សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ម៉ុង​ប្ញ​ទ្ធី​ដែល​គេ​ហៅ​ថា​ឧកញ៉ា​ចិត្ត​ធ​មិ ហៅ​អ្នកស្រី​អ៊ុក ដា​រ៉ា ថា​បី​សាច​នោម​ឆេះ​!

លោក​ម៉ុង​ប្ញ​ទ្ធី​ដែល​គេ​ហៅ​ថា​ឧកញ៉ា​ចិត្ត​ធ​មិ ហៅ​អ្នកស្រី​អ៊ុក ដា​រ៉ា ថា​បី​សាច​នោម​ឆេះ​!

ភ្នំពេញ ៖​នៅ​ថ្ងៃ​ទី​២០​ធ្នូ​នេះ ហ្វេ​សប៊ុក​ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy​បាន​ហៅ​អ្នកស្រី​អ៊ុក​ដា​រ៉ា​ថា “​បី​សាច​នោម​ឆេះ​នេះ កំពង់តែ​មក​ដើរតួ​ជំនួស​បក្សប្រឆាំង និង​មាតា​ធម្មជាតិ​ហើយ​(​អង្គការ​របស់​លោក​អា​ឡិច​ហ្គ​ន​សាឡេ​ដែល​ត្រុវ​បាន​រដ្ឋាភិបាល​បណ្តេញ​ចេញ​ស្រុក​ខ្មែរ​ព្រោះតែ​រឿង​តវ៉ា​រឿង​បរិស្ថាន​ពេក​)!​។

​ប្រតិកម្ម​របស់​លោក​ឧកញ៉ា​ម៉ុង​រិទ្ធី​កើតឡើង​ក្រោយ​ពី​ហ្វេស​ប៊ុ​កមួយ​ឈ្មោះ​អ្នកស្រី​អ៊ុក ដា​រ៉ា បាន​សរសេរ​ចោទប្រកាន់​ក្រុមហ៊ុន ម៉ុង ប្ញ​ទ្ធី ថា​បិទផ្លូវ យក​ដុំថ្ម ដាក់​ទទឹង​ផ្លូវ មិន​ឲ្យ​គាត់​បើកឡាន​ចូលទៅក្នុង​ដី​របស់​គាត់​នៅ​តំបន់​កែវផុស​។​

​ហ្វេ​សប៊ុក របស់​លោកស្រី​អ៊ុក ដា​រ៉ា (Ouk Dara)​ដែល​ជា​មន្ត្រី​ពិធីការ​នាយករដ្ឋមន្ត្រី បាន​សរសេរ កាលពី​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០១៨ ថា “​ឆ្លៀតពេល វេលា​បន្តិច មក​មើល​ដី សមុទ្រ​របស់ខ្ញុំ​ដែល​បាន​ទិញ​ក្នុង​ឆ្នាំ​២០០៤ នៅ​កែវផុស ពេលមកដល់ បើក​ឡាន​ចូល​មិន​រួច ព្រោះ ក្រុមហ៊ុន ម៉ុង ប្ញ​ទ្ធី បិទផ្លូវ យក​ដុំថ្ម ដាក់​ទទឹង​ផ្លូវ​តែម្តង នេះ​ជា​សារជាតិ របស់គាត់ បើ​នរណា​មាន​ដី​ក្បែរ​គាត់ៗ​សុំ​ទិញ​បើ​មិន​លក់ គឺ​គាត់​ធ្វើ​អញ្ចឹង​។​

