សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តុលាការ​ហ៊ាន​សម្រេច​ព្រោះ​មាន​លោកស្រី ឃី ជី ជា​សហ​ដើមបណ្តឹង !

តុលាការ​ហ៊ាន​សម្រេច​ព្រោះ​មាន​លោកស្រី ឃី ជី ជា​សហ​ដើមបណ្តឹង !

​បន្ទាប់ពី​មាន​សារពត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ផ្សាយ​នូវ​ពត៌មាន​មួយ​ពាក់ព័ន្ធ​ជាមួយ​នឹង​នឹង​ទំនាស់ គរុ​ភ័ណ​វត្ត​ព្រះ​ធម្ម​ត្រ័យ​ជាមួយ​លោក ប៊ុន ម៉េង និង​ប្រពន្ធ​ឈ្មោះ លឹម សុខ​ហៀ​ង ឥឡូវនេះ​លេចចេញ​នូវ​ពត៌មាន​ការពិត​ជា​ច្រើន ។​

​តាម​សម្តី​លោក មួង សាម៉ន អតីត​មេឃុំ​ព្រៃ​ស និង​បច្ចុប្បបន្ន​ជា​គណៈកម្ម​ការវ​ត្ត​ព្រះធម្ម​ត្រ័យ​បាន អោយដឹងថា ចាប់តាំងពី​ឆ្នាំ​១៩៧៩ រហូតដល់​ឆ្នាំ​២០០០ រូបលោក​គឺជា​មេឃុំ​ព្រៃ​ស ចំពោះ​ដី​ទំនាស់​ដែល​លោក ប៊ុន ម៉េង បាន​ទិញ​ពី​លោកស្រី ចាន់ ណាវី នោះ​គឺជា​ដី​របស់​វត្ត​ព្រះ​ធម្ម​ត្រ័យ ព្រោះ​ដី​នេះ (​ដី​ទំនាស់​គរុភ័​ណ្ឌវត្ត ព្រះ​ធម្ម​ត្រ័យ​) កាលពី​ឆ្នាំ​១៩៨៩ រូបលោក (​លោក មួង សាម៉ន​) បាន​បែងចែក​អោយមក​វត្ត​ធ្វើ​ជា​ដី​របស់​វត្ត​ដោយ​អោយ​លោក​អាចារ្យ អៀង ឃួន ដាក់​ពាក្យ​ស្នើ​សុំ​កាន់កាប់​ដែល​មាន​ទទឹង ១៧៥​ម៉ែត្រ និង​បណ្តោយ ៤០០​ម៉ែត្រ ហើយ​បាន​វាស់វែង​ត្រឹមត្រូវ​ដោយ​មាន​រូប​ខ្ញុំ​ជា​មេឃុំ​ព្រៃ​ស លោក ឌុល ខុន ប្រធាន​ភូមិ​ធម្ម​ត្រ័យ បច្ចុប្បន្ន​ជា​អាចារ្យវត្ត​ព្រះ​ធម្ម​ត្រ័យ ក៏​ជា​អ្នកចូលរួម​វាស់វែង​ដី​នេះ​អោយ​វត្ត​ដែរ​។ ដោយឡែក​ចំពោះ​ថា​ទីតាំង​ដី នេះ​នៅ​ខាង​ក្រៅ​របង​វត្ត ឬ​ស្ថិត​នៅ​ភូមិ​២៤ នោះ​គឺថា​កាលពី​ជំនាន់​ឆ្នាំ​១៩៨៩ និង​ឆ្នាំ​១៩៩០ គឺ​មិន​ទាន់​មាន ភូមិ​២៤​នេះដែរ ។ ហើយ​ចំពោះ​ដី​ដែល​មាន​ទំនាស់​នេះ​វិញ ខ្ញុំ​ហ៊ាន​ភ្នាល់​ដាក់​ជីវិត បើ​មិន​មែន​ជា​ដី​របស់​វត្ត​បើ​មិន​ជឿ​ទេ សូម​លោកក្មួយ​ជា​អ្នក​សារពត៌មាន​ទាំងអស់ ដើរ​សួរ​ប្រជាជន ឬ​ទៅ​សួរ​លោក ក្រូច ផាន ជា​អតីត​ចៅហ្វាយ ខណ្ឌ​ដង្កោ​ដែល​ជា​អ្នក​ស៊ីញ៉េ​លើ​លិខិត​ផ្ទេរ​សិទ្ធិដី​វត្ត​នោះ​ទៅ​ដឹង​ហើយ ។​

