សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ទីរ​ជំនាញ​រ៉ែ​និង​ថាមពល​ដេកលក់​ហើយ បាន​ជា​ឈ្មួញ​ហ៊ាន​លួច​ចូក​កាយយក​ដី តាម​ជើងភ្នំ តាម​អំពើ​ចិត្ត​បែបនេះ​?

​មន្ទីរ​ជំនាញ​រ៉ែ​និង​ថាមពល​ដេកលក់​ហើយ បាន​ជា​ឈ្មួញ​ហ៊ាន​លួច​ចូក​កាយយក​ដី តាម​ជើងភ្នំ តាម​អំពើ​ចិត្ត​បែបនេះ​?

កំពង់ឆ្នាំង​៖​កាលពី​រសៀល​ថ្ងៃ​ទី​១៨​ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ជើងភ្នំ​បង្គោល​កី ឋិត​នៅក្នុង​ភូមិ​គល់​គប់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​ខេត្ត​កំពង់ឆ្នាំង​មាន​ករណី​គ្រឿងចក្រ​លួច​ចូល​ជីក​កកាយ​ដី​ជើងភ្នំ​ដោយ​មិនដឹងថា​មានច្បាប់​អនុញ្ញាតដែ​រឺ​អត់​នោះទេ​។​

​បន្ទាប់​ពី​អ្នកសារព័ត៌មាន​យើង​សួរ​នាំ​ម្ចាស់​គ្រឿងចក្រ​មួយ​គ្រឿង​នេះ​បាន​ឆ្លើយថា​គេ​មានច្បាប់​ត្រឹមត្រូវ ដែល​ម្ចាស់​មានឈ្មោះ​ថា​ប៉ោង ។ ក្រោយ​ពី​ឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន​រួច​អ្នក​បើក​គ្រឿងចក្រ​ក៏​បាន​បញ្ជា​គ្រឿងចក្រ​បើក​រត់​តែម្តង​។​

​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​ក្រុម​អ្នកសារព័ត៌មាន​បាន​តេ​ទូរស័ព្ទ​ទៅ​លោក លោក​អ៊ុក រស់ លោក​ថា​គ្រឿងចក្រ​នោះ​មាន​ច្បាប់​។ សួរ​ថា​បើសិន​មាន​ច្បាប់​ចាំបាច់​បើក​រត់​ធ្វើ​អ្វី​??? តើ​ច្បាប់​ឯ​ណា​ដែល​អនុញ្ញាត​អោយ​ជីក​កកាយ​ដីភ្នំ​បែបនេះ​? ព្រោះ​នៅក្នុង​ច្បាប់ ភ្នំ ទន្លេ បឹងបួរ ជា​សម្បត្តិ​របស់​រដ្ឋ​បន្ទាប់មក​ទៀត​យើង​ក៏​ទាក់ទង​ទៅ​ខាង​លោក ងិន ហ៊ុន មន្ទី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​។​

​បន្ទាប់មកទៀត​ដោយសារ​ម្ចាស់​គ្រឿងចក្រ​ឆ្លើយថា​ដី​ដែល​គាត់​កាយ​នេះ​គឺ​មាន​ការអនុញ្ញាត​ពី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង​។ ខណៈនោះ​ក្រុម​អ្នកសារព័ត៌មាន​យើង​ក៏​ទាក់ទង​ទៅ​ឯកឧត្តម​កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ពេល​នោះ​ឯកឧត្តម​បាន​មានប្រសាសន៍​អោយដឹងថា​លោក​មិន​បាន​ដឹង​នោះ​ទេ​។ ចុះបើ​មាន​ច្បាប់​មែន​ចាំបាច់​បើក​រត់​ធ្វើ​អី​។​

​សូមបញ្ជាក់​ថា ៖​រយៈកាល​កន្លង​មក​ពួក​ឈ្មួញ​តែងតែ​ទៅ​លួច​ជីក​កាយ​ដី​ជើងភ្នំ​ឡើង​រូង​និង​វាល​អស់​ស្ទើរ​គ្រប់​ភ្នំ​ខេត្ត​កំពង់ឆ្នាំង ជាក់ស្ដែង​ដូចជា​ភ្នំ​ក្រាំង​ដី​មាស​ទាំង​ខាងជើង​និង​ខាងត្បូង ភ្នំ​រោងដំរី​ខាងលិច​អាស្រម​រោងដំរី ភ្នំ​ដំរី​រមាល​ផ្នែក​ខាងជើង និង​ភ្នំ​បង្គោល​កី​ស្រី​ម៉ៅ​នេះ​ឯង​ជា​ដើម​។​ចំណែក​អស់​អស់លោក​មន្ត្រី​តាម​ជំនាញ​ផ្សេងៗ​តែងតែ​លាក់​ការ​ជិតឈឹង​ទាល់តែ​ព័ត៌មាន​ផ្សាយ​ទើប​បែកការណ៍​)៕

 

Filed in: ព័ត៌មានជាតិ