សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាណាចក្រ​អូរ​ស្មាច់​ជា ជំរក​ជន​អន្ត​ពាល ភូមិ​ឃុំ​មាន​សុ​វត្តិភាព​គ្មាន​ន័យ​?

​អាណាចក្រ​អូរ​ស្មាច់​ជា ជំរក​ជន​អន្ត​ពាល ភូមិ​ឃុំ​មាន​សុ​វត្តិភាព​គ្មាន​ន័យ​?

ឧត្តរមានជ័យ ​៖​ មនុស្ស​មួយ​ក្រុម​បាន ព្រួត​គ្នា​ប្រើ​អំពើហឹង្សា​យ៉ាង​សាហាវ​ព្រៃផ្សៃ បំផុត​លើ យុវជន​ពីរ​នាក់​បងប្អូន​ឈ្មោះ​ភិន​សុភ័ក្រ​អាយុ​២១​ឆ្នាំ​និង ប្អូនប្រុស​ឈ្មោះ​ភិន​សំផន​អាយុ​១៦​ឆ្នាំ​។​

​ឪពុក​យុវជន​ទាំង​ពីរ​ឈ្មោះ​ធាន​ភិន អាយុ​៤៣ ម្ដាយ​ឈ្មោះ​ធិន​ផាត​អាយុ​៤៦ រស់នៅ​ភូមិ​ផ្អុង​សង្កាត់​កូន​ក្រៀល​ក្រុង​សំរោង​ខេត្តឩ​ត្ដរ​មានជ័យ អោយដឹងថា​៖​កាលពី ថ្ងៃទី​៥​ខែ​ធ្នូ​២០១៨​ម៉ោងជាង​៨​យប់​កូន​គាត់​ទៅ​លេង​បងប្អូន​នៅ​អូរ​ស្មាច់ ពេល​ជិះ​ម៉ូតូ​ត្រឡប់មកវិញ​ដល់​ចំណុច ផ្ទះ​បញ្ចូល​ហ្គាស ឃើញ​មនុស្ស​មួយក្រុម ក្នុងចំណោម​បាន​ស្គាល់​ឈ្មោះ​ម្នាក់ គឺ​ឈ្មោះ​រ៉ាត់​ក៍​ឈប់​សួរ​ថា​មាន​រឿង​អ្វី​?​។​

​ឈ្មោះ​រ៉ាត់​ឆ្លើយថា មាន​មនុស្ស​មួយក្រុម​ប៉ុនប៉ង​វ៉ៃ​ពួកគេ ខ្ញុំ​ភិន​សុភ័ក្រ​ប្រាប់ថា​ម៉េចក៍​មិន​គេចខ្លួន​ទៅ​។​និយាយ រួច​ក៍​ឌុប​ប្អូន​ចុះ​មក​ផ្ទះ​វិញ គ្រាន់​តែ​ចេញ​បាន​បន្តិច្ច ក្រឡេកមើល​ក្រោយ​ឃើញ​ភ្លើង​ម៉ូតូ ៥​ឫ​៦​គ្រឿង តាម​ពីក្រោយ ខ្ញុំ​ភិន​សំផន​ប្រាប់​បង​ថា​មាន​គេ​តាម​ពីក្រោយ មកដល់​ចំណុច​ផ្លូវកែង ឡាន​ក្រឡាប់ ពួក​ជនដៃដល់​បាន​ធាក់​ម៉ូតូ​ផ្ឌួល​បណ្ដាលអោយ​ឈ្មោះ​ភិន​សំផន​ធ្លាក់​បោក​ជាមួយ ដែករ​បាំង​ផ្លូវ បាក់​ជើង​ស្ដាំ​បោក​ក្បាល​និង​ថ្ម​សន្លប់​ក្នុង​ប្រឡាយ​មិនដឹង​ខ្លួន​។​

​ឯ​ចំណែក​បង​ប្រស់​ទៅ​ហួស​ប្រហែល​១០​ម៉ែត្រ ដួល​ម៉ូតូ ត្រូវ​ពួកជនពាល​ធាក់​ទ​ន្ទ្រាំ យក​អំ​ពង់​ដែក​ទីប​វ៉ៃ​មួយ​អស់ចិត្ត​។​យុវ​ជប​រងគ្រោះ​ឲ្យដឹងថា​៖ ខ្ញុំភ័​ក្រ​សន្លប់​ប្រហែល​បី​នាទី​បានដឹងខ្លួន ឮ​ប៉ាក់​ពួក​គេ​ស្រែក​ថា​ចុះ​អា​មួយទៀត​ទៅ​ណា បើ​រកឃើញ​សម្លាប់​វា​ចោល​អោយ​ហើយ​ទៅ ពេលនោះ​ខ្ញុំ​ឮ​គេ​ស្រែកហៅ​គ្នា​គេ​។ ១​ឈ្មោះ​សៀវ ២ ឈ្មោះ​រដ្ឋ ៣​ឈ្មោះ ឈួ​យ ៤​ឈ្មោះ វ៉ែ​ប ត្រឡប់​ទៅ​វិញ ។​

