សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ផលប្រយោជន៍​នៃ «​តែ​ស្លឹក​តើ​យ​» សម្រាប់​សុខភាព និង​សម្រស់​!

​ផលប្រយោជន៍​នៃ «​តែ​ស្លឹក​តើ​យ​» សម្រាប់​សុខភាព និង​សម្រស់​!

«​ស្លឹក​តើយ​» ឬ ស្លឹក​តយ ត្រូវបាន​គេ​និយម​ប្រើ​វា​សម្រាប់​ផ្តល់ ក្លិន​ឈ្ងុយ​ក្នុង​ម្ហូប​ចំណីអាហារ ជាពិសេស​គឺ​សម្រាប់​ធ្វើ​ឱ្យ​បាយ​ក្រអូប​គួរ​ឱ្យ​ចង់​ទទួល​ទា​ក្រៅពីនេះ ស្លឹក​តើ​ម​ថែមទាំង​ត្រូវបាន​គេ​ដឹងថា​មាន​ប្រយោជន៍​ខាង​ផ្នែគ​ឱសថ​បុរាណ​ជួយ​ដល់​សុខភាព និង​សម្រស់​បាន​ផងដែរ ដោយ​គ្រាន់តែ​យក​ស្លឹក​តើយ​ដាំ​ជាមួយ​ទឹក ដើម្បី​ធ្វើ​ជា​តែ​ទទួលទាន​ប៉ុណ្ណោះ​។

​ដូច្នេះ​ចង់​ដឹង​ថា​ស្លឹក​តើយ​ជួយ​បាន​អ្វី​ខ្លះ​មក​តាមដាន​ទាំងអស់គ្នា​៖

១. ជួយ​បន្ថយ​សម្ពាធ​ឈាម​៖​ស្លឹក​តើយ​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម ដែល​ឡើង​ខ្ពស់​ឱ្យ​ស្ថិត​មក​សភាព​ប្រក្រតី​វិញ ថែម​ទាំង​អាច​បំបាត់​អាការ​វិលមុខ ធី​ង​ធោង និង​អស់កម្លាំង ។​
២. ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​៖​សារធាតុ​សំខាន់ៗ​នៅក្នុង​ស្លឹក​តើ​យ អាច​ជួយ​កាត់បន្ថយ​ការប៉ះពាល់ ដល់​ការផលិត​អរ​ម៉ូ​ន​អាំង​ស៊ុត​លីន​។ ដូច្នេះ​ការ​ទទួលទាន​តែ​ស្លឹក​តើយ​ជាប្រចាំ អាច​ជួយ​កាត់បន្ថយ​ជាតិ​ស្ករ​ក្លុយកូស​នៅក្នុង​ឈាម ដែល​ទាំងនេះ​សុទ្ធតែ មាន​ផល​ល្អ​ចំពោះ​អ្នក ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​តែ​ម្តង​។​

៣. បំបាត់​ការឈឺ​ចុកចាប់​ក្នុង​រាងកាយ និង​សាច់ដុំ​៖​ទទួលទាន​តែ​ស្លឹក​តើយ អាច​ជួយ​បញ្ចុះ​កម្តៅ និង​អាច​ជួយ​បន្ថយ​ការឈឺ​ចុកចាប់​ផ្សេងៗ​បាន​ដូច​ជា អាការ​គ្រុនក្តៅ ក្រពះ​ពិបាក​រំលាយ​អាហារ និង​បន្ថយ​អាការ​រមួលក្រពើ​បាន​ផងដែរ​។​
​នៅក្នុង​នោះ​ផង​ដែរ ស្លឹក​តើយ​ត្រូវបាន​គេ​ដឹងថា អាច​យក​មក​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ផងដែរ ដោយ​គ្រាន់តែ​យក​ស្លឹក​តើយ​មក​បុក រួច​យក​ទៅ​ដាំ​ជា​មួយ​ប្រេងដូង​ឱ្យ​ក្តៅ សឹម​បិទ​លើ​មុខរបួស​សន្លាក់​ជា​ការ​ស្រេច​។​
៤. ជួយ​ការពារ​មូស​ខាំ​៖​គ្រាន់តែ​យក​ស្លឹក​តើ​យមក​បុក ពូត​យក​តែ​ទឹក មក​លាប​លើ​ស្បែក​ប៉ុណ្ណោះ ត្រូវបាន​គេ​ដឹងថា​អាច​ជួយ​ការពារ​រាងកាយ​ពី​សត្វ​មូស​បាន​យ៉ាង​ប្រសើរ ជាពិសេ​សម្រាប់រ​ដូ​វមូស​ខ្លាតែ​ម្តង​។

