សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ធនធានធម្មជាតិ​កំពុង​រង​ការបំផ្លាញ

​ធនធានធម្មជាតិ​កំពុង​រង​ការបំផ្លាញ

​ខេត្ត​ព្រៃវែង ៖ ករណី​ចុះ​បង្រាប​បទល្មើស​នេសាទ​ចាប់​ពី​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​១៤-១៥ ខែកក្កដា ឆ្នាំ ២០១៦  គណៈកម្មាការ​ចុះបង្ក្រាប​បទល្មើស​ជលផល ត្រូវបាន​បង្កើតឡើង ដែល​ដឹកនាំ​ដោយ យ៉េម ភាព អភិបាលរង​ស្រុក​ពាម​រក៍ ដោយ​សហការ​ជាមួយ​លោក មាន សា​វី ប្រធាន​សង្កាត់​រដ្ឋបាល​ជលផល​ប្រចាំ​ស្រុក បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នា​រដូវ​បិទ​ឡូ​នេសាទ​នេះ ដែល​ជា​លទ្ធផល​បាន​ចាប់​រិបអូស​លូ​ស្បៃ​មុង ៨ មាត់ របាំង​ស្បៃ​ប្រវែង​280​ម និង​រុះរើ​ចំរឹង​ចំនួន​280​ដើម និង​ត្រី​ចំរុះ​ទំងន់​100kg របាំង​ព្រួល និង​ព្រួល​ឫស្សី​ប្រមាណ 8​ម នៅ​ចំណុច​ព្រែក​ថ្មី និង​ព្រែក​ចិន​ឡក់ ។​

​ក្រុម​បង្ក្រាប​បទល្មើស​ក៏​បាន​រុះរើ​របាំង​ព្រួល​ប្រវែង​10​ម និង​បង្គោល​ចំរឹង​ចំនួន​60​ដើម​ដែល​ទន្ទឹមនឹងនេះ ទីតាំង​អភិរក្ស​ជលផល​កំពុង​ចំណា​ឡុក ក​ត្រូវ​បាន​ក្រុម​ជនល្មើស​នេសាទ​បាន​រំលោភ​ចូល​អូស​អួន ហើយ​ត្រូវ​បង្ក្រាប​នៅ​ហ្នឹង​កន្លែង​ដោយ​បាន​សារ​រឹបអូស​យករ​បាំងសាច់​អួន 120​ម ចំ​រឹង​170​ដើម ហើយ​សម្ភារៈ​ល្មើស​នេសាទ​ទាំង​អំ​បាន​មាណ​ត្រូវបាន​គណកម្មាការ​បទ​ល្មើស​ជលផល​ធ្វើ​ការដុត​បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង​តែ​ម្ដង ក្នុង​គោលបំណង​ធ្វើយ៉ាងណា​បទ​ស្កាត់​កុំ​ឱ្យ​ជនល្មើស​នេសាទ​ទាំងនោះ​ប្រព្រឹត្ត​ទង្វើ​អស់​នេះ​ជា​បន្ត​ទៀត​ដើម្បី​រក្សា​ឱ្យបាន​នូវ​មច្ឆា​ជាតិ​តាម​ដែល​អាច​ធ្វើទៅបាន ។

​ទោះបី​អាជ្ញាធរ​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា​ស្មារតី​ធ្វើ​ការបង្ក្រាប​បទល្មើស​ជាប្រចាំ​យ៉ាងណា​ក៏​ជនល្មើស​នៅតែ​បន្ត​ប្រព្រឹត្ត​បទល្មើស​មិន​ឈប់ឈរ មិន​ខុស​អី​ពី​ដូច​វែក​ចក​កណ្ដាលទន្លេរ​អញ្ចឹង ទាំងនេះ​មិនដឹង​ថា​ជនល្មើស​អាង​អី​បានជា​ចេះតែ​ប្រព្រឹត្ត​បទល្មើស​ដោយ​គឃ្លើន​បែន​នេះ​។

​សព្វថ្ងៃនេះ ធនធានធម្មជាតិ​កម្ពុ​ជា កំពុង​រង​ការបំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់​ដោយ​ក្រុម​និគមជន​វៀតណាម លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​នៅតាម​ទន្លេរ  បឹងបួរ​ពិសេស​នៅ​បឹង​ទន្លេរ​សាប មាន​ជនជាតិ​វៀតណាម​ចូលមក​រស់នៅ​តាម​ទូក​ធ្វើការ​នេសាទ​ដោយ​បំផ្លិចបំផ្លាញ តាំង​ពី​ត្រី​ឆ្ដោ​ត្រី​រស បង្កង​បង្គារ ហើយ​សូម្បី​តែ​ត្រី​ចង្វារ កំពឹស​កំពង​រង​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​។

​រហូតមកដល​ពេលនេះ មិនដឹង​ថា​ជន​អន្តោ​ប្រវេ​ស្តន៍​វៀតណាម​ខុស​ច្បាប់​ចូល​មក​ប្រទេស​កម្ពុជា​យើង​តាម​ប្រហោង​ណា ហើយ​មិនដឹងថា​ក្រសួង  និង​ស្ថាប័ន​សមត្តកិច្ច​បា​ដឹងឬ​ជ្រាប​ខ្លះៗ​ទេ​? ៕

 

 

IMG-20160717-WA0012 IMG-20160717-WA0013

Filed in: ព័ត៌មានជាតិ