​តាម​ប្រភព​ពត៌មាន​ពី​មន្ត្រី​នៅ​ក្រសួង​ធម្មការ និង​សាសនា​បានអោយដឹង​ថា​ចំពោះ​រឿង​ទំនាស់​ដី​វត្ត​នេះ កន្លង​មក​កាលពី​ជំនាន់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឃុន ហាំង​នៅ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ពួក​ខ្ញុំ (​ប្រភព​ខាងលើ​) ក៏​ធ្លាប់បាន​ធ្វើ​ជា​ប្រតិភូ​ចុះ​ស្រាវជ្រាវ​រឿង​នេះ​ដែរ ហើយ​លទ្ធផល​ដី​នោះ​គឺជា​ដី​របស់​វត្ត ប៉ុន្តែ​វា គ្រាន់តែ​ប្រទាំង​ប្រទើស​ជាមួយ​អាជ្ញាធរ​បន្តិច ព្រោះ​អាជ្ញាធរ​ជា​អ្នក​លក់​ដី​វត្ត មិនមែន​លោក​ស្រី ចាន់ ណាវី ទេ​។

​ប្រភព​ដដែល​បន្តថា ចំពោះ​លោក​ស្រី ចាន់ ណាវី ដែល​ជា​ភាគី​អ្នក​លក់​ដី​អោយទៅ​លោក ប៊ុន ម៉េង គឺ​ប្រតិភូ ក្រសួង​បាន​អញ្ជើញ​គាត់​អោយ​មក​បំភ្លឺ គឺ​គាត់​បាន​និយាយថា ចំពោះ​ប្រវត្តិ​ដី (​ដី​ទំនាស់​គរុភ័ណ្ឌវ​ត្ត​ព្រះ​ធម្មត្រ័យ​)​គឺ​គាត់​អត់​បាន​ដឹង​ថា​ជា​ដី​របស់​វត្ត​ទេ តែ​លោក ម៉ៃ សេង ចៅសង្កាត់រង​សង្កាត់​ព្រៃ​ស​គាត់​ប្រាប់​ថា​ដី​នេះ គឺជា​ដី របស់លោក ចាន់ ថេត​ដែល​បាន​ទិញ​ពី​លោក លី ប៉ោ​យូ ថៅកែ​កាស៊ីណូ (​នៅឯណា​នាង​ខ្ញុំ​អត់​ដឹង​ទេ​) ហើយ លោក ម៉ៃ សេង អោយ​ខ្ញុំ​រក​ម៉ូយ​មក​ទិញ ព្រោះ​គេ​លក់​ក្នុង​តំលៃ​ទាប​បំផុត គឺ ៦០០០០$ ដី​ទំហំ ១៧៥០០​ម៉ែត្រការ៉េ ហើយ​គេ​អោយ​កុំ​មី​ខ្យុង ៣% (​បី​ភាគរយ​) ស្មើនឹង ១៨០០$ ពេល​នោះ​លោកស្រី ចាន់ ណាវី ក៏​បាន​ហៅ លោក ប៊ុន ម៉េង និង​ប្រពន្ធ​ឈ្មោះ លឹម សុខ​ហាង មក​ទិញ​ដី​នេះ​តែម្តង​។ ប៉ុន្តែ​ដល់​ពេល​ធ្វើ​ឯកសារ​ផ្ទេរសិទ្ធិ អត់ មាន​អ្នក​ចេញមុខ​ធ្វើជា​អ្នក​លក់ ទើប​គេ​អោយ​លោកស្រី ចាន់ ណាវី ធ្វើជា​អ្នក​លក់​ដោយ​គេ​កាត់​ដី​មួយ​ផ្នែក ប្រគល់​អោយទៅ​ឈ្មោះ ចាន់ ណាវី ឯ​លោក ប៊ុន ម៉េង គឺ​បាន​ដី​ទំហំ ១៣២៤៥​ម៉ែត្រការ៉េ នៅសល់​ផ្នែក ខាងជើង​ទំហំ ៤២៥៥ ម៉ែត្រការ៉េ​គឺ​ប្រគល់​អោយទៅ​លោក​ស្រី ចាន់ ណាវី ជា​អ្នកគ្រប់គ្រង ទើប​ដី​របស់​លោក ប៊ុន ម៉េង​មាន​ទំហំ​ខុស​ពី​ដី​ដែល​វត្ត​បាន​ដាក់​ពាក្យបណ្តឹង ។ ហើយ​ចំពោះ​ការចុះហត្ថលេខា​លើ​លិខិត​ផ្ទេរសិទ្ធិ វិញ លោក ខាត់ សុខ​ខៃ ចៅ​សង្កាត់​ព្រៃ​ស គាត់​ឆ្លើយថា​គាត់​ស៊ីញ៉េ​ក្រោយ​គេ​ទេ ព្រោះ​គេ​ស៊ីញ៉េ​លក់ត​គ្នា ប៉ុន្មាន​ត​ហើយ ។ ប៉ុន្តែ​ពេល​ស្រាវជ្រាវ​ក្រុម​ប្រតិភូ​ក្រសួង​ធម្មការ​រក​អត់​ឃើញ​ឯកសារ ដែល​ពាក់ព័ន្ធ​ការលក់ដូរ​ពី មុន​មក​នោះទេ គឺ​ឃើញតែ​ជំនាន់​លោក ខាត់ សុខ​ខៃ ស៊ីញ៉េ​តែប៉ុណ្ណោះ ។ ដោយឡែក​បើ​យើង​ពិនិត្យមើល​លើ ស្នាម​មេដៃ​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យបណ្តឹង​ក្នុងនោះ​ក៏​មាន​ស្នាម​មេដៃ​លោក ខាត់ សុខ​ខៃ បាន​ផ្តិត​ប្តឹង​តវ៉ា​រឿង ដី​វត្ត​នេះដែរ ដល់​ពេល​លោក​ឡើង​ធ្វើ​ជា​ចៅសង្កាត់ លោក​ក៏​បាន​ស៊ីញ៉េ​លក់​ដី​វត្ត​ទៅវិញ ។​

