សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេព្រៃ​មួយរូប​បែក​កញ្ចប់មាត់ ដោយ​រង​នូវ​កណ្តាប់ដៃ​នគរ បាល ខណៈ​ថ្លើមធំ​ហ៊ាន​ដេញចាប់​ឡាន​ដឹក​ឈើ​លោក​ស្នង​រង ស្រ៊ី លាភ​

មេព្រៃ​មួយរូប​បែក​កញ្ចប់មាត់ ដោយ​រង​នូវ​កណ្តាប់ដៃ​នគរ បាល ខណៈ​ថ្លើមធំ​ហ៊ាន​ដេញចាប់​ឡាន​ដឹក​ឈើ​លោក​ស្នង​រង ស្រ៊ី លាភ​

ខេត្ត​ត្បូងឃ្មុំ​៖ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​មួយរូប​រង​នូវ​កណ្តាប់ដៃ​មន្ត្រី​នគរបាល​ខេត្ត​បណ្តាលអោយ​បែក​មាត់ កាលពី​វេលា​ម៉ោង​១០​និង​០៥​នាទី​យប់​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ខណៈ​ចុះ​បំពេញការងារ ក៏​ពើប​ប្រទះឃើញ​ឡាន​ដឹក​ឈើ ហើយ​សូម​គោលការណ៍​ពី​មេ​បង្ក្រាប​ក្នុង​បទល្មើស​ដឹកជញ្ជូន​ឈើ​ជា​បទល្មើស​ជាក់ស្តែង​ដេញចាប់ ក៏​ចំ​ឡាន​ឈើ​របស់​លោក ស្រ៊ី លាភ ស្នងការរង នគរបាល​ខេត្ត​ត្បូងឃ្មុំ ក៏​កើត​ជា​ហឹង្សា ដោយសារ​មន្ត្រីនគរបាល ត្រូវ​ជា​កូនចៅ​លោក ស្រ៊ី លាភ ស្នងការរង បាន​ប្រើប្រាស់​កាំភ្លើង​គម្រាម​រក​បាញ់​តែ​ខាង​មេព្រៃ​មិន​ព្រម​បញ្ឈប់​សកម្មភាព ក៏​ឈាន​ដល់​ការប្រើ​ហឹង្សា​វាយ​មេព្រៃ​មួយដៃ​ចំ​កញ្ចប់មាត់​បែក​ឈាម​តែម្តង​។​

​ករណី​នេះ​ផ្អើល​អស់​មហាជន​ធ្វើដំណើរ​តាម​ផ្លូវ និង​អាជ្ញាធរ សមត្ថកិច្ច ឈានដល់​មាន​ការចុះ​មក​ជួយ​អន្តរាគមន៍​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ប្រមាណ​ជិត​១០​នាក់ មក​បង្ក្រាប​បទល្មើស​ដឹក​ឈើ​នេះ តាម​ការស្នើសុំ​សហការ​ពី​ខាង​រដ្ឋបាល​ព្រៃឈើ ដើម្បី​អូស​ស្ទួច​ឡាន​ដឹក​បទល្មើស​ឈើ​ប្រគល់​អោយ​ខាង​រដ្ឋបាល​ព្រៃឈើ​អនុវត្ត​តាម​នីតិវិធី ។​

​ករណី​ស្នងការរង​ខេត្ត​ត្បូងឃ្មុំ ២​ថ្ងៃនេះ​មាន​ចំនួន​២​រូប​ហើយ បាន​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស ក្នុងនាម​ខ្លួន​ជា​មន្ត្រី​នគរបាល​យុត្តិធម៍​បង្ក្រាប​បទល្មើ​ស បែ​ជា​រក​សុ​ី​បទល្មើស និង​ម្នាក់​ទៀត​ដោះលែង​បទល្មើស ជាមួយ​និង​ការ​ក្តៅស្លឹកត្រចៀក​ស្តីបន្ទោស​យ៉ាង​ធ្ងន់ៗ​ផងដែរ​ពី​លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ចំពោះ​ទង្វើ​មិន​គប្បី​នៃ​ស្នងការរង​ខាងលើនេះ​។

​មន្ត្រីនគរបាល​បាន​រាយការណ៍​មក​ថា​៖ លោក​ស្នងការរង ស្រ៊ី លាភ រកស៊ី​ដឹក​បទល្មើស​ឈើ និង​បញ្ជា​អោយ​កូនចៅ​ប្រើ​ហឹង្សា​លើ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​។
​ដោយឡែក​លោក​ឈឹម គឹមហុង ស្នងការរង ទទួល​ផែន​សណ្តាប់ធ្នាប់​វិញ ចាប់​ឡាន​យី​ឌុប​មួយ​គ្រឿង​ដឹក​ដំឡូង​មី ហើយ​បង្កប់​ឈើប្រណិត​បែ​ជា​ត្រូវរ៉ូវ​គ្នា​ធ្វើ​ការសម្របសម្រួល​ដោះលែង ប៉ុន្តែ​លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជា​យ៉ាង​មុឺងម៉ាត់​អោយ​ចាប់ឡាន​នោះ អោយបាន និង​ធ្វើ​តាម​នីតិវិធី ដោយ​លោក​បាន​បញ្ជាក់ថា​៖ លោក​ស្នងការរង​សណ្តាប់ធ្នាប់​ត្រូវ​​ធ្វើរ​បាយ​ការអោយ​ជាក់លាក់​ទី​

