សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តេជោ​សែន​៖​ខេត្តកោះកុង​នឹង​ក្លាយ​ជា​ខេត្ត​ដែល ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាង គេ​ឬ​អាច​ជាប់​ចំណាត់ ថ្នាក់​លេខ​២

តេជោ​សែន​៖​ខេត្តកោះកុង​នឹង​ក្លាយ​ជា​ខេត្ត​ដែល ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាង គេ​ឬ​អាច​ជាប់​ចំណាត់ ថ្នាក់​លេខ​២

កោះកុង​៖ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ក្នុង​ពិធី​បើក​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៧ នៅក្នុង​ខេត្ត​កោះកុង​ឆ្នាំ​២០១៨​នេះ​បាន​បង្ហាញ ក្ដី​រំពឹង​ថា​បន្ទាប់ ទីក្រុង​វិស្សមកាល​ទេសចរណ៍​តារា​សាគរ និង​ព្រលាន​យន្តហោះ​ត្រូ​បាន​សាងសង់​រួចរាល់ ជា​ស្ថាពរ​ខេត្តកោះកុង​នឹង​ក្លាយ​ជា​ខេត្ត​ដែល ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាង គេ​ឬ​អាច​ជាប់​ចំណាត់ ថ្នាក់​លេខ​២​។

​ថ្លែង ក្នុង​ពិធី​បើក​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៧ សម្តេច​ថា​អ្នកណា​ចង់​ឲ្យ​ខេត្ត​កោះកុង​មាន​រឿងរ៉ាវ​ដូច​អតីត កាល​មិន​អាច​ទៅរួច​នោះទេ ។​អ្នក​ខេត្តកោះកុង​មាន​ភ័ព្វសំណាង​ខ្លាំងណាស់ ដែលមាន សម្ដេច​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ចាំ​ការ ពារ​ជាប់​ជានិច្ច​។ ជាថ្មី​ម្ដងទៀត សម្ដេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​សម្ដែង​ការហួសចិត្ត​ចំពោះ​លោក Mike Pence អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​ចោទ​កម្ពុជា​អនុញ្ញាត​ឲ្យមាន មូលដ្ឋាន​យោធា​បរទេស​ខណៈ​ដែល​ស​ម្ដេច ក៏​បាន​បញ្ជាក់​ច្បាស់ៗ ថា​”​សូម​អស់លោក​កុំ​ធ្វើ​បាប​កម្ពុជា បន្តទៀត អស់លោក​មិន​មក​ជួយ​ធ្វើការ អភិវឌ្ឍន៍​ហើយ​ច្រណែន គេ​មក​អភិវឌ្ឍន៍ អស់លោក​ចោទ​ថា​កម្ពុជា មាន​មូលដ្ឋាន កងទ័ព​បរទេស​។ ខ្ញុំ​មិន​យល់​ពី​អនុប្រធានាតិប​តី​អាមេរិក​ដែល សរសេរ​លិខិត​មក ខ្ញុំ​យ៉ាង​ដូច្នោះ ។ កម្ពុជា​គ្មាន​តម្រូវ​យោធា បរទេស ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ទិញ នាវាមុជទឹក​មក​ដាក់ នៅ​កម្ពុជា​នោះទេ​”​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា​នឹង​មិន អត់ឱន​ឲ្យ​ក្រុម​ដែល​ចង់​បំផ្លាញ​សន្តិភាព​និង​ការអភិវឌ្ឍន៍​ដែល​កម្ពុជា​កំពុង មាន​សព្វថ្ងៃនេះ​ទេ​។​
​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ក៏​បាន​បញ្ជាក់ ឡើងវិញ​ដោយ​សង្កត់ធ្ងន់ៗ​ថា ដរាបណា​សម្តេច នៅតែ​កាន់​តំណែង ជា​នាយករដ្ឋមន្ត្រី​សម្តេច នឹង​ការពារ មិនឱ្យ​មាន​ការជីក​យក​រ៉ែ​ទី​តា​ញ៉ូម ដែល​មាន​តម្លៃ​២០​ពាន់​លាន​ដុល្លារ នៅ​ជី​ផាត​នោះទេ​។​សម្ដេចនាយក​រដ្ឋមន្ត្រី​ក៏​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម និង​ពាក់ព័ន្ធ​នានា​រួម​គ្នា​ទប់ស្កាត់​ការ​បង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ​ឲ្យបាន​៕

