សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេព្រៃចុះ​បង្ក្រា​ប​ទីតាំង​ស្តុកឈើ​ប្រណិត​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ៥ប៉ះ​ចំខ្សែ​មន្ត្រីធំបានត្រឹម​​ធ្វើ​កំណត់​ហេតុ

មេព្រៃចុះ​បង្ក្រា​ប​ទីតាំង​ស្តុកឈើ​ប្រណិត​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ៥ប៉ះ​ចំខ្សែ​មន្ត្រីធំបានត្រឹម​​ធ្វើ​កំណត់​ហេតុ

សៀមរាប៖ ទីតាំង​ស្តុកឈើ​ប្រណិត​រាប់រយ​ម៉ែត្រគួបនៅ ក្នុងសណ្ឋាគារ​អង្គរអេរ៉ា​តាមផ្លូវជាតិ​លេខ​៦​ស្ថិត​នៅ​ភូមិខ្នារ សង្កាត់​ជ្រាវ​ក្រុងសៀមរាបត្រូវបានអស់ល័ក្ខដោយសារកម្លាំងចម្រុះរ បស់មេព្រៃខាងជើងបឹងទន្លេសាប មានអធិការខណ្ឌផ្នែក​សង្កាត់​ដែល​ដឹក​នាំ បញ្ជាផ្ទាល់ដោយលោកសំរិទ្ធសាខុនព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តសៀមរាប ចុះបង្ក្រាបនៅរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៤។

ក្រុមអ្នកកាសែតជាច្រើនដែលជាអ្នកយកព័ត៌មានចម្រុះមិនត្រូវបានសន្តិសុខអនុញ្ញតឲ្យចូលទៅ យកព័ត៌មាននៅក្នុង​ហេតុការណ៍​ដដែលមេព្រៃចុះបង្ក្រាបនូវឈើប្រណិតនោះឡើយដោយអះអាងថាម្ចាស់សណ្ឋាគារមិនឲ្យចូល។

ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបបាននិយាយថាប្រតិបត្តិការចុះឆែកឆេរនៅក្នុងសណ្ឋាគា រលំដាប់ផ្កាយ​៥ នេះ គឺ បានត្រឹមតែធ្វើកំ​ណត់ឲ្យម្ចាស់សណ្ឋាគាររក្សាទុកតែប៉ុណ្ណោះ មិនបានដឹកឈើទាំងនោះយកទៅកន្លែងមេព្រៃនោះឡើយ។

មន្ត្រីរដ្ឋបាលព្រៃឈើបានបន្ថែមថាកម្លាំងចុះបង្ក្រាបនេះដឹកនាំដោយតំណាងអយរការអមសាលាដំបូង ខេត្តសៀមរាប​មិនមាន​មន្ត្រី​ប្រដាប់មួយណាត្រូវបានចូលរួមនោះទេមានតែ មេព្រៃតែប៉ុណ្ណោះ។យោងតាមមន្ត្រីម្នាក់ នៅសង្កាត់រដ្ឋបាលព្រៃឈើបាគង ដែល​បាន​បដិសេធ​មិនប្រាប់ឈ្មោះរបស់ខ្លួនដោយ សារលោកមិនត្រូវបានគេអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន នោះ បានឲ្យដឹងថា នៅក្នុងការឆែកឆេរនេះគឺរកឃើញនូវគំន រឈើប្រណិតរាប់រយម៉ែត្រគួបឯនោះប៉ុន្តែមិនបានធ្វើកំណត់ហេតុនូវចំនួន ឈើទាំងអស់នោះឡើយដោយបានធ្វើត្រឹមតែប្រម៉ាណចំនួន១៥មែត្រគួបទេ។

មន្ត្រីដដែលបញ្ជាក់ថាឈើប្រណិត១៥ម៉ែត្រគួបដែលធ្វើកំណត់ហេតុនោះប្រភេទសុក្រំនិងត្រសេកហើយ មិនបានធ្វើការ​ដឹកយក​ទៅរក្សាទុកនៅកន្លែងច្បាប់នោះឡើយ ដោយឲ្យម្ចាស់សណ្ឋាគារជាអ្នកមើលការខុសត្រូវនៅក្នុងនោះសណ្ឋាគារតែម្ដង។

ប្រភពពីមន្ត្រីនៅក្នុងហេតុការណ៍​បានបង្ហើបថា ម្ចាស់សណ្ឋាគារនិងឈើមានឈ្មោះលីស៊ីណា ភេទប្រុសមិនដឹងថា គាត់ធ្វើការ​នៅ​ស្ថាប័ន ណាទេតែគ្រាន់ ដឹងថាធ្វើការថ្នាក់ធំហើយជិៈរថយន្តសេរីទំនើបពាក់ផ្លាកលេខរដ្ឋ។

សមត្ថកិច្ចមួយរូបដែលបានចុះបង្ក្រាបដែរ នោះបាននិយាយក្នុងល័ក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះថានៅ ក្នុងសណ្ឋគារ​អង្គអេរ៉ា​នេះ​មានកន្លែងឡចំហុយឈើ​ដ៍ធំមួយដែលថៅកែបានប្រមូលទិញឈើពីឈ្មួញខុសច្បាប់ មកធ្វើការឡចំហុយ ហើយធ្វើការដឹកដោយ​រថយន្ត​កុងតឺន័រ ចេញទៅក្រៅប្រទេស។ លោកលីស៊ីណា  ម្ចាស់សណ្ឋាគារនិងឈើ  បានឆ្លើយតាមទូរស័ព្ទថា ច្រឡំលេខទូរស័ព្ទ​គាត់នៅភ្នំពេញ​ទេ បើទោះបីជាប្រភពជិតស្និតបាននិយាយថាលេខទូរស័ព្ទនោះជារបស់គាត់យ៉ាងណាក្ដី។

លោកសំរិទ្ធសាខុន  ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបបានប្រាប់ថាករណីនេះគាត់មិនបាន ដឹងទេ រឿងឈើត្រូវយក​ទៅ​​ណានោះ ព្រោះជាកិច្ចការមេព្រៃដូច្នោះសូមសួរទៅខាងមេព្រៃលោកគ្រាន់តែចូលរួមតំណាង​ស្ថាប័ន​ច្បាប់តែប៉ុណ្ណោះ។
ចំណែក​មេព្រៃជាច្រើនបានឆ្លើយដាក់គ្នារទៅវិញទៅមកមិនហ៊ាននិយាយទទួលខុសត្រូវចំពោះវិធានការ​បែបណារឿងគំនរឈើ​ប្រណិតរាប់រយម៉ែត្រគួបមិនរឹបអូសទាំងអស់បានត្រឹមតែ១៥ម៉ែត្រគួបហើយរក្សាទុកនៅក្នុងសណ្ឋាគារនោះទៀត។

DSC04199-300x225

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់