សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​មិន​ឱនក្បាល​ចំពោះ​ការដាក់​សំពាធ​ពី​ក្រៅ​ប្រទេស​!

​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​មិន​ឱនក្បាល​ចំពោះ​ការដាក់​សំពាធ​ពី​ក្រៅ​ប្រទេស​!

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ចប់ សន្និបាត គណៈកម្មាធិការ​កណ្តាល​របស់​ខ្លួន​រយៈពេល​៣​ថ្ងៃ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​ជាមួយ​ជំហរ​ប្តេជ្ញា​មិន​ឱនក្បាល ចំពោះ​ការដាក់​សម្ពាធ​ណាមួយ ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ឡើយ​។

​សេចក្តីប្រកាស​លទ្ធផល​ដែលមាន​១១​ជំ​ណុ​ច បានបញ្ជាក់ ថា « (​អង្គសន្និបាត​) តម្កល់​ខ្ពស់​ស្មារតី​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ ការពារ​ដាច់ខាត​នូវ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី ប្រឆាំង​ការជ្រៀតជ្រែក​របស់​បរ​ទេស ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ការ​មួលបង្កាច់​ភាពត្រឹមត្រូវ របស់​នយោបាយ និង​សកម្មភាព​របស់​កម្ពុជា ដោយ​មិន​ឱនក្បាល​ចំពោះ ការដាក់​សម្ពាធ​ណាមួយ​ពី​ខាងក្រៅ​»​។​

​អង្គសន្និបាត​បាន​ប្តេជ្ញា​ការពារ និង​ពង្រឹង​ដំណើរការ​ប្រជាធិបតេយ្យ ឲ្យ​ចាក់គ្រឹះ​កាន់តែ​រឹងមាំ​នៅ​កម្ពុជា លើ​មូលដ្ឋាន​ធានា​នូវ​សន្តិភាព និង​ការអភិវឌ្ឍ និង​ត្រូវ​ផ្សារភ្ជាប់​ជាមួយ ការថែរក្សា​អត្តសញ្ញាណ​ជាតិ សេចក្តីថ្លៃថ្នូរ ប្រពៃណី ទំនៀមទម្លាប់​ល្អ​របស់​ជាតិ និង​ការកសាង​សុខដុមរមនា ក្នុង​សង្គម​កម្ពុជា​ផងដែរ​។​

​នៅក្នុង​សន្និបាត​លើក​នេះ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ចូល​សមាជិក​អចិន្ត្រៃយ៍​ថ្មី​ចំនួន​៧​រូប ដែល​ធ្វើឱ្យ​សមាជិក​អចិន្ត្រៃយ៍​ដ៏​មាន​អំណាច​របស់ គណបក្ស​ចំណាស់​មួយ​នេះ មាន​ចំនួន​៣៧​រូប និង​មាន​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ចំនួន​៨៦៥​រូប​។​

​សមាជិក​អចិន្ត្រៃយ៍​ឬ​ហៅ​ថា​មាជិក​ការិយាល័យ​នយោបាយម​ជ្ឈឹម​បក្ស​ចំនួន​៧​រូប ក្នុងនោះ​រួមមាន​៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ , លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច , លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ដែនដី , លោក សៅ សុខា អគ្គមេបញ្ជាការ​រង កង​យោពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស , លោក ឥត សារ៉ាត់ នាយសេនាធិការ​ចម្រុះ កង​យោធ​ល​ខេមរភូមិន្ទ​, លោក វង្ស ពិ​សេន អគ្គមេបញ្ជាការ​កង​យោធពល​ខេ​ម​ភូមិន្ទ និង​លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ដែល​គេ​កត់សម្គាលថា​ជា​មាជិក​វ័យក្មេង​ជាង​គេ​និង​ជា​បេក្ខជន​ត្រៀម​បំរុង​បន្តវេន​ពី​ឪពុក​។​

 

Filed in: ព័ត៌មានជាតិ