សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមហ៊ុន​ម៉ា​ស្ទើ​ខេ​សាន់​និង​លឹម​រ៉ូយ៉ាល់​របស់​ឧកញ៉ា​សម្រុក​ដឹកជញ្ជូន​ឈើប្រណិត​ចេញពី​ខេត្ត​មណ្ឌល​គី​រី​

ក្រុមហ៊ុន​ម៉ា​ស្ទើ​ខេ​សាន់​និង​លឹម​រ៉ូយ៉ាល់​របស់​ឧកញ៉ា​សម្រុក​ដឹកជញ្ជូន​ឈើប្រណិត​ចេញពី​ខេត្ត​មណ្ឌល​គី​រី​

ខេត្ត​មណ្ឌលគិរី​៖ មាន​សេចក្តីរាយការណ៍​ថា​នៅ​យប់​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រុមហ៊ុន​ម៉ា​ស្ទើ ខេ​សាន់ របស់​ឧកញ៉ា​សឹង សំអុល​ដែល​ជា​មន្ត្រី​ប៉េអឹម​ផង​នោះ ត្រៀម​ចេញ​ឈើ​ប្រណិត​១៣​ឡាន​យី​ឌុប​ទៀតហើយ ពី​ចំណុច​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ។

​ជាកស្តែង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ គេ​ឃើញ​មាន​មាន​រថយន្ត​យី​ឌុប​ចំនួន​៥​គ្រឿង ដឹកឈើ​ចេញពី​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​នេះ ដែល​គេ​សង្ស័យថា អាច​នឹង​កាច់ចង្កេះ​ឆ្លង​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​មួយចំនួន​ក្នុងស្រុក​កែវ​សីមា ឬ​ច្រក​មួយចំនួនទៀត​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

​តែ​ក៏​មាន​ប្រភព​ខ្លះ​និយាយថា​រថយន្ត​ចំនួន​៥​រថយន្ត​យី​ឌុប ជា រថយន្ត​កំពុង​ដឹក​ឈើ​របស់​តា ស​ក់ស (​ហៅ​ដា​នី ក្រុម​ហ៊ុម​លឹម​រ៉ុលយ៉ាល់​ទៅវិញ​) ។​បច្ចុប្បន្ន​មួយគ្រឿង​កំពុង​ខូច​នៅ​ចំណុច​អូ​រមឺស គឺ​មិន​មានច្បាប់ មិន​គ្រប់​ចំនួន​នោះ​ឡើយ ។ លោក អ៊ុំ វណ្ណ​សុ​ភក៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី បាន​ប្រាប់​កាសែត​ថា​ជា រថយន្ត​ដឹក​ឈើ​របស់​តា​សក់ ស ហៅ​ដា​នី​(​ក្រុម​ហ៊ុម​លឹម​រ៉ុលយ៉ាល់​) ពិតជា​មាន​ច្បាប់​អនុញ្ញាត​មែន ប៉ុន្តែ​ច្បាប់​របស់​គាត់​មាន​តែ​ចំនួន​៣​រថយន្ត​ប៉ុណ្ណោះ​។ ប្រសិនបើ​គាត់​ដឹក​លើស​ពី​៣​រថយន្ត មានន័យ​ថា ជា​អំពើ​ខុសច្បាប់ ។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី រូប​នេះ​អួតថា ចំពោះ​ក្រុមហ៊ុន​ម៉ា​ស្ទើ ខេ​សាន់ ដែល​ថា​ត្រៀម​ចេញ​ឈើ​ចំនួន​១៣​ឡាន​យី​ឌុប​នោះ គឺ​មិន​អនុញ្ញាតឲ្យ​ចេញ​ជា​ដាច់ខាត ព្រោះ​ក្រុមហ៊ុន​មិនទាន់​រត់​ឯកសារ​ហើយ ឡើយ ។​

​សូមបញ្ជាក់​ថា​បទល្មើស​ព្រៃឈើ​ក្នុង​អាណាចក្រ​ខេត្តមណ្ឌលគិរី ចាប់ផ្តើម​កក្រើក​វិញ​ហើយ​ទោះជា​រា​រដ្ឋាភិបាល​ថា​បញ្ឈប់​ការអនុញ្ញាត​នាំចេញ​ដោយ​ស្នើឲ្យ​អាជ្ញាធរ​វៀតណាម​ជួយ​ទប់ស្កាត់​ក៏ដោយ​។​លោក​ស្វាយ សំ​អ៊ាង អភិបាល ខេត្តមណ្ឌលគិរី​ថ្មីៗ​នេះ​បាន​លេច​ធ្លាយព័​ត៌ស្តី​ពីការ​ឃុ​ឃឹត​ជាមួយ​ឈ្មួញ​វៀតណាម​នាំ​ចេញ​ឈើ​ត្រូវបាន​សារព័ត៌មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក បាន​ចុះផ្សាយ​ព្រោងព្រាត​នោះទេ ។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏​បាន​ទទួលស្គាល់ថា ខេត្ត​មណ្ឌលគិរី​នៅ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង ។​សម្តេច​ថែម​ទាំង​ស្តីបន្ទោស​យ៉ាង​ធ្ងន់ៗ ទៅកាន់​លោក​អភិបាលខេត្ត​មណ្ឌលគិរី ឲ្យ​យកចិត្តទុកដាក់ ក្នុង​ការបង្ក្រាប និង​ទទួលខុសត្រូវ ប្រសិនបើ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង ។​តែ​គ្មាន​ប្រសិទ្ធិភាព​អ្វី​ឡើយ​ធើ​អី​ក​យ​!៕

 

Filed in: ព័ត៌មានជាតិ