិត្យ ក្នុង​រោងចក្រ​កែច្នៃ​ដំឡូង​មី នោះ ឃើញ​ថា​ខាង​ក្រុមហ៊ុន​មិន​មាន​ដំណើរការ​ទេ ដោយ​បាន​ផ្អាក់​តាំងពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ មក​ម្លេះ​ក្រោយ​ពី​អាជ្ញាធរ និង​មន្ទី​ពាក់​ពន្ធ​បាន​ចុះ​ហាមឃាត់​។ ហើយ​ខាង​ក្រុមហ៊ុន រោងចក្រ​ដំឡូង​មី កំពុង​ជួសជុល​ប្រពន្ធ័​បង្ហូរទឹក និង​ក្លិនស្អុយ ដើម្បី​ឲ្យ​បាត់ស្អុយ នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ហើយ ៕

 

Filed in: ព័ត៌មានជាតិ