សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​រកស៊ី​ជួញ​ឈើ​ត្រូវ​មេព្រៃ​ខេត្តមណ្ឌលគិរី​ចាប់​ឡាន​គោះ​យកលុយ ?

​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​រកស៊ី​ជួញ​ឈើ​ត្រូវ​មេព្រៃ​ខេត្តមណ្ឌលគិរី​ចាប់​ឡាន​គោះ​យកលុយ ?

ខេត្ត​មណ្ឌលគិរី ៖ មន្ត្រី​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ម្នាក់​រកស៊ី​ដឹក​ឈើ​ល្មើសច្បាប់​ត្រូវបាន​សមត្ថកិច្ច​មេព្រៃ​ឃាត់​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨​នៅ​ចំណុច ភូមិ​ឆ្នែង​ឃុំ​ស្រែ​ខ្ទុម​ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌលគិរី​។​តែ​មេព្រៃ​នោះ​ធើ​ឬ​ក​ដូច​ស្រាតខោ​ឲ្យ​ឆ្កែ​អរ​តែប៉ុណ្ណោះ​ព្រោះ​ឃាតិ​បាន​មួយ​ដង្ហើមចង្រឹតក៏​ដោះលែង​វិញ​យ៉ាង​រលូន​ក្រោយពី​មាន​ការអន្តរាគមន៍​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​និង​លោក​ប្រធាន​មន្ទីរ​កសិកម្ម ។​ហេតុ​អី​បានចឹង​?​។

​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា​ឡាន​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដឹកឈើ ម៉ាក​សាំង​យ៉ុង​ព​ណ៍ស​ស្លាក​លេខ​ភ្នំពេញ​២w៦៦២០​ជា​របស់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ពាក់​ផ្កាយ​២​ឈ្មោះ​ធឿន​ដឹកឈើ​ប្រណីត​ពេញប្រៀប​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ចេញ​ពី​ទី​រួម​ខេត្តមណ្ឌលគិរី មកដល់​ចំណុច​ខាងលើ​ត្រូវបាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឃាត់ ធ្វើការ​ត្រួតពិនិត្យ ។​

​ក្រោយ​ឃាត់​សួរនាំ​អ្នកបើកបរ​រថយន្ត​បាន​តិច​ក៏​មាន​ការអន្តរាគមន៍​ខ្វាត់ខ្វែង​មួយសន្ទុះ​ក្រោយមក​ក៏​សមត្ថ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នោះ​ធ្វើការ​ដោះលែង​ដោយ​ឥត​លក្ខ័ខណ្ឌ​និង​សំងាត់បំផុត​។​
​ករណីនេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី បានឱ្យដឹង​ថា​កំពុង​ឱ្យ​មន្ត្រី​ជំនាញ​នាំ​យក​រថយន្ត​ដឹក​ឈើ​ទៅ​រក្សាទុក​នៅ​កន្លែង​មួយ​?​។ ប៉ុន្តែ​ជាក់ស្ដែង​រថយន្ត​ដឹកឈើ​ខាងលើនេះ​ត្រូវបាន​ធ្វើ​ការដោះលែង​បាត់ទៅហើយ​។​នេះ​បើ​តាម​ការអះអាង​របស់​មន្ត្រី​តូចតាច​នៅ​កន្លែងកើតហេតុ​។​

​បើ​ចឹង​មានន័យកា​រ​ឃុបឃឹត​ដោះលែង​វត្តុតាង​នៃ​ការប្រព្រឹត្ត​បទល្មើ​សស្រ​សៗ​ចឹង​តើ​លោក​អុំ វណ្ណ​សុភក្ត្រ័ នាយ​ខណ្ឌ​រដ្ឌបាល​ព្រៃឈើដ៏​ខេត្ត​ខ្លាច អំណាច​លោក​ប៉េអឹម​ផ្កាយ​២​ឈ្មោះ​ធឿន​ឬក៏​មាន​និយាយ​ត្រូវរ៉ូវ​គ្នា​ទទួល​លាភសក្ការៈ​?​។​លោក​សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​មណ្ឌល​គី​រី​មិនអាច​សុំ​ការបំភ្លឺ​បាន​ឡើយ​ដោយ​ទូរ​ស​ព្ឌ័​មិនអាច​ទាក់ទង​បាន​។​

​ពាក់​ព​ន្ឌ័​និង​ការដោះលែង​វត្តុតាង​បទល្មើស​ខាងលើ​នេះ​គួរ​ណាស់​លោក​កែវ អូ​ម៉ាលី​ស្យ ប្រតិភូ​រាជ​រា​ដ្ឌា​ភិបាល​ទទួលបន្ទុក​រដ្ឌបាល​ព្រៃឈើ​ត្រូវបើក​ការស៊ើបអង្កេត​អោយបាន​ស៊ីជម្រៅ​ទៅលើ​លោក​អុំ វណ្ណ​សុភក្ត្រ័ នាយ​ខណ្ឌ​រដ្ឌបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​ពី​ថ្នូរ​និង​ការដោះលែង​រថយន្ត​និង​ឈើប្រណិត​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​ផង​។​

​គួរ​រំលឹក​ផងដែរ​ថា បើ​តាម​សេចក្តី​រាយាក​រណ៍ពី​ប្រជាពលរដ្ឋនៅក្នុ​ង​អាណាចក្រ​ខេត្តមណ្ឌលគិរី​រយះពេល​ប៉ុន្មាន​ថ្ងៃនេះ​នៅ​តាម​ច្រក​ណាំ​លៀ​ហៅ​ច្រក​អម្ពឹល​និង​ច្រក​ឡេ​បា​ខេ​ឈ្មួញ​កំពុង​សំរុក​ដឹកឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​មួយ​យប់ៗ​មិន​ក្រោម​ពី​៤៥​ទៅ​៦៥​រថយន្ត​ឡើយ​។​នេះ​មិន​គិត​តាម​ច្រក​ផ្សេងៗ​ផង​។​

 

Filed in: ព័ត៌មានជាតិ