​ដឹក​ដី​ឆ្នេរសមុទ្រ យកទៅ​លក់​ឲ្យ​បរទេស បំផ្លាញ​ឆ្នេរ​ស្រុក​ឯង ដើម្បី​ផលប្រយោជន៍​សួនតួ ព្រៃកោងកាង តាម​មាត់​ព្រែក​បំផ្លាញ់​គ្មាន​សល់ ។ នេះ​ស្ថានភាព​ពិតៗ ដែល​ក្រុមហ៊ុន ម៉ុង ប្ញ​ទ្ធី បាន​យក​ខ្សាច់​រួចហើយ នៅជាប់​សមុទ្រ​តែម្តង​។ មើល​តើ នេះ​ជា​ការពិត យក​ខ្សាច់ ចេញ​ហើយ​ប្រើពាក្យ​ថា អភិវឌ្ឍន៍​ឬ ? បុណ្យ​សមុទ្រ​ទើប​នឹង​ធ្វើ​ចប់​ដោយ​ជោគជ័យ តែ​ហេតុ​អ្វី​បាន សេដ្ឋី ម៉ុង ប្ញ​ទ្ធី ប្រព្រឹត្ត​មិន​មាន​ការអៀនខ្មាស ចង់​មានអី​ម្លេះ​លោក​?

​ប្រើ​ពាក្យ​ជួយ​អ្នកក្រ សារជាតិ​គាត់​ដើរ​ចោទ ថា​គេ​គំរាមកំហែង​ប្រជាជន​ក្រីក្រ​តូចតាច យក​ភស្តុ​តា​បញ្ជាក់ មក​មិន​ខ្លាច​ទេ ដល់​ក៏ ហើយ កុំ​ភ្លេច វីដេអូ មាន​នៅ​នឹង​ដៃ ឯកសារ​មាន ជាក់ស្តែង លោក ម៉ុង ប្ញ​ទ្ធី ចោទថា​គេ​អែបអប​ភ្លើ​ទេ​ដឹង មុខ​មហាជន អ្នកមុខអ្នកការ សុំ​ទិញ​ដី​ខ្ញុំ ខ្ញុំ​ថា​មាន​ប៉ុណ្ណឹង ទុក​នាំ​កូនចៅ​មកលេង លោក​ហ៊ាន​ប្រើពាក្យ​ថា បើ​មិន​លក់ ប្រយ័ត្ន ស្លាប់​គ្មាន​បាន​ចាយលុយ មើលងាយ​គេ​ម្លេះ សំឡេង​ថត​បាន​ណា​លោក ទា​ហ៊ាន​ដូច​ខ្ញុំ​ការពារ​ដី​ខ្លួនឯង​មិន​បាន ត្រឹម​៤ ហិតា គិត​យ៉ាង​ណា ????? សុំ​កូនចៅ មិត្តភក្តិ មា​មីង ជូ​យ​ស៊ែ​រ អោយបាន​ច្រើន ហើយ​ជួយ​ប្រាប់​ផង​ថា​ខ្ញុំ​បាន​យក​ដី​អ្នកក្រ​ដូចគ្នា​បាន​មួយ​ចំអាម​ណា​ទេ ??

​ខ្សាច់ ឆ្នេរ មាត់សមុទ្រ កែវផុស យក​គ្រឿងចក្រ កាយ​យក​ខ្សាច់ ជំ​ម្រៅ ជិត​១ ម៉ែត្រ យកទៅ​ដាក់​ម៉ាស៊ីន លេង ដឹក​ទាំង​យប់​ទាំង​ថ្ងៃ មាន​សកម្មភាព​ជាក់ស្តែង ដែល​លោក​ម៉ុង ប្ញ​ទ្ធីបាន​ប្រព្រឹត្ត មិន​មាន​ហេតុផល​ណា​ដែរ ប្រើពាក្យ​ថា បិទ​ផ្លូវ​មិនអោយ ជំ ទាវ​ឡុង​សា ខន​យក​ដី គាត់​។​ជំទាវ នឹង​រងគ្រោះ​ទេ​មាន​តែ​គេ​យក​ដី​គាត់ មិន​មាន​ហេតុផល​ណា​ដែរ​ចោទ​គេ​ថា ខ្ញុំ​ដើរ​អែម​អប ការដើរ​សិទ្ធិ​តែ​មាន​ការចាត់តាំង​ពី​ថ្នាក់ដឹកនាំ ហើយ​ភ្លើ​ទេ កុំ​ចេះតែ​ចោទ ។​