១ -​ឡាន​នេះ​រត់​ចេញពី​ទីណា​ទៅ​ទីណា ពី​ម៉ោង​ប៉ុន្មាន ក្នង​ខណៈ​ផែន​ណា​ទទួលខុសត្រូវ​របស់​ខ្លួន​។ តើ​មាន​មន្ត្រី​ណា​អនុញ្ញាត បើ​មាន​ឈ្មោះ​អ្វី ឋានៈ​អ្វី ឬ រត់​ដោយ​ខ្លួនឯង​។ ត្រូវមាន​កំណត់ហេតុ​សួរ​បំភ្លឺ​ជា​លាយល័ក្ខអក្សរ​តាម​និតិវិធី​។ លោកស្នងការ​បន្តថា​៖​តើ​ធ្វើ​របៀប​ម៉េច​ទើប​យក​ឡាន​នេះ​ត្រឡប់​មក​វិញ​បាន
​ហើយ​បន្ទាប់ពី​យក​មក​វិញ​តើ​មាន​អ្វីខ្លះ​ប្រែប្រួល​។
ទី​២-​តើ​ឡាន​នេះ​ល្មើស​អ្វីខ្លះ ហើយ​បាន​ពិន័យ​បែប​ម៉េច​?
ទី​៣-​អោយ​បង្ហាញ​រាល់​លិខឹត​ស្នាម​ពាក់ព័ន្ធ​អត្តសញ្ញា​ណ​យានយន្ត និង​អ្នកបើកបរ
ទី​៤-​សួរ​បំភ្លឺ​មូលហេតុ​ដែល​មិន​ពាក់​ស្លាក​លេខ និង​ពាក់​ស្លាក​លេខ បែប​អ​នា​ធិបតេយ្​«​យ​៦៦៨៨»
ទី​៥-​មើល​មាត្រា​ច្បាប់​ដែល​ពាក់ព័ន្ធ​និង​អំពើ​ល្មើស​នេះ និង​ពិ​ចារ​ពារ​រាល់​បញ្ហា​ផ្សេង​ទៀត​ដែល​យល់​ថា​ចាំបាច់ ។

​លោក​ផ្កាយ​២​បន្តថា​៖ ពិសេស​ត្រូវ​រាយ​ការ​ទៅ​ព្រះរាជអាជ្ញា​ពី​ការចាប់​ឃាត់​រថយន្ត​នេះ​ជា​បណ្តោះអាសន្ន និង​ធ្វើ​អោយបាន​ឆាប់​បំផុត​។ ដូចនេះ​ត្រូវ​ប្រាប់​ម្ចាស់​អោយ​រៀបចំ​ឯកសារ​ដាក់អោយ​ខ្ញុំ​ពិនិត្យ បើ​មិន​ដូច្នេះ​ទេ សប្តាហ៏​ក្រោយ​ទើប​ដោះស្រាយ​។​

​លោក​បន្ថែមថា​៖ ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ប្រគល់​រថយន្ត​នេះ​ទៅអោយ​កង​អន្តរា​គម​ន៏​យក​ទៅ​គ្រប់គ្រង​នៅ​ម៉ៃសាក់​។​

​ចំពោះ​ករណី លោក ស្រ៊ី លាភ ស្នងការរង នគរបាល​ខេត្ត​ត្បូងឃ្មុំ​ប្រើ​កូនចៅ​វ៉ៃ​មេព្រៃ​បែក​កញ្ចប់មាត់ ដើម្បី​ការពារ​ខ្លួន​ដឹក​បទល្មើស​ព្រៃឈើ លោកស្នងការ​មិនទាន់​បញ្ជាក់​នៅ​ឡើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។
​ប៉ុន្តែ​លោក ស្រ៊ី លាភ បាន​ប្រាប់​អ្នកកាសែត​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​ថា​៖ លោក​មិន​បានដឹង និង​មិន​បាន​បញ្ជា​អោយ​កូនចៅ​ទៅ​វ៉ៃ​អ្នកណា​ទេ ខ​ណះ​យប់​នោះ​មាន​ភារកិច្ច​រវល់​នៅ​ខេត្ត​កោះកុង ហើយ​ព្រឹក​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ក៏​ជា​មក​ខេត្តស្ទឹងត្រែង​បន្តទៀត​។ លោក​បន្តថា​៖ ខ្ញុំ​រក​តែ​ពេល​ដេក​ពួន ញាំ​អី​មិន​បាន​ផង ហេតុ​អី​ក៏​មាន​ពេល​ទៅ​វាយ​គេ​នោះ​…?

​ចំពោះ​ករណី​ខាងលើនេះ ចាំ​មើល​អគ្គ្គស្នងកា​រន​គរ​បាល​ជាតិ លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ចាត់​វិធានការ​បែប​ម៉េច​ចំពោះ​លោក​ស្នងការរង ខេត្ត​ត្បូងឃ្មុំ ៕

Filed in: ព័ត៌មានជាតិ