ខេត្តមណ្ឌលគិរី៖មន្ត្រីប៉េអឹមលើផ្ទៃប្រទេសម្នាក់រកស៊ីដឹកឈើល្មើសច្បាប់ត្រូវបានសមត្ថកិច្ចមេព្រៃឃាត់នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នៅចំណុច ភូមិឆ្នែងឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។តែមេព្រៃនោះធើឬកដូចស្រាតខោឲ្យឆ្កែអរតែប៉ុណ្ណោះព្រោះឃាតិបានមួយដង្ហើមចង្រឹតក៏ដោះលែងវិញយ៉ាងរលូនក្រោយពីមានការអន្តរាគមន៍ពីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តនិងលោកប្រធានមន្ទីរកសិកម្ម ។ហេតុអីបានចឹង?។
តាមប្រភពព័ត៌មានបានឱ្យដឹងថាឡានមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសដឹកឈើ ម៉ាកសាំងយ៉ុងពណ៍សស្លាកលេខភ្នំពេញ២w៦៦២០ជារបស់មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ពាក់ផ្កាយ២ឈ្មោះធឿនដឹកឈើប្រណីតពេញប្រៀបស្ទើរជារៀងរាល់ថ្ងៃ ចេញពីទីរួមខេត្តមណ្ឌលគិរី មកដល់ចំណុចខាងលើត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើឃាត់ ធ្វើការត្រួតពិនិត្យ ។
ក្រោយឃាត់សួរនាំអ្នកបើកបររថយន្តបានតិចក៏មានការអន្តរាគមន៍ខ្វាត់ខ្វែងមួយសន្ទុះក្រោយមកក៏សមត្ថមន្ត្រីរដ្ឋបាលព្រៃឈើនោះធ្វើការដោះលែងដោយឥតលក្ខ័ខណ្ឌនិងសំងាត់បំផុត។
ករណីនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានឱ្យដឹងថាកំពុងឱ្យមន្ត្រីជំនាញនាំយករថយន្តដឹកឈើទៅរក្សាទុកនៅកន្លែងមួយ?។ ប៉ុន្តែជាក់ស្ដែងរថយន្តដឹកឈើខាងលើនេះត្រូវបានធ្វើការដោះលែងបាត់ទៅហើយ។នេះបើតាមការអះអាងរបស់មន្ត្រីតូចតាចនៅកន្លែងកើតហេតុ។
បើចឹងមានន័យការឃុបឃឹតដោះលែងវត្តុតាងនៃការប្រព្រឹត្តបទល្មើសស្រសៗចឹងតើលោកអុំ វណ្ណសុភក្ត្រ័ នាយខណ្ឌរដ្ឌបាលព្រៃឈើដ៏ខេត្តខ្លាច អំណាចលោកប៉េអឹមផ្កាយ២ឈ្មោះធឿនឬក៏មាននិយាយត្រូវរ៉ូវគ្នាទទួលលាភសក្ការៈ?។លោកសុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគីរីមិនអាចសុំការបំភ្លឺបានឡើយដោយទូរសព្ឌ័មិនអាចទាក់ទងបាន។
ពាក់ពន្ឌ័និងការដោះលែងវត្តុតាងបទល្មើសខាងលើនេះគួរណាស់លោកកែវ អូម៉ាលីស្យ ប្រតិភូរាជរាដ្ឌាភិបាលទទួលបន្ទុករដ្ឌបាលព្រៃឈើត្រូវបើកការស៊ើបអង្កេតអោយបានស៊ីជម្រៅទៅលើលោកអុំ វណ្ណសុភក្ត្រ័ នាយខណ្ឌរដ្ឌបាលព្រៃឈើខេត្តមណ្ឌលគិរីពីថ្នូរនិងការដោះលែងរថយន្តនិងឈើប្រណិតកាលពីព្រឹកថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨នេះផង។
គួររំលឹកផងដែរថាបើតាមសេចក្តីរាយាករណ៍ពីប្រជាពលរដ្ឋនៅក្នុងអាណាចក្រខេត្តមណ្ឌលគិរីរយះពេលប៉ុន្មានថ្ងៃនេះនៅតាមច្រកណាំលៀហៅច្រកអម្ពឹលនិងច្រកឡេបាខេឈ្មួញកំពុងសំរុកដឹកឈើចេញទៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងក្នុងមួយយប់ៗមិនក្រោមពី៤៥ទៅ៦៥រថយន្តឡើយ។នេះមិនគិតតាមច្រកផ្សេងៗផង។