សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ប្តឹង​តុលាការ​ឱ្យ​ចាប់ខ្លួន​ឧកញ៉ា ឌួង ឆាយ ថា​ស្វាគមន៍​

​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ប្តឹង​តុលាការ​ឱ្យ​ចាប់ខ្លួន​ឧកញ៉ា ឌួង ឆាយ ថា​ស្វាគមន៍​

ភ្នំពេញ​៖​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក​សុខ​សុវណ្ណ វឌ្ឍនា​សាប៊ុង​ដែល​បច្ចុប្បន្ន​មាន​ឋា​ថា​នៈទេសរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​បាន​ពាក្យ ដាក់​បណ្តឹង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ ឲ្យ​ចាប់ខ្លួន​ឧកញ៉ា ឌួង ឧត្តម​ឆវិន ហៅ​ឌួង ឆាយ ចំនួន​៤​បទល្មើស ព្រោះ​មាន​ប្រវត្តិ​មិនល្អ​កាច​សាហា​វីម្បី​ធានា​ដល់​សន្តិសុខ​សុវត្ថិភា​ព ដល់​ដើមបណ្តឹង ។

​ពាក្យបណ្តឹង​ប្តឹង​ឧកញ៉ា​ឌួង ឆាយ ចំនួន​៤​បទល្មើស ប្រមាថ​អ្នករាជការ​សាធារណៈ បរិហារ​បង្កាច់​កេរ្តិ៍ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង ញុះញង់​ឱ្យ​មាន​ការ​រេីស​អេីង តាម​ក្រម​ព្រហ្មទណ្ឌ​ស្នើ​ផ្តន្ទាទោស​ឧកញ៉ា ឌួង ឆាយ តាមច្បាប់ និង ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០០​លាន​រៀល ដោយ​ថវិកា​ទាំងនោះ លោក វឌ្ឍនា​សាប៊ុង នឹង​ប្រគល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជួយ​ចូលរួម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ ។​

​ការប្តឹង​ផ្ដល់​នេះ គឺ កើតឡើង​ដោយសារ​ការ​ឆ្លងឆ្លើយ​គ្នា​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក របៀប​ឌឺដង​គ្នា​ទៅវិញទៅមក​។​រឿង​ឧកញ៉ា​នាំ​ទំនិញ​គេច​ពន្ធ​និង​រឿង​ដក​លោក​ឃឹម​ប៊ុន​សុង​ចេញពី​ចៅហ្វាខេត្ត​សៀមរាប​គឺ​ដោយសារតែ​លោក​សុខ​សុវណ្ណ វឌ្ឍនា​សាប៊ុង​ហៅ​លោក William Guang ។​

​តែ​ឧកញ៉ា​វ័យក្មេង​ដែល​មួយរយៈ​ក្រោយនេះ​ល្បី​និង​ការធ្វើ​ការងា​មនុស្ស​ធ​មិ​ប្រកាស​ថា​ស្វាគមន៍​។ តាមរយៈ​ហ្វេ​សប៊ុក​លោក​ឧកញ៉ា​ឌួង​ឆាយ​និយាយ​ឌឺ​ថា​៖​ប្តឹង​រឿង​អី​គេ​, គួរអោយ​អស់សំណើច​មែ​ន​, បើ​ប្តឹង​ខ្ញុំ​មិន​បាន​លោក​ឯង​អន់​ជាង​សត្វ​ឆ្កែ​ទៅ​ទៀត ដែល​មិន​ហ៊ាន​ភ្នាល់​ហើយ​បង្វិល​ការចាប់អារម្មណ៍​ទៅ​លាប​ពណ៍​ខ្ញុំ ពិតជា​កំសាក​ថោកទាប​ណាស់​។ លោក​និយាយថា​មិន​បាន​ដឹង​អី​សោះ​, អត់​ចេះ​ខ្មាស់​គេ​មែន​។​

​ចឹង​បានន័យថា លោក​ចោទប្រកាន់​ឧកញ៉ា​ទូទាំងប្រទេស​គេច​ពន្ធ​រដ្ឋ និង​ពាក់ព័ន្ធ​ជាមួយ​ចារកម្ម​ទាំងអស់រឺ​? ប្តឹង​តាម​សម្រួល ខ្ញុំ​រង់ចាំ​នៅ​ទី​នេះ​ហើយ​ត្រៀម​ទទួល​ពាក្យបណ្តឹង​វិញ​ផង​, ខ្ញុំ​នឹង​ធ្វើអោយ​លោក​ឯង​ភ្លឺភ្នែក​ម្តង​។ មនុស្ស​ខ្ញុំ​មិនចេះ​យក​អតីតកាល​របស់​គេ​មក​និយាយ​នោះ​ទេ​, ជា​ពិេស​សរឿង​លោក​ឯង​បោក​ស្រីៗ​, ពីព្រោះ​មិន​មែន​ជា​គុណ​ធ​ម៍​របស់ខ្ញុំ​។​

​ក្នុងពេល​ដែល​ទៅ​ចូលរួម​ខួប​បង្កើត​ក្លឹប​កំសាន្ត​សោ​ន​របស់​លោក​ឧកញ៉ា​ឌួង​ឆាយ​លោក​ផែង​វណ្ណៈ​បាន​ចេញមុខ​គាំ​ត្រលោក​ឌួង​ឆាយ​។​

​លោក​ផែង វណ្ណៈ បានសរសេរថា​៖ ថ្ងៃនេះ​ទទួលដំណឹង​ថា មាន​មេបក្ស​ចាញ់​ឆ្នោត​មួយ​បាន​ប្ដឹង​ប្អូន​ឧកញ៉ា ឌួង ឆាយ ។ ហេ ហេ ប្អូន​ឧកញ៉ា ឌួង ឆាយ ឃើញ​អញ្ចឹង​ភ័យ​ខ្លាំងណាស់ កំពុង​រក​ផ្លូវ​រត់​គេចខ្លួន ។ ហេ ហេ កុំ​បារ​ម្មណ៍ មាន​បង​ម្នាក់​គាំទ្រ​ហើយ​ការពារ​ប្អូន​ជានិច្ច ត្រឹម​មេបក្ស​ចាញ់ឆ្នោត​ម្នាក់​មិន​អាច​ដើរ​ប្ដឹង​តាមចិត្ត​បានទេ​។​

​អ្នកតាមដាន​និយាយថា លោក​សុខ​សុវណ្ណ វឌ្ឍនា​សាប៊ុង​ហៅ​លោក William Guang​មេ​គណបក្សនយោបាយ​ដែល​ឡើង​បុណ្យ​ដោយ​ចៃដន្យ​ត្រូវគេ​បង្ក្រាប​ហើយ កុំឲ្យ​ក្អេងក្អាង​ពេក ស្រុក​រំដួល​នោះ​!៕

 

Filed in: ព័ត៌មានជាតិ