សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ព្រះសង្ឃ​អាចារ្យ​គណៈកម្មការ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ព្រះ​ធម្ម​ត្រ័យ ​ហៅ​វត្ត​ព្រៃ​ស សំណូមពរ​តាមរយៈ​អ្នក​សារពត៌មាន សុំអោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជួយ​រក​យុត្តិធម៌​!

ព្រះសង្ឃ​អាចារ្យ​គណៈកម្មការ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ព្រះ​ធម្ម​ត្រ័យ  ​ហៅ​វត្ត​ព្រៃ​ស សំណូមពរ​តាមរយៈ​អ្នក​សារពត៌មាន សុំអោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន  សែន ជួយ​រក​យុត្តិធម៌​!

បែកធ្លាយ​រឿង​កាន់តែ​ច្បាស់​មែនទែន​ហើយ​ករណី​ទំនាស់​ដី​គរុភ័ណ្ឌវ​ត្ត​ព្រះ​ធម្មត្រ័យ (​ហៅ​វត្ត​ព្រៃ​ស​) ស្ថិតនៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទំហំ 1 ហិកតា 75 អា ជាមួយ​លោក ប៊ុន ម៉េង និង​អ្នកស្រី លឹម សុខ​ហៀ​ង ។​

​តាម​ប្រសាសន៍​របស់​លោក មួង សាម៉ន គណៈកម្មការ​អាចារ្យវត្ត​ព្រះ​ធម្ម​ត្រ័យ​បានអោយដឹងថា​រូប​លោក​កាលពី​ឆ្នាំ 1997 រហូតមកដល់​ឆ្នាំ 1995 គឺ​ជា​មេឃុំ​ព្រៃ​ស (​បច្ចុប្បន្ន​សង្កាត់​ព្រៃ​ស​) ហើយ​ចំពោះ​ករណី​ទំនាស់​ដី​ខាង​មុខ​ព្រះវិហារ​នេះ​លោក មួង សាម៉ន ហ៊ាន​ភ្នាល់​ដាក់​ជីវិត ឬក៏​អាច​អោយ​រន្ទះបាញ់​ស្លាប់​ក៏​បាន ដែរ បើ​ដី​នេះ​មិនមែន​ជា​ដី​របស់​វត្ត​។ ព្រោះ​លោក មួង សាម៉ន ផ្ទាល់​ជា​អ្នកបែងចែក និង​ជា​អ្នកវាស់ដី​នេះ ដោយផ្ទាល់ ប្រគល់​មក​អោយ​វត្ត មិន​ត្រឹមតែ​ដី​របស់​វត្ត​ទេ សូម្បី​តែ​ដី​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រៃ​ស​ទាំងមូល​ក៏​លោក​ជា​អ្នក​បែងចែក​អោយ​ដែរ​កាលពី​ជំនាន់​ឆ្នាំ 1989 – 1990 នោះ មិន​ជឿ​ដើរ​សួរ​គេ សួរ​ឯង​មើល ទៅ​សូម្បីតែ​លោក​គ្រូច ផាន អតីត​អភិបាល​ខណ្ឌ​ដង្កោ ក៏​ដឹង​រឿង​នេះ​ដែរ ។ ប៉ុន្តែ​កាលពី​លោក​ស៊ីញ៉េ​លើ លិខិត​ផ្ទេរសិទ្ធិ​ដី​អោយ​លោក ប៊ុន ម៉េង មិនដឹង​ជា​មូលហេតុ​អ្វី​?​។​

​តាម​ប្រសាសន៍​របស់​លោក ឌុល ខុន អាចារ្យវត្ត​ព្រះ​ធម្ម​ត្រ័យ​បានអោយដឹងថា​កាលពី​មុន​ជំនាន់​ឆ្នាំ 1979 ដល់ 2001 លោក​ក៏​ជា​ប្រធាភូមិ​ធម្មត្រ័យ​ដែរ ហើយ​ចំពោះ​រឿង​ដី​វត្ត​ដែល​ត្រូវបាន​លោក ប៊ុន ម៉េង រំលោភ​យក​នេះ​គឺ​លោក​ផ្ទាល់​ហើយ​ជា​អ្នក​ស៊ីញ៉េ​លើ​ពាក្យ​ស្នើ​សុំ​កាន់កាប់​ដី​របស់​លោក​អាចារ្យ អៀង ឃួន តំណាង​អោយ​វត្ត ព្រមទាំង​បាន​ទាញ​ខ្សែ​វាស់​ដោយផ្ទាល់​ទៀតផង បើ​ដី​នេះ​មិនមែន​ជា​ដី​របស់​វត្ត​ទេ សូម​អោយ​ខ្ញុំ​ស្លាប់​ទៅ​ចុះ​ន​រក 18​ជាន់​ទៅ​ចុះ​។​

