សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ធ្លាយ​រឿង​ផ្កាយ​ពីរ​យោធា​ឈ្មោះ​ឃិន​ម៉េង​ស្រេង​ប្រើ​ហឹង្សា​លើ​នារី​ខារ៉ាអូខេ ព្រោះ​មិន​ព្រម​ទៅ​ដេក​ជាមួយ​សមត្តកិច្ច​ជួយ​បិទបាំង​!

ធ្លាយ​រឿង​ផ្កាយ​ពីរ​យោធា​ឈ្មោះ​ឃិន​ម៉េង​ស្រេង​ប្រើ​ហឹង្សា​លើ​នារី​ខារ៉ាអូខេ ព្រោះ​មិន​ព្រម​ទៅ​ដេក​ជាមួយ​សមត្តកិច្ច​ជួយ​បិទបាំង​!

​ខេត្ត​មណ្ឌលគិរី​ ៖​ នាយទាហានជាន់ខ្ពស់​ម្នាក់​ដែល​ធ្លាប់​ល្បី​ឈ្មោះ​ខាង​ជួញ​ឈើ​នៅ​ខេត្ត​មណ្ឌល​គី​រី​កាល​នៅ​ជា​មេ​យោធា​ខេត្ត​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន ប្រើ​ង​ហិង្សា​ទៅ​លើ​ស្ត្រី បំរើសេវា​ខារ៉ាអូខេ​នៅ​ក្លឹប KTV យីហោ «​បុប្ផា​ឦសាន្ត​» ស្ថិតនៅ​ភូមិ​ចម្ការ​តែ​សង្កាត់ ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។

​ជនបង្ក​ឈ្មោះ​ឃិន​ម៉េង​ស្រេង​ជា​នាយ​ទា​ហ៊ាន​ផ្កាយ​ពីរ​និង​ជនរងគ្រោះ​ស្ត្រី​ជា​អ្នកបម្រើ​ការងារ​ផ្នែក KTV ម្នាក់​ឈ្មោះ បុប្ផា ហៅ ស្មល​។​

​ប្រភព​សុំ​លាក់​ឈ្មោះ​បាន​បង្ហើប​ថា​៖​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោយ​ការបញ្ចប់​ការ​ច្រៀង​រាំលេង កម្សាន្ត​ក្នុង​ក្លឹប​យីហោ «​បុប្ផា​ឦសាន្ត​» នៅ​បន្ទប់​ដំណាក់​ស្តេច លោក​ឧត្តម សេនីយ៍​ទោ ឃិន ម៉េង​ស្រេង អត្តលេខ​០១៨៥៩០ មុខងារ​ជា​នាយរង​ការិយាល័យ​ទី​២ កងទ័ពជើងគោក កា៏នហៅ​ទាំង​បង្ខំ​នារី​បម្រើ​ការងារ​ផ្នែក KTV ឲ្យទៅ​គេង​ជាមួយគា​ត់ ដោយ​ប្រគល់ ប្រាក់​ចំនួន​៣០០​ដុល្លារ ។​

​ប៉ុន្តែ​នារី​រូប​នោះ​មិន​ព្រម​ទៅ​និង​មិន​ទទួល​ប្រាក់ ធ្វើឲ្យ​លោក​ឧត្តមសេនីយ៍ ឃិន ម៉េង​ស្រេង ខឹងច្រឡោត ស្រែក​ដៀល​ជេរប្រមាថ មាក់ងាយ​ចាប់​នាង​ទាំង​កំរោល ក្លាយ ទៅ​ជា​ការប្រទុស្តរាយ​ស្រែក​រើបម្រា​ស់​ពី​នារី​បម្រើ​ការងារ​ផ្នែក KTV ទើប​លោក​ផ្កាយ​២ ឃិន ម៉េង​ស្រេង ទះកំផ្លៀង​មួយ​ដៃ និង​ដាល់​ចំ​ក្បាលពោះ បណ្តាល​ឲ្យ​នាង​ដួល​សន្លប់ ។
​ជនបង្ក ក៏​បាន​គេចខ្លួន​ពី កន្លែងកើតហេតុ​ដោយ​មិន​អ្នកណា​ហ៊ាន​ឃាត់ខ្លួន​ជួយ​អន្តរាគមន៍​ណាមួយ​ទៅលើ​ជនរងគ្រោះ​ឡើយ​ព្រោះ ដោយសារ​លោក​ផ្កាយ​២ ឃិន ម៉េង​ស្រេង​ដែលជា អតីត​មេ​យោធា​ខេត្ត​មណ្ឌលគិរី មានអំណាច មាន​លុយ ស៊ីចាយ​ជូន​មន្ត្រី ។​

