សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បក្ស​កាន់​អំណាច​ខំ​ហែក​លោក​សម​រង្ស៊ី​ខំ​ភ្ជិត​!

បក្ស​កាន់​អំណាច​ខំ​ហែក​លោក​សម​រង្ស៊ី​ខំ​ភ្ជិត​!

ភ្នំពេញ​៖​កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​២២​ធ្នូ​លោក​សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​មុខ​តាម​ហ្វេ​សប៊ុក​អំពាវនាវ​សុំ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួល​ចូលរូម​ការពារ​ជំហ​រសម រង្ស៊ី និង​កឹម សុខា ឲ្យ​រឹងមាំ​ដាច់ខាត​កុំឲ្យ​គេ​ប៉ះពាល់​បាន​ក្នុងពេលដែ​ល​គណបក្សកាន់អំណាច​អះអាងថា “​សម រង្ស៊ី និង​កឹម សុខា ជា​មនុស្ស​តែ​មួយ​”​នេះ គឺ​គ្រាន់តែ​ជា​ពាក្យស្លោក​ប៉ុណ្ណោះ​ដែល​តាម​ការពិត​បាន​បែកបាក់​គ្នា​ទៅហើយ​។​

​លោក​សម រង្ស៊ី បាន​អំពាវនាវ​យ៉ាង​ដូច្នេះ ក្រោយពី​លោក​បាន​អះអាងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​តែ​ខិតខំ​បំបែក​រូប​លោក​ពី​លោក​កឹម សុខា ហើយ​ថា នៅពេលនេះ គណបក្ស​ប្រជាជន​កម្ពុជា​កំពុងតែ​វាយប្រហារ​យ៉ាងខ្លាំង​មក​លើ​ជំហរ និង​ពាក្យស្លោក​“​សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ​”​ទៀត​។​

​ប៉ុន្តែ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ លោក​សុខ ឥសាន ដែល​ជា​អ្នកនាំពាក្យ​បាន​បរិហា​រថា ទំនាក់ទំនង​រវាង​លោក​សម រង្សី​និង​លោក​កឹម សុខា បាន​ឈាន​មក​ដល់​ផ្លូវបំបែក​ហើយ​។ ការលើក​របស់​លោក​សុខ ឥសាន​គឺ​ផ្អែក​ទៅ​តាម​ការអះអាង​របស់​លោក​គង់ គាំ ដែល​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ធ្លាប់ជា​មនុស្ស​ជំនិត​របស់​លោក​សម រង្ស៊ី​ផង​ដែរ​។​

​លោក​ថា​ទំនាក់ទំនង​រវាង​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ប្រៀប​ដូច​ទឹក​និង​ប្រេង​អ៊ីចឹង ហើយ​ថា​បើ​ទោះបី​លោក​សម រង្សី នៅតែ​ព្យាយាម​និយាយ​ដដែលៗ​ថា “​សម រង្សី​និង​កឹម សុខា​ជា​មនុស្ស​តែមួយ​”​ក៏ដោយ ក៏​ការពិត​នៅតែ​បែងចែក​គ្នា​ដដែល​។​

​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង សង្គម​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​២៣​ខែ​ធ្នូ ឆ្នាំ ២០១៨​នេះ​លោក សុខ ឥសាន បាន​បកស្រាយ​មូលហេតុ​ដែល សម រង្ស៊ី​ខិតខំ​ការពារ​ពាក្យស្លោក​សម រង្សី​និង​កឹម សុខា​ជា​មនុស្ស​តែមួយ​ថា តាម​ការជាក់ស្តែង បុគ្គល​សម រង្ស៊ី​និង កឹម សុខា គឺជា​មនុស្ស​ពីរ​នាក់ ដាច់ដោយឡែក​ពីគ្នា​។​បើ​ចង់ឲ្យ​មនុស្ស​ទាំង​ពីរ​នាក់​នេះ ក្លាយទៅជា​មនុស្ស​មួយ លុះត្រាតែ​យក​ទាំង​ពីរ​នាក់​នេះ ទៅ​ដាក់​ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ង់តិ៍​កិន ឲ្យ​ល្អិ​តម៉ត់​ចូលគ្នា ទើប​បាន​ទៅ​ជា​មនុស្ស​តែ​មួយ​បាន ។​

​មូលហេតុ​ដែល​ទណ្ឌិត​សម រង្ស៊ី​ចង់​បាន​ពាក្យ​សម រង្ស៊ី​និង​កឹម​សុខា ជា​មនុស្ស​តែ​មួយ គឺ​ចង់​ផ្សារភ្ជាប់​ខ្លួន​ទៅ​ជាមួយ​កឹម សុខា ខ្លាចក្រែង​កឹម សុខា ត្រូវបាន​ដោះលែង​តាម​ខ្លឹមសារ​វិសោធនកម្ម​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​នឹង​ឈាន​មកដល់​នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ពីព្រោះ​ខ្លួនឯង​មិន​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​១១៨​នាក់​ទេ​។​

​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​កាលពី​យប់​ថ្ងៃសៅរ៍​ដដែល លោក​សម រង្ស៊ី បាន​អះអាង​ដោយ​ខ្លួនឯង​ថា លោក​កឹម សុខា ទំនង​ត្រូវ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បង្ខំចិត្ត​ដោះលែង​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ក្រោម​សម្ពាធ​អន្តរជាតិ​។ មាន​ការកត់សម្គាល់ថា ទំនាក់ទំនង​រវាង​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ត្រូវបាន​គេ​និយាយ​ព្រោងព្រាត ក្រោយពី​លោក​សម រង្ស៊ី ត្រូវបាន​តែងតាំង​ជា​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​ដែល​លោក​កឹម សុខា និង​អ្នកគាំទ្រ​លោក​មិន​គាំទ្រ​។​

​ទោះជា​យ៉ាង​លោក​សម រង្ស៊ី ក្នុងនាម​ជា​ប្រធាន​ស្តីទី​នៅ​តែ​ធ្វើ​សកម្មភាព​នានា ដើម្បី​ជំរុញ​ឲ្យមាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ក្នុងនោះ មាន​ការទាមទារ​ឲ្យ​ដោះលែង​លោក​កឹម សុខា​ផងដែរ​។​

Filed in: ព័ត៌មានជាតិ