​តាម​ប្រសាសន៍​របស់​លោក ទូច អាង អតីត​ព្រះចៅអធិការ​វត្ត​ព្រះ​ធម្ម​ត្រ័យ​បានអោយដឹងថា រឿង​ទំនាស់​ដី​វត្ត​ព្រះ​ធម្ម​ត្រ័យ​នេះ​គឺ​បាន​កើត​ឡើង​តាំងពី​មុន​ជំនាន់​លោក​មក​ធ្វើ​ជា​ចៅអធិការ​វត្ត​ម្លេះ ប៉ុន្តែ​ពិបាក​រក ស្ថាប័ន​ណា​ដែល​ហ៊ាន​ផ្តល់​យុត្តិធម៌​អោយ​វត្ត​ណាស់ សូម្បី​តែ ស​.​ជ​.​ណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ក៏​គេ​អត់ គោរព​តាម​ដែរ ហើយ​បើ​និយាយ​ពី​ស្ថាប័ន​តុលាការ​វិញ​គឺ​មិន​គួរ​ទទួលយក​ពាក្យបណ្តឹង​រឿង​នេះ​មក​ដោះស្រាយ​ដែរ ព្រោះ​ដី​នេះ មិនទាន់​បាន​ចុះបញ្ជី​សុរិយោដី​នៅឡើយ ហើយ​ម្យ៉ាងវិញទៀត បើ​យើង​ពិនិត្យមើល​ឯកសារ​របស់ ឯកឧត្តម ចាយ សាំង​ឃុន​គឺ​មានន័យថា បើ​ភាគី​លោក ប៊ុន ម៉េង មាន​ការ​កើត​ទុក​មិន​សុខចិត្ត​ចំពោះ​ស​.​ជ​.​ណ​ដែល​ទីស្តីការគណៈរដ្ឋមន្ត្រី​សម្រេច គឺ​ប្តឹង​ទៅ​តុលាការ នោះ​គឺ​មានន័យថា​មិនមែន​អោយ​ប្តឹង​អាចារ្យ គណៈកម្មការ​វត្ត ទៅ​តុលាការ​ទេ គឺ​ប្តឹង​អ្នកចេញ ស​.​ជ​.​ណ ទៅ​តុលាការ​។ តែ​នេះ​អត់​អញ្ចឹងទេ គឺ​លោក​ប៊ុន ម៉េង ប្តឹង​អាចារ្យ​គណៈកម្មការ​វត្ត​ពី​បទ​បរិហាកេរ្តិ៍​តាម​ឃោសនា​ស័ព្ទ ពី​បទ​ប្រើប្រាស់​លិខិត​ក្លែង និង​ក្លែង​លិខិត​សាធារណៈ​ទៅវិញ ។ បើ​លិខិត​ទាំងនោះ​ក្លែងក្លាយ​មិនមែន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឃិន គាត់​ទទួលស្គាល់​រហូតដល់ ហ៊ាន​សម្រេច​ប្រគល់​ដី​មក​អោយ​វត្ត​វិញ​ទេ ហើយ​បើ​លោក​ចៅក្រម​តុលាការ​គាត់​ថា​លិខិត​របស់​វត្ត​ក្លែងក្លាយ​មាន ន័យ​ថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឃិន មិន​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់​ទេ បានជា​ធ្វើ​ការ​មិន​ដឹង​ថា​លិខិត​ណា​ត្រឹមត្រូវ លិខិត​ណា​ខុស ។ លោក ទូច អាង បញ្ជាក់បន្ថែម​ថា​ចំពោះ​សំណុំរឿង​នេះ​មិនមែន​ភាគី​វត្ត​អត់​បាន​ដាក់​ស្នើ សុំ​ការជួយ​ដោះស្រាយ​ពី​សម្តេច​តេជោ នាយករដ្ឋមន្ត្រី នោះទេ គឺ​ដាក់​បី​បួន​លើក​ឯណោះ ប៉ុន្តែ​ឯកសារ​ទាំងនោះ ដាក់​មិន​ដល់​សូម្បីតែ ឯកឧត្តម យិន សុ​វណ្ណី ទីប្រឹក្សា​សម្តេច​ផ្ទាល់​ក៏​ធ្លាប់​កាន់​យកទៅ​ដាក់​ដែរ តែ​មិន​ដឹង​ជាទើ ត្រឹមណា សូម្បី​តែ​ទូរទស្សន៍ កាសែត ក៏​បាន​ផ្សាយ​ជាច្រើន​ដែរ ប៉ុន្តែ​មិនដឹងថា សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បានដឹង​បានឮ បាន​ឃើញ​ដែរ ឬ​អត់​ទេ ។ ឬ​ក៏​ដឹង​ហើយ​គាត់​ធ្វើ​ជា​មិន​ដឹង​ក៏​យើង​មិន​ដឹង​ដែរ ។ ប៉ុន្តែ ខ្ញុំ (​លោក ទូច អាង​)​ជឿជាក់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នូវពេល​ដែល​គាត់​ទទួ​ល​ដំណឹង​ថា ប្រជាពលរដ្ឋ ទទួលរង​នូវ​ភាពអយុត្តិធម៌​បែបនេះ​គាត់​ច្បាស់​ជា​មិន​នៅ​ស្ងៀម​នោះ​ទេ​កុំ​ថាឡើយ​ដល់ ថ្នាក់​ដី​គរុភ័ណ្ឌ​របស់​វត្ត​យ៉ាងនេះ ព្រោះ​សម្តេច​គោរព​ព្រះពុទ្ធសាសនា ។​