​ជនរងគ្រោះ​ឈ្មោះ បុប្ផា ហៅ​ស្មល ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​ខេត្ត​មណ្ឌលគិរី ដោល​មាន​លោក សូ សុវណ្ណ ស្នងការរង ទទួល​ផែន​ព្រហ្មទណ្ឌ​ចាត់ការ​ក្នុង​រឿង​នេះ ។
​ប៉ុន្តែ​ជា លទ្ធផល រឿង មាក់ងាយ​និង​ប្រើ​ហិង្សា​មក​លើ​ស្ត្រី​រងគ្រោះ បង្កឡើង​ដោយ​លោក​ឧត្តមសេនីយ៍ ឃិន ម៉េង​ស្រេង មិន​ត្រូវ​បាន​ដំណើរការ​នី​ត​វិធី​ទេ ។
​មកទល់​បច្ចុប្បន្ន​នេះ ជនរងគ្រោះ​មិន​ទាន់​ទទួលបាន​យុត្តិធម៌​ឬ ដោះស្រាយ​សម្របសម្រួល​តា​មរយៈ​សំណង​ជំងឺ​ចិត្ត រដ្ឋប្បវេណី ក៏ដូចជា​មន្ត្រីនគរបាល​យុត្តិធម៌ ធ្វើ​កំណត់ហេតុ ស្តាប់​ចម្លើយ​ជនរងគ្រោះ ដើម្បីៀ​សំយោគ​បទល្មើស​បញ្ជូន​ទៅកាន់​អយ្យការ តាម​នីតិវិធី​នៅឡើយ​ទេ ។​

​លោក សូ សុវណ្ណ ស្នងការរង ទទួល​ផែន​ព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​ប្រាប់​ដោយ​ទទួលស្គាល់ ថា «​តាមពិតៗ​ជា​មាន​រឿង​នេះ​កើតមាន ប៉ុន្តែ​ភាគី​ខាង​ជនរងគ្រោះ នារី​បម្រើ ការងារ​ផ្នែក KTV មិន​បាន​ដាក់​ពាក្យបណ្តឹង​ទេ គាត់​គ្រាន់តែ​ទូរស័ព្ទ​ប្រាប់​ពី​រឿងហេតុ​ខាងលើ ហើយក៏​មាន​ករណី សម្របសម្រួល​បញ្ចប់​រឿង​នេះ​យូរ​មក​ហើយ (​ស៊ិក​)​។​

​លោក​ស្នងការរង​និយាយ​ការពារ លោក ឃិន ម៉េង​ស្រេង​ថា គាត់​ស្រវឹង ក៏​ជ្រុលជ្រួស បន្តិចបន្តួច​ទៅ​លើ​ស្ត្រី​ខាងលើ ហើយ​មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ​ទេ​? ។ ម្យ៉ាង​ទៀត​ជន​រងគ្រោះ​ក៏​បាន​បញ្ចប់​ឈប់​ប្តឹង ផ្តល់​តាមរយៈ​សម្របសម្រួល ទើប​បញ្ចប់​រឿង​នេះ​ទៅ ។​

​ដោយឡែក​លោក​ឧត្តមសេនីយ៍ទោ ឃិន ម៉េង​ស្រេង នាយរង​ការិយាល័យ​ទី​២​កងទ័ពជើងគោក នា​ព្រឹក​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក​បាន​បដិសេធ​ក្នុង​រឿងនេះ ។​លោក​បាន​បញ្ជាក់ថា ខ្ញុំ ឯណា​ទៅ​ប្រព្រឹត្ត​អំពើ​ថោកទាប​បែបនេះ កុំ​ជឿ​គេ​អី គេ​ចេះ​តែ​ធ្វើបាប​ខ្ញុំ រក​រឿង​ខ្ញុំ​មិនចេះចប់ ហើយ​ខ្ញុំ​ឯណា​ទៅ មាន​លុយ​ម្តង​ដល់​ទៅ​៣០០​ឲ្យទៅ​គេ ។ ដូច្នេះ សូម​កុំ​យល់ច្រឡំ​ក្នុង​រឿង​នេះ​អី ។ លោក​បន្តថា បើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដូច​អី្វ​ដែល​គេ​លើកឡើង​នោះ ខ្ញុំ​ប្រាកដជា​ត្រូវ​គេ​ចាប់​បាត់ទៅហើយ មិន​មាន​បញ្ហា អី​កើតឡើង​មក​ទល់​ពេល​នេះ​ទេ ។​
​រឿងអាស្រូវ​មួយ​នេះ​សង្ឃឹមថា​លោកនាយ​ឧត្តសេនីយ៍​ហ៊ុន​ម៉ាណែត​មេបញ្ជាការ​កងទ័ពជើងគោ​ក​នឹង​ធ្វើ​ការស្រាវ​រក​យុត្តិធមិ​ជូន​ជនរង​គ្រោះ​ជាមិនខាន​?​។​

 

Filed in: ព័ត៌មានជាតិ