សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

២៣​ឆ្នាំ ដល់​ទី​បញ្ចប់​ហើយ​ដី​វត្ត​ព្រះ​ធម្ម​ត្រ័យ (​ហៅ​វត្ត​ព្រៃ​ស​)!

២៣​ឆ្នាំ ដល់​ទី​បញ្ចប់​ហើយ​ដី​វត្ត​ព្រះ​ធម្ម​ត្រ័យ (​ហៅ​វត្ត​ព្រៃ​ស​)!

​គិត​ទៅ​រយៈពេល 23​ឆ្នាំ ដែល​ព្រះសង្ឃ​អាចារ្យ​គណៈកម្មការ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ព្រះ​ធម្ម ត្រ័យ ហៅ​វត្ត​ព្រៃ​ស ស្ថិតនៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ព្យាយាម​តស៊ូ​ប្តឹងតវ៉ា​រឿង​ទំនាស់​ដី​គរុភ័ណ្ឌ​របស់​វត្ត​ទំហំ 1​ហិកតា 75​អា ដែល​មាន​ទីតាំង​ខាងកើត​ព្រះវិហារ​ទីបញ្ចប់​នៅតែ​មិន​ទទួលបាន​យុត្តិធម៌​ដដែល​។​

​តាម​ប្រសាសន៍​របស់​អុំ​ស្រី​ឈ្មោះ រី ដែល​បាន​ចូលរួម​ឈរ​នៅ​មុខ​តុលាការ​កំពូល​កាលពី​ព្រឹក​ថ្ងៃទី​12 ខែ​ធ្នូ ឆ្នាំ​2018 ជាមួយ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ជាច្រើន​រយ​អង្គ​អ្នក​បាន​រៀបរាប់​ថា​ពួកគាត់​មក​នេះ​គឺ​គោលបំណង​ចង់​ដឹង​ថា​តុលាការ​កំពូល​កាត់ក្តី​រឿង​ដី​វត្ត​អោយ​ទៅ​លោក ប៊ុន ម៉េង ដូច​តុលាការក្រុង​ភ្នំពេញ​និង​តុល​ការ​ឧទ្ធរណ៍​ដែល​ឬ​អត់​? ព្រោះ​ថា​រឿង​ទំនាស់​ដី​វត្ត​នេះ​គឺ​ពួក​យើង​បាន​ប្តឹងតវ៉ា​តាំងពី​ឆ្នាំ​1995 មកម្ល៉េះ តាំងពី​ជំនាន់ ឯកឧត្តម ជា សុផារ៉ា ធ្វើ​ជា​អភិបាលរង​ក្រុងភ្នំពេញ​ឯណោះ​។​

