សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​ចំពោះ​សង្គមជាតិ​

​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ចោទ​ធ្ងន់ធ្ងរ​ចំពោះ​សង្គមជាតិ​

ថ្មីៗ​នេះ គណកម្មាធិការ​ជាតិ សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​(​គ​.​ស​.​ច​.​គ​) បាន​ចាត់​បញ្ជូន​ក្រុម​ការងារ​ចំនួន ០៧ ក្រុម បន្ថែម​ទៀត​ឱ្យ​ចុះ​ទៅ​ជួយ​ធ្វើ​ការងារ​នៅតាម​បណ្ដា​ខេត្ត​-​ក្រុង​ទាំង ២៥ ដើម្បី​ជួយ​ពង្រឹង​ការងារ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យ​ កាន់តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ក្នុងខណៈ​តួលេខ​នៃ​ចំនួន​ជនរងគ្រោះ​ដោយ​ថ្នាក់​ចរាចរណ៍​ចេះតែ​កើន​ឡើង​ជា​ លំដាប់​។​

​អនុលោម​តាម​គោលការណ៍​ណែនាំ​របស់​សម្ដេច​ក្រឡាហោម ស​. ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រធាន​គណម្មាធិការ​ជាតិ សុ​វត្តិភាព​ច​រារ​ចណ៍​ផ្លូវគោក​ឯកឧត្តម ឧត្តមសេនីយ៍ រុន រត្ន​វាសនា​ប្រធាន​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​បាន​ខិតខំ​យក​អស់​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា​ ស្មារតី​អនុវត្ត​តាម​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​​សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ ចរាចរណ៍​ឱ្យមាន​ប្រសិទ្ធិភាព​។​

​យោងតាម​ទិន្ន័យ​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​
​គិត​ត្រឹម​ថ្ងៃ ១៥ ខែកក្កដា ឆ្នាំ ២០១៦ នេះ គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ១១៦ លើក​/ ១២៦ លើក​ក្នុងនោះ​កើនឡើង​ចំនួន ១០ លើក​ស្មើ​និង ៨% ដោយ​ក្នុង​ស្លាប់ ៤៨ នាក់​/ ៥១​នាក់ ថយចុះ ៣ នាក់​ស្មើ ៦% របួស​សរុប ២៥៥ នាក់​/២០១ នាក់ កើន ៥៤ នាក់​ស្មើ និង​២៧% របួសធ្ងន់ ១៣៧ នាក់​/១៤២ នាក់ ថយចុះ ១ នាក់​ស្មើ​និង​១%,​របួសស្រាល ១១៨​នាក់​/ ៥៩ នាក់​
​កើន ៥៩ នាក់​ស្មើ​និង​១០% ។​

​ គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​រាជធានី​ភ្នំពេញ​រយៈពេល ១៥ ថ្ងៃ​កន្លងមក​នោះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២ លើក របួស ៣ នាក់ វី​ឯ​បណ្ដា​ខេត្ត​ដែល​គ្រោះថ្នាក់​ច្រើន​ក្នុងនោះ ខេត្ត​កំពង់ធំ ៨ លើក ស្លាប់ ៩ នាក់ របួស ៩ នាក់ ខេត្ត​បន្ទាយមានជ័យ ១០ លើក ស្លាប់ ៥ នាក់​របួស ១៣ នាក់​, ខេត្ត​កំពង់ស្ពឺ ៨ លើ​ក​ស្លាប់ ៦ នាក់​របួស ៩ នាក់​, ខេត្តតាកែវ ៨ លើក​
​ស្លាប់ ៤ នាក់​របួស ៤៦ នាក់​,​ខេត្ត​កណ្ដាល ៤ លើ​ក​ស្លាប់ ៣ នាក់​របួស ៣ នាក់​, ខេត្ត​ព្រះសីហនុ ១៣ លើក ស្លាប់ ៣​នាក់​របួស ២៤​នាក់​, ខេត្ត​ក្រចេះ ៣ លើក ស្លាប់ ៣ នាក់​របួស​1​នាក់ និង​កំពង់ចាម ៦ លើក ស្លាប់ ២ នាក់​របួស ៨ នាក់ និង​យាន​ខូចខាត​ម៉ូតូ ១២១ គ្រឿង​, រថយន្ត ៤៣ គ្រឿង​, រថយន្ត​ធំ ២៣ គ្រឿង​, យាន​ផ្សេងៗ ៦ គ្រឿង​នៅ​ទូទាំង​ប្រទេស​។​

​គ្រោះថ្នាក់​ដែល​កើតមាន​នេះ​បណ្ដាលមកពី​អ្នកបើកបរ​បញ្ជា​រយាន​យន្ត​ហួស​ល្បឿន​, ផឹកស្រា​ស្រវឹង​,
​បើក​បរជែង​មិន​ប្រកាន់​ស្ដាំ និង​មិន​គោរ​សិទ្ធិ​បើកបរ​តាម​ច្បាប់​កំណត់​។​

​ទន្ទឹម​និង​នេះ​ដែរ​ក៏​មាន​អ្នកបើកបរ​មួយចំនួនត់​ឆ្វែងឬ​ស្ដាំ​ដោយ​ធ្វេសប្រហែស ឬ​ងងុយដេក​បង្ករ​ជា​គ្រោះថ្នាក់​ផងដែរ​។​

​ ទោះបីយ៉ាងណា ឯកឧត្តម ឧត្តមសេនីយ៍ រុន រត្ន​វាសនា​ប្រធាន​នាយកដ្ឋាន​បាន​ប្ដេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​ថា និង​រិះរក​គ្រប់​មធ្យោបាយ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ធានា​ឱ្យបាន​នូវ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​ថយ​ចុះ​តាម​ដែល​អាច​ ធ្វើទៅបាន ៕

 

 

IMG-20160716-WA0004

IMG-20160716-WA0029

IMG-20160715-WA0081 IMG-20160715-WA0080  IMG-20160715-WA0078

IMG-20160715-WA0079 IMG-20160715-WA0077

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់