​តាម​ប្រភព​ពី​មន្ត្រី​នៅ​តុលាការ​បាន​អោយដឹងថា​ការ​ដែល​ចៅក្រម​ហ៊ាន​ទទួល​ពាក្យបណ្តឹង​របស់​លោក ប៊ុន ម៉េង មក​ដោះស្រាយ​នោះ​គឺ​ប្រហែល​ជា​នៅក្នុង​ពាក្យបណ្តឹង​នោះ​មានឈ្មោះ លោកស្រី ឃី ជឺ ជា​សហ​ដើម បណ្តឹង​ផង​មើលទៅ​? ព្រោះ​កន្លងមក​ពាក្យបណ្តឹង​របស់​លោក ប៊ុន ម៉េង បាន​ដាក់​ចូល​មក​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ច្រើនលើក​ច្រើនសារ​គឺ​ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដូច​ជា​លោកស្រី ចាំង ស៊ី​ណាត លោក យូ ប៊ុន​ណា បាន​ផ្ទេរ​សមត្ថកិច្ច​ទៅ​គណៈកម្មការ​សុរិយោដី​សមត្ថកិច្ច​ក្នុង​ការដោះស្រាយ​។ ប៉ុន្តែ​មក​ដល់ ឆ្នាំ 2013 ស្រាប់តែ​លេច​ឈ្មោះ​លោកស្រី ឃី ជឺ បាន​ចូលរួម​ដាក់​ពាក្យបណ្តឹង​ជាមួយ​លោក ប៊ុន ម៉េង ក្នុងនាម ជា​សហ​ដើមបណ្តឹង​ទើប​ធ្វើអោយ​ចៅក្រម​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​តុលាការ​ឧទ្ធរណ៍​ពិបាក ក្នុង​ការសម្រេច​ក៏​ត្រូវ​ធ្វើ​ការសម្រេច​ទៅ​តាម​ការស្នើសុំ​របស់​លោក​ស្រី ឃី ជឺ ទៅ​។ ព្រោះ​បើ​និយាយ​ពី​ស្ថាប័ន​តុលាការ​តាំងពី​សាលាដំបូង រហូត​ដល់​កំពូល​នរ​ណា​ក៏​ស្គលា់​លោកស្រី ឃី ជឺ ដែរ ។​

​ជុំវិញ​ពត៌មាន​ខាងលើនេះ​អ្នក​សារពត៌មាន​យើង​បាន​ព្យាបា​ម​ស្វែងរក​លោក ប៊ុន ម៉េង និង​អ្នកស្រី ឃី ជឺ ដើម្បី​សុំ​ការពន្យល់​ដែរ​តែ​រក​មិនឃើញ ព្រោះ​អត់​ស្គាល់​លេខ​ទូរស័ព្ទ ៕

 

Filed in: ព័ត៌មានជាតិ