​តាម​ព្រះសង្ឃ​ដីកា​របស់​ព្រះ​តេជគុណ ឌុល សុខា ព្រះចៅអធិការ​ស្តីទី​នៃ​វត្ត​ព្រះ​ធម្ម​ត្រ័យ​បានអោយដឹងថា​ព្រះអង្គ​គឺជា​កូន​របស់​លោក​អាចារ្យ ឌុល ខុន អតីត​ជា​ប្រធានភូមិ ធម្ម​ត្រ័យ​ដែលជា​អ្នក​វាស់ដី​ចែក​មក​អោយ​វត្ត​ដែរ​។ ចំពោះ​ដី​ទំនាស់​នៅខាងមុខ​វត្ត​នេះ គឺ​ពិតជា​ដី​របស់​វត្ត​ទោះបី​ស្ថិត​នៅ​ខាង​ក្រៅ​របង​វត្ត ឬ​ខាងកើត​ផ្លូវ​ក៏​ដោយ​សូម្បី​ផ្លូវថ្នល់ ដែល​កាត់​ពី​មុខ​វត្ត​នោះ​ក៏​ជា​ដី​របស់​វត្ត​ដែរ​។ ហើយ​បើ​តាម​អាត្មា​ដឹង​ដី​នេះ​កាលពី​ជំនាន់​លោក ពូ ខាត់​សុខ​ខៃ មិនទាន់​បាន​ឡើងមក​ធ្វើ​ជា​ចៅសង្កាត់​ព្រៃ​ស គឺ​លោក​ពូ ខាត់ សុខ​ខៃ បាន​នាំ​ប្រជាពលរដ្ឋ​ផ្តិតមេដៃ​ដាក់​ពាក្យបណ្តឹង​តវ៉ា​ទៅ ឯកឧត្តម ជា សុផារ៉ា​តាំងពី​ឆ្នាំ​1995 មកម្ល៉េះ ហើយ​ឯកឧត្តម​ក៏​បាន​បញ្ជា​មក​លោកគ្រូ ផាន អោយ​ប្រាប់​អោយ​គេ​ប្រគល់​ដី​នោះ​មក​អោយ​វត្ត​វិញ​ដែរ តាំងពី​ពេលនោះ​មក​ក៏​គ្មាន ឃើញ​ន​ណា​មក​រំលោភ​បំពាន​យក​ដី​វត្ត​ទៀត​ដែរ​។ មកដល់​ឆ្នាំ​2007 ទើប​លេច​ចេញ​ឈ្មោះ ប៊ុន ម៉េង និង ប្រពន្ធ​ឈ្មោះ លឹម សុខ​ហៀ​ង មក​បញ្ជា​អោយ​កម្មករ​កាប់​ដើមត្នោត និង​ដឹក​ដី​មកចាក់​លប់​ស្រះ​ទឹក​។ ឃើញ​ដូច្នេះ​អាចារ្យ​គណៈកម្មការ និង​ពុទ្ធបរិស័ទ​ក៏​បាន​ដាក់ពាក្យ​ប្តឹង​ចូល​ទៅ​សាលា​ខណ្ឌ​ដង្កោ​សាលា​រាជធានី​ភ្នំពេញ​ក្រសួង​ធម្មការ​និង​សាសនា ព្រមទាំង​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​។ រហូតដល់​ឆ្នាំ 2008 ទើប​ទីស្តីការគណៈរដ្ឋមន្ត្រី​ចេញ​លិខិត​លេខ 1700 ស​ជណ ចុះ​ថ្ងៃ​ទី​24 ខែ​ធ្នូ ឆ្នាំ​2008 ដែលមាន​ខ្លឹមសារ​ថា រាជរដ្ឋាភិបាល សម្រេច​ប្រគល់​ដី​ទំនាស់​ទំហំ 1​ហិកតា 75​អា ស្ថិតនៅ​ភូមិ 24 សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ អោយ​ទៅ​វត្ត​ព្រះ​ធម្ម​ត្រ័យ​សម្រាប់​ប្រើប្រាស់​ជា​អចលនវត្ថុ​របស់​វត្ត អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​សម្រួល​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដី​នេះ​ជូន​វត្ត​។

​ព្រះ​តេជគុណ ឌុល សុខា​បន្ត​ទៀត​ថា​បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​សម្រេច​ប្រគល់​ដី​ទំនាស់​នេះ​អោយ​វត្ត​ហើយ​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​ជាច្រើនលើក​បញ្ជារ​អោយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​រាជធានី​ភ្នំពេញ អោយ​ចុះបញ្ជី​ធ្វើ ប័ណ្ណ​កម្មសិទ្ធិ​ដី​នេះ​ជូន​វត្ត ។ ប៉ុន្តែ​ត្រូវបាន​ភាគី​លោក ប៊ុន ម៉េង ប្តឹងទៅ​តុលាការ​ចោទប្រកាន់​អាចារ្យ​គណៈ កម្ម​ការ​វត្ត​ថា​បាន​បរិហារកេរ្តិ៍ និង​ពី​បទ​ប្រើប្រាស់​លិខិត​ខ្លែងក្លាយ និង​ខ្លែង​ឯកសារ​ទៅវិញ ។ ហើយ​ធ្វើអោយ​វត្ត​ចាញ់ក្តី​តាំងពី​នៅ​សាលាដំបូង​ក៏ដូចជា​នៅ​សាលាឧទ្ធរណ៍ និង​ពេលព្រឹក​នេះ​តុលាការ​កំពូល​និង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី 19 ខែ​ធ្នូ ឆ្នាំ​2018 វត្ត​ក៏​គ្មាន​សង្ឈឹម​ថា​ឈ្នះក្តី​ដែរ ។​