​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​ជុំ​ទី​ពីរ​នៅក្នុង​ខេត្តកោះកុង​ឆ្នាំនេះ ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ «​ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ​» អម​ដោយ​ពាក្យស្លោក «​អេកូ​ទេសចរណ៍​សម្រាប់​កំណើន​បៃតង និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​»​។ ព្រឹត្តិការណ៍​នេះ ជា​ឱកាស​មួយ​ដើម្បី​ពង្រឹង​គុណភាព​ឧស្សាហកម្ម​ទេសចរណ៍ ជំរុញ​ការបង្កើត និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត និង​ការទទួលខុសត្រូវ​ខ្ពស់​ឲ្យស្រប​ទៅ​នឹង​សក្តានុពល​ធនធាន​ធម្មជាតិ​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ជា «​តារា​រះ​នា​ទិសនិរតី​»​។​

​របាយការណ៍​របស់​ម​ន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង បាន​អះអាង​ថា ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំ​នេះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្ពស់​ពី​សំណាក់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​។ បើ​តាម​របាយការណ៍​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​សរុប​ប្រមាណ​ជា ១៨០០​បន្ទាប់​នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​មណ្ឌលសីមា ត្រូវបាន​កក់​ពេញ​អស់​។​

​ដើម្បី​ផ្តល់​កន្លែង​ស្នាក់នៅ​ដល់​អ្នកទេសចរ​ដែល​ម​ក​លេង​កម្សាន្ត​នៅ​ក្នុង​ពិធីបុណ្យ​នេះ ក្រសួង​ទេសចរណ៍ ក៏ដូចជា​រដ្ឋបាលខេត្ត​កោះកុង បាន​សហការគ្នា​ជាមួយ​ភាគី​ថៃ​រៀបចំ​បន្ទប់​រហូតដល់​ទៅ​ប្រមាណ ៦០០​បន្ទប់​បន្ថែមទៀត​សម្រាប់​ទទួល​ភ្ញៀវ​។ ពលរដ្ឋ​ខ្មែរ​ដែល​មក​លេង​កម្សាន្ត​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ គេ​អាច​ទៅ​ជួល​បន្ទប់​ស្នាក់នៅ​ក្នុង​ខេត្ត​ត្រាត ប្រទេស​ថៃ ដែល​ជាប់​ព្រំដែន​គ្នា​មួយ​ខេត្ត​កោះកុង ដោយ​គ្រាន់តែ​យក​អត្ត​សញ្ញា​បណ្ណ​ទៅ​បង្ហាញ​អាជ្ញាធរ​ថៃ​តែប៉ុណ្ណោះ​។​

​ក្រៅពី​ការសម្តែង​សិល្បៈ និង​ផ្ទាំងទស្សនីយភាព​ផ្សេងៗ ដើម្បី​ជា​ការទាក់ទាញ​ភ្ញៀវ​ហើយ​នោះ ក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ ក៏​មាន​ការតាំងពិព័រណ៍​ផលិតផល​ប្រមាណ ៥០០​ស្តង់​ផងដែរ​។ ផលិតផល​នេះ​មាន​មកពី​តាម​ក្រសួង​ស្ថាប័ន​នានា ក៏ដូចជា​មកពី​តាម​ក្រុមហ៊ុន​នានា​ទាំង​នៅក្នុង​ប្រទេស និង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ផងដែរ​។​

 

Filed in: ព័ត៌មានជាតិ