​តាម​ប្រសាសន៍​របស់​ឧបាសិកា​លោកយាយ​លោកតា​ដែល​បាន​មក​សុំសិលកាល​ពី​ថ្ងៃ​ទី​15 ខែ​ធ្នូ ឆ្នាំ​2018 នៅ​វត្ត​ព្រះ​ធម្ម​ត្រ័យ​បាន​និយាយ​តៗ​គ្នា​ថា​តុលាការ​កាត់ក្តី​ដី​វត្ត​អោយ​ទៅ​លោក ប៊ុន ម៉េង គឺ​មកពី​តុលាការ​ស៊ីលុយ​គេ បើ​តុលាការ​ចង់រក​យុត្តិធម៌​អោយ​វត្ត​នោះ​ច្បាស់​ជា​មិន​ស៊ីលុយ​គេ​ទេ ។ ប៉ុន្តែ​ធ្វើ​អី​ធ្វើទៅ សំខាន់​គឺ​ដី​វត្ត​នៅ​តែ​ដី​វត្ត យ៉ាងណា​យ៉ាងណី​ពួកយើង​នាំគ្នា​ទៅ​ដល់​ផ្ទះ​សម្តេច ហ៊ុន សែន អាសូរ​ថា​ពួក​យើង​ទាមទារ​យក​ដី​នេះ​មក​លក់ដូរ​ទៅសុំ​ថា​អាក្រក់​តែ​នេះ​ទុក​សំរាប់​កសាង​សាលា​អនុវិទ្យាល័យ​អោយ ក្មេងៗ​រៀនសូត្រ​សោះ​ហ្នឹង​ណា​មិន​ព្រម​ជួយ​វត្ត​ទៀត ។​

​តាម​ប្រភព​ពី​ក្រុមអ្នកតាមដាន​ពត៌មាន​បាន​ជជែក​គ្នា​ថា រឿង​ទំនាស់​ដី​វត្ត​ព្រះ​ធម្ម​ត្រ័យ​គួរ​ព្រះសង្ឃ​អាចារ្យ​គណៈកម្មការ​ដឹកនាំ​ពុទ្ធបរិស័ទ​ទៅសុំ​ការជួយ​អន្តរាគមន៍​ពី​សម្តេច​នាយករដ្ឋមន្ត្រី និង​នាំគ្នា​ដាក់ពាក្យ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បីអោយ​គេ​ស៊ើបអង្កេត​ទៅលើ​ប្រព័ន្ធតុលាការ ទោះ​បាន​អី​មិន​បាន​អី​ក៏​អាច​ធ្វើអោយ​ពួក​ចៅក្រម​តុលាការ​ឈឺ​ក្បាល​ដែរ​។​តុលាការ​គ្រប់​ជាន់​ថ្នាក់​គួរ​ចុះ​មក​ស៊ើបអង្កេត​ដល់​ទីតាំង​ដី​ដែល​មាន​ទំនាស់​ជាក់ស្តែង​កុំ​អង្គុយ​នៅក្នុងប៊ី​រ៉ូ​ចាំតែ​មើល​ខាង​ណា​ដាក់​លុយ​ច្រើន ឬ​លុយ​តិច​នៅក្នុង​បន្ទប់​នោះ អស់លោក​ស៊ីប្រាក់ខែ​ប្រជាជន​ត្រូវតែ​ចុះ​មក​ស៊ើបអង្កេត​អោយ​ដល់​ទីតាំង​ជាក់ស្តែង ។​

​គួរ​រំលឹក​ថា​ដី​ទំនាស់​គរុភ័ណ្ឌវ​ត្ត​ព្រះ​ធម្មត្រ័យ​នេះ​អតីត​លោក​អាចារ្យ ជ័យ សុផល បាន​ដាក់​ពាក្យបណ្តឹង​ជា​ហូរហែរ​តាំងពី​ឆ្នាំ 1994 មកម្ល៉េះ ទៅគ្រប់​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ​អោយ​ជួយ​ដោះស្រាយ រហូតដល់​ឆ្នាំ 2008 ទើប​រាជរដ្ឋាភិបាល​បាន​សម្រេច​ប្រគល់​មក​មក​វត្ត​តាម​រយៈ​លិខិត​លេខ 1700 ស​ជណ ចុះ​ថ្ងៃ​ទី​24 ខែ​ធ្នូ ឆ្នាំ​2008 ។
​តែ​គួរ​អោយ​អនិច្ចារ​ណាស់​គាត់​មិន​ទាន់​ឃើញ​គេ​ធ្វើ​ប្លង់​អោយ​វត្ត ផង គាត់​ក៏​បាន​ធ្វើ​មរណៈកាល​ទៅ កាលពី​ឆ្នាំ​2015 បាត់ទៅហើយ ដោយ​បន្សុលទុក​នៅ​បណ្តាំ​ចុងក្រោយ​ថា សូម ព្រះសង្ឃ​អាចារ្យ​គណៈកម្មការ និង​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ជុំវិញ​ជើងវត្ត​សូមមេត្តា​ជួយ​ថែរក្សា​ដី​គ​រុភ័ណ្ឌ វត្ត​នេះ ដើម្បី​ទុក​ជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន កសាង​សាលា​អនុវិទ្យាល័យ​សម្រាប់ កូនចៅ​ជំនាន់​ក្រោយ​បាន​រៀនសូត្រ​នៅ​ទីនេះ​។ ស្រាប់តែ​ពេល​នេះ​តុលាការ​លើក​យក​រឿង​ដី​នេះ មក​កាត់ក្តី​ប្រគល់​ដី​វត្ត​អោយ​ទៅ​លោក ប៊ុន ម៉េង ទៅវិញ ។ តើ​យុត្តិធម៌​នៅទីណា​?

​ជា​ចុងក្រោយ​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់​បាន​សំណូមពរ​តាមរយៈ​អ្នក​សារពត៌មាន​សូម អោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ នាយករដ្ឋមន្ត្រី មេត្តា​ជួយ​រក​យុត្តិធម៌​អោយ​វត្ត​ដោយ​ក្តី​អនុគ្រោះ ដ៏​ខ្ពង់ខ្ពស់​បំផុត​ផង ។​

​ដោយ​ភាគី​លោក ប៊ុន ម៉េង និង​លោកស្រី លឹម សុខ​ហៀ​ង យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​បានទេ​កាល​ពី​ម្សិលម៉ិញ !

 

Filed in: ព័ត៌មានជាតិ