​ដោយឡែក បើ​យើង​ក្រឡេក​ច្បាប់​ភូមិបាល​មាត្រា 20 អចលនវត្ថុ​ជា​ដី និង​ជា​សំណង់ ដែល​មាន​នៅក្នុង និង​ក្រៅ​បរិវេណ​វត្ត​អារាម​នៃ​ព្រះពុទ្ធសាសនា​ជា​ប​តិក​ភ័ណ្ឌ​ប្រើប្រាស់​ជា​និច្ចកាល សម្រាប់​ព្រះពុទ្ធសាសនា និង​ដាក់អោយ​ពុទ្ធសាសនិក​ប្រើប្រាស់​ក្រោម​ការថែទាំ​របស់​អាចារ្យ​គណៈកម្មការ​វត្ត​។ មាត្រា 21 អចលនវត្ថុ​របស់​វត្ត​មិន​អាចលក់ដូរ ឬ​ធ្វើ​អំណោយ​ហើយ​គ្មាន​កំណត់​អាជ្ញា​យុ​កាល​ឡើយ​។​មួយ​វិញ​ទៀត​បើ​យើង​ពិនិត្យ មើល​ប្រកាស​អន្តរក្រសួង​លេខ 02 ព្រក​រ​-03 ចុះ​ថ្ងៃ​ទី​26 ខែវិច្ឆិកា ឆ្នាំ​2003 ស្តីពី​ការកំណត់​ភារកិច្ច របស់​តុលាការ និង​គណៈកម្មការ​សុរិយោដី​ពាក់ព័ន្ធ​និង​រឿង​វិវាទ​ដីធ្លី ។​
​ប្រការ 1: វិវាទ​ដីធ្លី​ទាំងឡាយ​ត្រូវបាន​បែងចែក​ទៅតាម​សមត្ថកិច្ច​នី​មួយៗ​ដូចតទៅ​៖
​វិវាទ​ដី​ដែល​បាន​ចុះបញ្ជី​សុរិយោដី​រួចហើយ គឺ​ដីធ្លី​ដែល​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​គ្រប់​ប្រភេទ​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី​ត្រូវ​ស្ថិតក្នុង​សមត្ថកិច្ច​របស់​តុលាការ​។​

​វិវាទ​ដី​ដែល​មិនទាន់​បាន​ចុះបញ្ជី​សុរិយោដី​គឺ​ដី​ដែល​ពុំទាន់​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​គ្រប់​ប្រភេទ​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី​ត្រូវ​ស្ថិត​នៅក្នុង​សមត្ថកិច្ច​របស់​គណៈកម្មកា​រ​សុរិយោដី​។​

