សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ករណី​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ចេញ​លិខិត​ផ្អាក​ការលេង​បាល់ទាត់​មុខ​ទីលាន​សាលាខេត្ត​កំពង់ឆ្នាំង​អត់​មាន​លក់​ដូរ​ទេ​!!!

​ករណី​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ចេញ​លិខិត​ផ្អាក​ការលេង​បាល់ទាត់​មុខ​ទីលាន​សាលាខេត្ត​កំពង់ឆ្នាំង​អត់​មាន​លក់​ដូរ​ទេ​!!!

កំពង់ឆ្នាំង​÷​នា​ព្រឹក​ថ្ងៃទី​១៤​ខែ​ធ្នូ​/២០១៨ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ចុះ​ពិនិត្យ​ទីតាំង​ទីលាន​បាលទាត់​ទាំង​២​ទីតាំង​ក្រោយពី​មាន​ពត៍​ស្តីពី​ការបិទ​និង​ចោទប្រកាន់​ថា​អាជ្ញាធរ​ខេត្ត​និង​ក្រសួង​បាន​លក់​។

​ទី​តាំងទី​១​នៅ​ខាង​មុខ​សាលាខេត្ត​និង​ទី​តាំងទី​២​នៅ​ស្តា​ត​ចាស់​នៅ​ជិត​វត្ត​ធម្មយុត្តិ​និង បើក​កិច្ចប្រជុំ​មួយ​នៅ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ដោយ​មាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ​អនុប្រធាន​មន្ទីរ សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​កំពង់ឆ្នាំង លោកនាយក លោកស្រី​នាយិកា គ្រប់​សាលា ទូទាំង​ខេត្ត កំពង់ឆ្នាំង ។​

​លទ្ធផល​នៃ​កិច្ចប្រជុំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​តារាង​បាល់ទាត់​មុខ​សាលាខេត្ត​កំពង់ឆ្នាំង​គឺ​ថែរក្សា​នៅ​ដដែល​និង​ថែមទាំង​ត្រូវ​រៀបចំ​ឱ្យមាន​សោភ័ណ​កាន់តែ​ល្អប្រសើរ​ជាង​មុន​ថែមទៀត​។ (​សូម​មហាជន​កុំ​មាន​ការភាន់ច្រឡំ​ចំពោះ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​តទៅទៀត​) តែ​ចំពោះ​ការប្រកួត​កីឡា​វិញ​ទាន់​តែ​មាន​ការប្រកួត​ធំៗ​ទើប​អាច​ប្រកួត​បាន​នៅ​ទីនោះ ។​

​ចំពោះ​ការហាត់​លេង​ជា​លក្ខណៈ​ធម្មតា​គឺ​មិន​អាច​លេង​បាន​នោះ​ទេ​តែ​អាច​ទៅលេង​នៅ​ស្តា​ត​ស្តា​ត​ចាស់​ជិត​វត្ត​ធម្មយុត្តិ​បាន​ដោយ​សេរី​។ លើសពីនេះទៅទៀត​ឯកឧត្តម ស សុខា បានបញ្ជាក់​ថា​ចំពោះ​លោកគ្រូ​អ្នកគ្រូ​នៅ ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​បង្ហាត់បង្រៀន​បានល្អ​ទាំង​សីលធម៌​និង​ការអប់រំ ក្រសួង​និង​ផ្ដល់​រង្វាន់​ម៉ូតូ​មួយ​គ្រឿង​ជា​ការលើកទឹកចិត្ត​បន្ថែម​ទៀត​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