៥. ជំនួយ​ដល់​ជំងឺ​សន្លាក់​៖​ជាតិ​អាស៊ីត​ឡើង​ខ្ពស់ ក្នុង​រាងកាយ (Uric Acid) នឹង​អាច​ធ្វើឱ្យ​អ្នក​កើត​មាន​ជំងឺ​រលាក​សន្លាក់ Gout បាន ប៉ុន្តែ​ការ​ទទួលទាន​តែ​ស្លឹក​តើយ​ជាប្រចាំ ត្រូវបាន​គេ​ដឹងថា​អាច​ជួយ​បន្ថយ​ជាតិ​អាស៊ីត​នៅក្នុង​ឈាម ឱ្យ​ត្រលប់​មក​សភាព​ធម្មតា​វិញ​ជំនួយ​ដល់​អ្នក​ដែល​មាន​បញ្ហា​សន្លាក់ Gout ជាពិសេស​ថែមទាំង​អាច​ជួយ​កម្ចាត់​បញ្ហា​ក្រួស​ក្នុង​តម្រងនោម​ផងដែរ​។​

៦. កម្ចាត់​សត្វ​ក​ន្លាត​៖​ស្លឹក​តើយ​ក៏​អាច​ជួយ​កម្ចាត់ សត្វ​កន្លាត​ដែល​សម្បូរ ទៅ​សោយ​មេរោគ​ផងដែរ ដោយ​គ្រាន់តែ​អ្នក​យក​ស្លឹក​តើ​យ ទៅ​ត្រាំ​នៅក្នុង​ទឹក​ធម្មតា ហើយ​យក​ដាក់​ក្នុង​ដប​បាញ់​នៅ​ត្រង់​កន្លែង​ដែល​សម្បូរ ទៅ​ដោយ​សត្វ​កន្លាត​ជា​ការ​ស្រេច​។​
៧. ប្រឆាំង​នឹង​ជំងឺ​មហារីក​៖​ស្លឹក​តើយ អាច​ជួយ​ការពារ​កោសិកា​មហារីក កាច​សាហាវ ថែម​ទាំង​ប្រឆាំងនឹង​ជាតិពុល​ដែល​បង្ក​គ្រោះថ្នាក់ ដល់​សុខភាព​ផងដែរ​។ ម្យ៉ាងវិញទៀត ការ​ទទួលទាន​តែ​ស្លឹក​តើយ​ជាប្រចាំ ត្រូវបាន​គេ​ដឹង​ដែរ​ថា អាច​ជួយ​ទប់ស្កាត់​ការរីក​រាលដាល និង​ព្យាបាល​ជំងឺមហារីក​ទៀតផង​។

៨. ជួយ​ដល់​បញ្ហា​ស្បែក និង​សក់​
– សសៃស​ក់​៖ ស្លឹក​តើយ ក៏​ត្រូវបាន​គេ​យកមក​ធ្វើការ ព្យាបាល​បញ្ហា​ជ្រុះ​សក់ និង​អង្គែ​លើ​ស្បែកក្បាល​ផងដែរ ដោយ​គ្រាន់តែ​យក ស្លឹក​តើយ​ប្រមាណ​ជា ១០​សន្លឹក មក​បុក​ឱ្យ​ហ្មត់ រួច​លាយ​ជាមួយ​ទឹកស្អាត ១០០​មី​លីត្រ រួច​យក​មក​លាប​ឱ្យ​សព្វ​សក់ និង​ស្បែកក្បាល​គ្រប​ទុកចោល ៣០​នាទី​ចាំ​លាង​ជាមួយ​ទឹក​ធម្មតា ឬ​កក់​ជាមួយ​សាប៊ូ​ក៏បាន​។ ម្យ៉ាងវិញទៀត ប្រសិន​ជា​យក​ស្លឹក​តើ​យ ទៅ​ដាំ​ជាមួយ​ទឹក​ធម្មតា​ឱ្យ​ពុះ ទុក​ឱ្យ​ត្រជាក់ ហើយ​យក​ទឹក​នេះ​មក​លាប​លើ​សក់ និង​ស្បែកក្បាល នឹង​ធ្វើឱ្យ​សក់​របស់​អ្នក ទន់ រលោង​ស្អាត​ជាក់​ជាមិនខាន​។​
– ស្បែក​មុខ​៖ គ្រាន់តែ​យក​ស្លឹក​តើយ មក​បុក​ឱ្យ​ហ្មត់​រួច​លាយ​ជាមួយ​ទឹក​ធម្មតា សឹម​យក​មក​លាប​លើ​ផ្ទៃមុខ ក៏​អាច​ជួយ​ធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក ទន់ រលោង ភ្លឺ​ថ្លា​ផងដែរ​។​
៩. ជួយ​បង្កើន​ចំណង់​អាហារ​
​សម្រាប់​អ្នក​ដែល​មិនសូវ​ជា​ឃ្លាន​អាហារ ឬ​ធុំក្លិន​អាហារ មិន​ចង់​ទទួលទាន​អ្វី​ទាំងអស់នោះ ជា​ពិសេស​អ្នក​ដែល​កំពុងតែ​មាន​ជំងឺ ឬ​ទើបតែ​ពី​ជាសះស្បើយ​ពី​ជំងឺ​តែម្តង ការ​ទទួលទាន​តែ​ស្លឹក​តើយ​ជាប្រចាំ​អាចជួយ​បង្កើន​ចំណង់​អាហារ​របស់​អ្នក​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​

Filed in: ជីវិត និងសុខភាព