​ប្រការ​2 : តុលាការ​គ្រប់​ខេត្ត​ក្រុង​ត្រូវ​បញ្ឈប់​ទទួល​ពាក្យបណ្តឹង​វិវាទ​ដីធ្លី​មិន​ទាន់​ចុះបញ្ជី​សុរិយោដី​ដែលជា សមត្ថកិច្ច​របស់​គណៈ​កម្ម​ការ​សុរិយោដី​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។ ប៉ុន្តែ​ផ្ទុយទៅវិញ សាលាដំបូង រាជធានី​ភ្នំពេញ​មាន​លោក​ចៅក្រម​មួយ​រូប​ឈ្មោះ ជួន សុ​រាសី ហ៊ាន​ទទួល​ពាក្យបណ្តឹង​រឿងនេះ​យក​មក​កាត់ក្តី​ដោយ​គ្មាន​មើល​ឯកសារ ឬ​ភស្តុតាង​ដែល​ភាគី​វត្ត​បាន​ដាក់ជូន​ឡើយ​សូម្បីតែ​ចៅក្រម បី បួន​នាក់​មុនៗ​គេ​ផ្ទេរ​សមត្ថកិច្ច​មក​គណៈ​កម្ម​ការ​សុរិយោដី​ជា​អ្នកដោះស្រាយ​គ្រប់ៗ​គ្នា​ក៏​ដោយ​។​ដូច្នេះហើយ​បានជា​វត្ត​បាន ទទួលរង​នូវ​ភាពអយុត្តិធម៌​បែបនេះ​។​

​លោក ស៊ុយ ឈុន​ហាក់ ប្រធាន​ការិយាល័យ​ក្រុម​មេធាវី យុត្តិធម៌​សហការី​ដែល​ជា​មេធាវី​ការពារ ក្តី​អោយ​វត្ត​ព្រះ​ធម្ម​ត្រ័យ បាន​មានប្រសាសន៍​យ៉ាងខ្លី​ថា​នេះ​ប្រហែលជា​លើក​ចុងក្រោយ​ហើយ​សម្រាប់​រូបលោក​ដែល​ឡើង​ការពារ​ក្តី​ហើយ​ការពារ​រឿង​ដី​ប​តិកភ័​ណ្ឌ​របស់​វត្ត​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ទៀត​។​

​ជុំវិញ​ករណី​ទំនាក់​ដី​វត្ត​ព្រះ​ធម្ម​ត្រ័យ​នេះ បើ​តាម​ក្រុម​អ្នកស្រាវជ្រាវ​តាមដាន​ពត៌មាន​បានលើកឡើង ថា​៖ នេះ​ប៉ះចំ​វត្ត​ព្រៃ​ស​ជា​វត្ត​អត់​មាន​លុយ​តក្តី​ទេ បើ​ចំ​វត្ត​ដែល​មាន​ខ្សែ​ធំ​និង​មាន​លុយ​ច្រើន​វិញ​ម្ល៉េះ គេ​ធ្វើ ប័ណ្ណកម្មសិទ្ធិ​អោយ​វត្ត​យូ​ណាស់​មកហើយ មិនមែន​សជណ របស់​ទីស្តីគណៈរដ្ឋមន្ត្រី​អត់​តំលៃ​ទេ ជា​ប្រវត្តិសាស្ត្រ​ហើយ​ដែល​តុលាការ​ហ៊ាន​កាត់ក្តី​ប្រឆាំង​ជាមួយ​សជណ របស់​រាជរដ្ឋាភិបាល​បែបនេះ មានតែ​លោក​ចៅក្រម​រូបនោះ ក្បាល​ប៉ាន​ដែក​ហើយ​ទើប​សម្រេច​បញ្ច្រាស​សស​ជ​ណ​បាន​នោះ បើ​មិន​អញ្ចឹង​ទេ​មាន​តែ​ចៅក្រម​រូប​នោះ​ជា​កូន​អស់លោក​ណា​មួយ​ដែល​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​ហើយ​មើលទៅ​!​។​

​ដោយឡែក លោក គង់ ស្រ៊ី​ម ប្រធាន​ក្រុម​ជំនុំ​ជំ​រះ​សំណុំរឿង​ទំនាស់​ដី​វត្ត​ព្រះ​ធម្ម​ត្រ័យ​ពុំ​អាច​សុំ​ការពន្យល់​បាន​ឡើយ ៕

 

Filed in: ព័ត៌មានជាតិ