កំពង់ឆ្នាំង ៖ នៅថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០១៨នៅចំណុចព្រែកជីក ក្នុង ភូមិជ័រ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រឿងចក្រចំនួន ៣គ្រឿងបានធ្វើសកម្មភាពឈូសឆាយដីព្រៃឌដោយមិនមានការអនុញ្ញាតច្បាប់ត្រឹមត្រូវពីក្រសួងជំនាញឡើយ។
សូមបញ្ជាក់ថា៖ដីសហគមន៍ដែលបង្កើតឡើងតាំងពីឆ្នាំ២០០៦•២០០៧ឋិតនៅចំណុចព្រែកជីកក្នុងភូមិជ័រ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានចំនួនជាង៥00ហិកតា នៅក្នុងនោះមានដីសហគមន៍ចំនួន១៧៤ហិកតាដែលត្រូវឈ្មួញជាជនខិលខូចបានឃុបឃិតគ្នា ជាមួយប្រធានសហគមន៍ និង អាជ្ញាធរមូលដ្ឋាននិងមន្ត្រីយោធាតំបន់អភិវឌ្ឍន៍ព្រៃខៀវដែលមានឋាន្តរស័ក្ដិគ្រាក់ៗ ដោយយកមេដៃប្រជាជនក្នុងភូមិធ្វើជាខែល(ជិះក្របីចម្លង់ភក់) ដោះដូទីតាំងដី សហគមន៍ទៅដាក់ទីតាំងផ្សេង ជាប្រព័ន្ធ ដោយមិនមាន ស ជ ណ ពីក្រសួងពាក់ព័ន្ធ និង រាជរដ្ឋាភិបាលឡើយ ដោយហ៊ានឃុបឃិតជាមួយអជ្ញាធរសុីញ៉េលក់អោយទៅក្រុមហ៊ុនចិន ដោយមិនខ្លាចញញើតពីផ្លូវច្បាប់នោះឡើយ។
តាមប្រភពមួយបានអោយដឹងទៀតថា៖ឈ្មួញដែលជាអ្នករៀបដីនោះកំពុងរត់ការសុំធ្វើប្លង់កម្មសិទ្ធអោយទៅអ្នកទិញជាជនជាតិខ្មែរមានប្តីជាជនជាតិចិន ដើម្បីកាន់កាប់។ រូបភាពបំភាន់ភ្នែក រាជរដ្ឋាភិបាល បែបនេះ គឺមានច្រើនណាស់ពីសំណាក់ឈ្មួញ ដែលបានឃុបឃិតជាប្រព័ន្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីតែលាភសក្ការៈរបស់ខ្លួននិងបក្ខពួកនិយមរបស់គេតែប៉ណ្ណោះ ដោយមិនខ្វល់ពីទឹកភ្នែក រាស្ត្រឡើយ។ បន្ទាប់ពីជំនាញបានចុច GPS ឃើញថាដីនោះជាដីរបស់សហគមន៍ ដែលបង្កើតតាំងពីឆ្នាំ២០០៦-២០០៧មកម្លេះឋិតនៅភូមិ ចំណុចព្រែកជីកក្នុងភូមិជ័រ ឃុំ ប្រស្នឹប ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។
ជុំវិញករណីនេះផងដែរអ្នកសារព័ត៌មានយើងបានទាក់ទងសុំការបំភ្លឺពីលោកអភិបាលស្រុករលាប្អៀរដោយ លោកបានបញ្ជាក់ថា៖ក្រុមហ៊ុនគ្រាន់តែសុំធ្វើផ្លូវតែប៉ុណ្ណោះគឺមិនឈូសឆាយព្រៃឡេីយ ចឹងហើយទើបគាត់ មិនរាយការណ៍ជូនលោកអភិបាលខេត្តអោយដឹងពីរឿងនោះគិតថារឿងតូចតាច។
ចំណែកឯលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងវិញ បានបញ្ជារកំលាំងអោយចាប់តែម្តង និង បញ្ជាក់បន្ថែមថា៖ពាក់ព័ន្ធទៅនឹងការជីករឺឈូសឆាយដី ព្រៃ.ត្រពាំង បឹងបួរ .តំបន់ ១តំបន់២ឬតំបន់៣ ដែលជាតំបន់ហាមឃាត់ គឺខុសច្បាប់ហើយ។ មិនអាចត្រឹមតែលិខិតស្មើសុំត្រឹមលោកអភិបាលស្រុកធ្វើបាននោះទេ។
បន្ទាប់ពីអ្នកសារព័ត៌មានបានចុះផ្សាយនិងបានទាក់ទងរួចមកនៅវេលាម៉ោង ១ និង ៣0 នាទីថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០១៨ដដែលនោះកម្លាំងរដ្ឋបាលព្រៃឈើសង្កាត់ រលាប្អៀរ ដឹកនាំដោយលោក សាន់ សារ៉ូ បានចុះមកដល់កន្លែងកើតហេតុនិងឃាត់ថយន្តដឹកគ្រឿងចក្រមួយគ្រឿង .ឃាត់ខ្លួនអ្នកបើកគ្រឿងចក្រចំនួន២នាក់ និងគ្រឿងចក្រចំនួន២គ្រឿងដោយសន្យាថានឹងអនុវត្តទៅតាមផ្លូវច្បាប់អោយខានតែបានដើម្បីជាគំរូសំរាប់អ្នកផ្សេងទៀត។ បើយោងទៅលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជាអ្នកដែលប្រព្រឹត្តល្មើសច្បាប់ត្រូវទទួលទោសទណ្ឌទៅតាមផ្លូវច្បាប់។