សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋាភិបាល​ដាក់​វិធានការ​ពន្ធ​ទប់ស្កាត់​ការនាំ​ចូល​ឡាន​ចាស់​មក​លក់​ស្រុក​ខ្មែរ​

​រដ្ឋាភិបាល​ដាក់​វិធានការ​ពន្ធ​ទប់ស្កាត់​ការនាំ​ចូល​ឡាន​ចាស់​មក​លក់​ស្រុក​ខ្មែរ​

​ភ្នំពេញ​៖ លោក​អូន​ពន្ធ័មុនីរត្ន័​ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​នៅ​ថ្ងៃទី​១២​ធ្នូ​ឆ្នាំ​២០១៨​បាន​ចុះហត្ថលេខា​លើ​ប្រកាស​មួយ ស្តីពី​ការ​តម្តើង ពន្ធ​នាំចូល​ឡាន​មួយ​ទឹក​នៅ​ដើមឆ្នាំ​២០១៩ ខាងមុខនេះ​។

​ឧទាហរណ៍ ឡាន​ដែល​ពេញនិយម​សព្វថ្ងៃ ៖
1- 2001-02-03 LEXUS RX300 (​ឡើង​ប្រហែល 4700$) ដែល​ធ្លាប់​បង់ពន្ធ​នាំចូល 11600$ នោះ​នឹង​ត្រូវ​ឡើង​បង់​រហូត​ដល់ 16300$​។​
​ជា​ប្រភេទ​ដែល​ប្រឈមមុខ​នឹង​ដាច់​ពូជ ព្រោះ​សរុប​ថ្លៃ​ដឹក ថ្លៃ​ឡាន និង សេវា​ផ្សេងៗ ឡាន​មួយ​ថ្លៃដើម​លើសពី 20000$-25000$ !

2- 2001-02-03 TOYOTA HIGHLANDER V6 (​ឡើង​ប្រហែល 4700$) ដែល​ធ្លាប់​បង់ពន្ធ​នាំចូល 11600$ នោះ​នឹង​ត្រូវ​ឡើង​បង់​រហូត​ដល់ 16300$​។ ជា​ប្រភេទ​ដែល​ប្រឈមមុខ​នឹង​ដាច់​ពូជ​! ព្រោះ​សរុប​ថ្លៃ​ដឹក ថ្លៃ​ឡាន និង សេវា​ផ្សេងៗ ឡាន​មួយ​ថ្លៃដើម​លើសពី 20000$-25000$ !

3- 2004 LEXUS RX330 (​ឡើង​ប្រហែល 6400$) ដែល​ធ្លាប់​បង់ពន្ធ​នាំចូល 17400$ នោះ​នឹង​ត្រូវ​បង់​រហូត​ដល់ 23800$ ។ សរុប​ថ្លៃ​ដឹក ថ្លៃ​ឡាន និង សេវា​ផ្សេងៗ ឡាន​មួយ​ថ្លៃដើម​លើសពី 30000$-40000$ !

4- 2002-03-04 TOYOTA CAMRY (​ឡើង​ប្រហែល​4000$) ដែល​ធ្លាប់​បង់ពន្ធ​នាំចូល 9100$ នោះ​នឹង​ត្រូវ​ឡើង​បង់​រហូត​ដល់ 13000$ ។ ជា​ប្រភេទ​ដែល​ប្រឈមមុខ​នឹង​ដាច់​ពូជ ! ព្រោះ​សរុប​ថ្លៃ​ដឹក ថ្លៃ​ឡាន និង សេវា​ផ្សេងៗ ឡាន​មួយ​ថ្លៃដើម​លើសពី 19000$-22000$ !

​ទោះជា​យ៉ាងណា​យើង​ត្រឹម​ទទួលបាន​តារាង​តម្លើង​ពន្ធ​នេះ​តែប៉ុណ្ណោះ​(​សម្រាប់ បង់​ឆ្នាំ​2006) មិនទាន់​មាន​ការអនុវត្ត​ន៍​លើ​ឡាន​នាំចូល​ណាមួយ​នៅឡើយ​ទេ​។ នៅ​ចាំ​មើល​បន្ត​នៅ​ដើមឆ្នាំ ២០១៩ នេះ​។ ព័ត៌មាន​បន្ថែម យើង​នឹង​ជួន​ដំណឹង​បន្តទៀត​។​

​គួរ​រំលឹក​ផងដែរ កាលពីដើមឆ្នាំ​២០១៨​ក៏​មាន​ការ​តម្លើង​ពន្ធ​បែប​នេះ​មួយ​លើក​ទៅហើយ​ដែល​ធ្វើអោយ​តំលៃ​ឡាន​មួយ​ទឹក នាំ​ចូល​មាន​ការកើនឡើង​ច្រើន​។​

 

Filed in: ព័ត៌មានជាតិ