​ប៉ុន្មាន​នាទី​ក្រោយមក​មាន​ឡាន​ដឹក​ពាង​មកដល់ ខ្ញុំភ័​ក្រហៅ​អោយ​ឈប់​ជួយសង្គ្រោះ តែ​ឡាន​ពាង​មិន​ហ៊ាន​ដឹក​ទេ បន្ទាប់មក​មាន​ប៉ូលិស​ម្នាក់​មក​ដល់ ជួយ​តេ​ប្រាប់​ឪពុក​ម្ដាយ​។​បន្ទាប់មក​ប៉ូលិស​បី​អ្នក​ទៀត​មក​ដល់ ជួយ​តេ​រកឡាន​ដឹង​មក​ពេទ្យ​បង្អែក​ខេត្តឩត្ដរមានជ័​យ​។ ដោយ​រង​របួស​ធ្ងន់​ពេក​ក៍​បញ្ជួន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប​មក​ដល់​ម៉ោង​ប្រាំ​ភ្លឹ ។​
​របួស​ពួកគេ​ទាំង​ពីរ​នាក់​បងប្អូន មកដល់ពេលនេះ​មាន​សភាព​ធ្ងន់ធ្ង​នៅឡើយ​។​

​សូមបញ្ជាក់​ថា​សាក្សី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​បើ​ចង់ដឹង​ចាប់ ១​ឈ្មោះ​វ៉ែប ២​ឈ្មោះ​បែ​ល ដឹង​ហើយ ៣ ស្នា ៤ ម៉ូ ៥​សីហា ៦​ទាវ ៧​រុន ៨ សីឡា លោក​ធាន​ភិន​អាយុ​៤៣​។ អ្នកស្រី​ធិន​ផាន​អាយុ​៤៦ ត្រូវជា​ឪពុក​ម្ដាយ​ជនរងគ្រោះ សុំ​សមត្តកិច្ច លោក​ជ័យ​វាសនា មេ​ប៉ុស្ដិ​អូរ​ស្មាច់ ជាពិសេស​ឯកឩត្ដម ម៉ែន​លី ស្នងការដ្ឋាន​នគ​បាល​ខេត្តឩ​ត្ដរ​មានជ័យ ជួយ​ស៊ើបអង្កេត​ចាប់​ជនដៃដល់​មក​ផ្ដន្ទាទោស​តាមច្បាប់ និង​សងជំងឺចិត្ត ។​

​លោក ជ័យ វា​នា មេ​ប៉ុស្ដិ​អូរ​ស្មាច់​អោយដឹង​តាម​ទូ​ស័ព្ទ​ថា លោក​ទៅ​យប់​ជ្រៅ​មិន​ឃើញ​អ្នក​ណា​វ៉ៃ​គ្នា​ទេ គឺ​គ្រោះថ្នាក់​ដោយ​ខ្លួនឯង ម៉ូតូ​ខ្ទេច​អស់ ហើយ​អ្នក​គ្រោះថ្នាក់​ក៍​មិន​បាន​ប្រាប់ថា អ្នកណា​វ៉ៃ​ដែរ បើ​ប្រាប់​ថា​មាន​អ្នក​វ៉ៃ​នោះ ពេល​នេះ​ហៅ​អ្នកបង្ក​មក​សួរនាំ ហើយ​លោក​ស្នា​អោយដឹងថា បើ​ស្គាល់ឈ្មោះ​អោយ​ម៉ែឪ​មក​ដាក់​ពាក្យបណ្ដឹង ។​

​លោកស្រី​ណា​រ៉េ​ន ប្រធាន​សមាគមន៍​អាដហុក​អោយដឹង​តាម​ទូ​ស័ព្ទ​ថា ម៉ែឪ​ប្ដឹង​ទាមទា​សំណង​រដ្ឋប្បវេណី​។ ឯ​ចំណែក​សមត្តកិច្ច​មាន​សិទ្ធិ​បើក​ការស៊ើបអង្កេ​ត ស្រាវជ្រាវ រក​ឈ្មោះ​ជន​ដែល​ប្រើ​អំពើហឹង្សា ប្ដឹង​ទៅ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​។ លោក​បន្តថា បើ​ប៉ូលិស​មិន​បើក​ការស៊ើបអង្កេត​ទេ សមត្តកិច្ច​នោះ​ត្រូវ​មានទោស ពី​បទ​មាន​ចេតនា លាក់បាំង ជនកំហូច ក្នុង​ដែន​អាណាចក្រ​របស់ខ្លួន ៕

 

Filed in: សន្តិសុខសង្គម