​ស្នើ​អ្នក​មិន​ដឹង​រឿង​សុំ​ចុះ​ទៅ​ពិនិត្យមើល​ជាក់ស្តែង អោយដឹង​ការពិត យក​ខ្សាច់​មាត់ សមុទ្រ​ឬ អាច​យក វីដេអូ ពី​សកម្មភាព កាយ​យក​ខ្សាច់ នៅ​មាត់​ឆ្នេរ ជាប់​សមុទ្រ មាន​អ្នករងគ្រោះ ច្រើនណាស់ ។ កុំភ្លេចថា ការពិត​នៅ​តែ​ការពិត សេដ្ឋី ម៉ុង បម្រើ​កងទ័ព ដី​យើង​ការពារ​មិន​បាន​តើ​គិត​យ៉ាងណា ???”​។​

​លោក​ឧកញ៉ា ម៉ុង ឫទ្ធី (H.E Oknha Mong Reththy) បាន​សរសេរ​ឆ្លើយតប​ទៅ​លោក​ស្រី អ៊ុក ដា​រ៉ា វិញ​ថា “​បី​សាច​នោម​ឆេះ​នេះ កំពង់តែ​មក​ដើរតួ​ជំនួស​បក្សប្រឆាំង និង​មាតា​ធម្មជាតិ​ហើយ​។ សំណួរ​សួរថា​តើ​ផ្លូវ​ចូល​ចម្ងាយ​៤០​គីឡូម៉ែត្រ និង​លូ​ស្ពាន​ជាច្រើន​នេះ តើ​អ្នកណា​ជា​អ្នកចេញ​ថវិកា​សាងសង់​? រូបគាត់​ក៏ដូចជា​អ្នក​ផ្សេង​ទៀត ដែល​បាន​ជួយ​ចេញ​លុយ​ខ្លះ​ដែឬ​អត់​ទេ​?

​ទីតាំង​ដែល​គាត់​កំពុង​តែ​មក​រក​រឿង​នេះ នៅ​ខាងលិច​ផ្លូវ​ហ៊ុន សែន​ថ្ម​រៀង តើ​ហេតុអ្វី​បានជា​ខ្ញុំ​រៀបចំ​ឈូសឆាយ​ទីតាំង​ដី​នេះ បួន​ឆ្នាំ​កន្លងទៅ​ហើយ​ហេតុអ្វី ទើបតែ​ពេលនេះ អស់​មាន​បក្សប្រឆាំង និង​មាតា​ធម្មជាតិ បាន​គាត់​មក​រករឿង គាត់​កំពុងតែ​ប្រឆាំង​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ហើយ​។ តើ​ហេតុអ្វី​បានជា​ខ្ញុំ​និយាយ​យ៉ាង​ដូច្នេះ​គឺ​ដោយសារតែ រាល់​ការងារ​ទាំងអស់​សុទ្ធតែ​មានច្បាប់​អនុញ្ញាត ពី​រាជរដ្ឋាភិបាល​ទាំងអស់ សរុប​ទាំង​ការនាំ​ចេញ​ខ្សាច់​ដែល​បាន​បង់ពន្ធ​ជូន​រដ្ឋ​យ៉ាង​ត្រឹមត្រូវ​ផងដែរ ។​ចាំ​មើល​ទំនាស់​ផលប្រយោជន៍​រវាង​លោក​ឧកញ៉ា​ម៉ុង​រិទ្ធី​និង​អ្នកស្រី​អ៊ុក​ដា​រ៉ា​វា​លេច​ចេញ​រឿង​ស្អី​ទៀត​?​។​

 

Filed in: ព័ត៌មានជាតិ