សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​វេទិការ​និពន្ធ​នាយក​សារព័ត៌មាន​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​អាជីព​ជួយ​ទប់ស្កាត់​និង​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​នាយករដ្ឋមន្ត្រី​គាំទ្រ​!

​វេទិការ​និពន្ធ​នាយក​សារព័ត៌មាន​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​អាជីព​ជួយ​ទប់ស្កាត់​និង​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​នាយករដ្ឋមន្ត្រី​គាំទ្រ​!

សម្តេច​តេជោ ហ៊ុន សែន : រាជរដ្ឋាភិបាល​ត្រូវការ​អ្នក​សារ ព័ត៌មាន​ដែល​មាន​ឋាម​ពល​ប្រកប​ដោយ​ការទ​ទួលខុសត្រូវ នង មាន​ភាព​ស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ គឺ​ទាមទារ​អោយ​អ្នកសារព័ត៌មាន​របស់​យើង​ស្តាប់​គ្រប់​សម្លេង​ហ៊ាន​និយាយ ការពិត​ហ៊ាន​រិះគន់​ក្នុង​ន័យ​ស្ថាបនា និង​ហ៊ាន​ទទួលយក​ការពិត​ដើម្បី​អោយ​ព័ត៌មាន​របស់​ខ្លួន​ក្លាយ​ជា​ព័ត៌មាន​ពិត ហើយ​ឆ្លុះបញ្ចាំង​អោយឃើញ​គ្រប់​តថភាព​សង្គម និង​ជៀសវាង​ការផ្សាយ​ព័ត៌មាន​តែមួយ​ជ្រុង ឬ​ព័ត៌មាន​ក្លែងក្លាយ​។

​នេះ​ជា​ខ្លឹមសារ​សារ​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​ផ្ញើ​អបអរសាទរ​និង​គាំទ្រ​វេទិកា​និពន្ធ​នាយក​កាសែត​ដែល​ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​រៀបចំ​នៅ​ព្រឹក​ថ្ងៃ​ទី ២១ ធ្នូ ២០១៨ ។ ពិធី​ជួប​ប្រជុំ​ដែល​អ្នកកាសែត​ចូលរួម​ភាគច្រើន ជា​មេៗ​ដឹកនាំ សមាគម​អ្នកសារព័ត៌មាន​នៅក្នុង​ស្រុក​ខ្មែរ អ្ន​កាសែត​ល្បី​ឈ្មោះ​ជាំ​ច្រើន​ចូលរួម​ធ្វើឡើង​ក្រោម​អធ​ប​តីភាព ឯកឧត្តម មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន នៅ​ភោជនី​ដ្ឋា​ន​ទន្លេបាសាក់​២ ក្បាលថ្នល់ ថិ​ត​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ ” វេទិការ​និពន្ធ​នាយក​:​អ្នកកាសែត​មាន​វិជ្ជាជីវ​: ត្រូវ​នាំ​គ្នា​ទប់​និង​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ ” ។​

​តាម​លោក​ប៉ែន​ប៊ុន​ណា​ប្រធា​ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​អំពាវ​នា​ឲ្យ​អ្នក​សារ​ព​តិមាន​អាជិព​ទាំងអស់​រួម​គ្នា​ជួយ​ទប់ស្កាត់​និង​លុបបំបាត់​នូវ​ព័ត៌មាន​ក្លែងក្លាយ​ដែល​ចេញផ្សាយ​តាម​បណ្តាញ​សង្គម​ធ្វើឲ្យ​មានអ​សន្តិសុខ​ក្នុង​សង្គម​។

​លោក​ឱម​ចន្ទ័តារ៉ា​ប្រធានសមាគ​ម​មិត្ត​អ្នកសារព័ត៌មាន​ខ្មែរ​បាន​ផ្តល់​អនុ​សាន៍​ថា​ដើម្បី​លុបបំបាត់​ព័ត៌មាន​ក្លែង​ក្លែងក្លាយ​ក្រៅពី​អ្នក​សារ​ព​តិមាន​អាជីប​ត្រូវ​ផ្ទៀតផ្ទាត់​រកប្រភពនិ​ង​ឈ្មោះ​ម្ចាស់​ព័ត៌មាន​រាជរដ្ឋាភិបាល​ក៏​គួ​ជម្រុញ​ឲ្យ​ចេញ​ច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព័ត៌មានផ​ង​ដែរ​។ ព្រោះថា​បើ​ព័ត៌មាន​ត្រូវបាន​បើកចំហរ​រក​វា​បាន​ដោយ​ស្រួល​វា​នឹង​មិន​សូវ​មាន​ការចេញ​ព័ត៌មាន​ក្លែងក្លាយ​នោះទេ​។​

​អ្នកនាំពាក្យ​តាម​ស្ថាប័ន​ក៏​គួ​សកម្ម​ក្នុង​រឿង​នេះ​ផងដែរ ពេល​អ្នកសារព័ត៌មាន​អាជីព​ស្វែងរក​ការបកស្រាយ ។ នេះ​ជា​មតិ​បន្ថែម​របស់​វាគ្មិន​ផ្សេងទៀត ៕

 

Filed in: ព័ត៌មានជាតិ