សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជ្ញាធរ​ខេត្ត​ក្រចេះ ទទួល​ស្វាគមន៍​និង​ផ្តល់​ពាន់រង្វាន់​ជូន​ដល់​កីឡាករ ដែល​ទទួល​ជ័យលាភី ក្រុម​កីឡាករ នៃ​វិទ្យុ​សម្លេង​ទីក្រុង​ហូ​ជី​មី​ញ VOH នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​

អាជ្ញាធរ​ខេត្ត​ក្រចេះ  ទទួល​ស្វាគមន៍​និង​ផ្តល់​ពាន់រង្វាន់​ជូន​ដល់​កីឡាករ ដែល​ទទួល​ជ័យលាភី  ក្រុម​កីឡាករ នៃ​វិទ្យុ​សម្លេង​ទីក្រុង​ហូ​ជី​មី​ញ VOH នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​

ក្រចេះ ៖ អាជ្ញាធរ​ខេត្ត​ក្រចេះ បាន​ធ្វើ​ពិធី​ទទួល​ស្វាគមន៍ និង​ផ្តល់​ពាន់រង្វាន់​ជូន​ដល់​កីឡាករ ដែល​ទទួល​ជ័យលាភី លេខ ១ ២ ៣ និង​ធ្វើ​ពិធី​បើក​បន្ត​ការប្រណាំង​កង់​របស់​ក្រុម​កីឡាករ នៃ​វិទ្យុ​សម្លេង​ទីក្រុង​ហូ​ជី​មី​ញ VOH នៃ​សា​ធារ​ណះរ​ដ្ឋ​សង្គមនិយ​ម​វៀតណាម ជុំ​ប្រណាំង ៣​ប្រទេស ឥណ្ឌូចិន​។​

​មកដល់ពេលនេះ ត្រូវបាន​បញ្ជប់​ហើយ ការប្រណាំង​កង់​នេះ គឺ​ចេញ​ជា​៣​ដំណាក់កាល ទី​១ ផ្តើម​ដំណើរ​ចេញពី ក្រុង​ប៊ិញឡុង ប្រទេស​វៀតណាម ឆ្ពោះ​មក​កាន់​ទឹកដី​ខេត្ត​ក្រចេះ ទី​២ បន្ត​ពី​ក្រចេះ ឆ្ពោះទៅ​ខេត្ត​ស្ទឹងត្រែង និង​ទី​៣ បន្ត​ពី​ខេត្ត​ស្ទឹងត្រែង ឆ្ពោះ​ទៅ​ប្រទេស​ឡាវ ហើយ​បន្ត​ចូល​គោលដៅ​ដើមទី​ទៅ​វៀតណាម​វិញ​។

​ព្រឹត្តិ​កាណ៍​ប្រណាំង​កង់​អន្តរជាតិ​ជា​លើកដំបូង​នេះ គឺ​មាន​រយះពេល​១២​ថ្ងៃ ដោយ​បាន​ចាប់​ចេញដំណើរ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ ២០១៨ ដោយ​បាន​ជិះ​ប្រណាំង មកដល់​ក្រុង​ក្រចេះ នា​ម៉ោង​១១​នឹង​៣០​នាទី​ថ្ងៃ​ដដែល ដែល​មាន​ចម្ងាយ​ផ្លូវ ១៤៤ គឺ​ឡូ​ម៉ែត (​ដោយ​គិត​ពី​គោលដៅ​ចេញ មកដល់​ខេត្ត​ក្រចេះ​) ។ ចំពោះ​កីឡាករ ដែល​ចូលរួម​ជិះ​កង់​ប្រណាំង មាន​ចំនួន ៦៤​នាក់ មាន ៣​ប្រទេស​គឺ វៀតណាម ឡាវ និង​កម្ពុជា នៅក្នុង​នោះ​ឃើញ​ថា​មាន​កីឡាករ វៀតណាម​ចូលរួម​ច្រើនជាងគេ​។​

​នៅក្នុង​ពិធី​ទទួល​ស្វាគមន៍ និង​ផ្តល់​ពាន់រង្វាន់​ជូន​ដល់​កីឡាករ ដែល​ទទួល​ជ័យលាភី​លេខ ១ ២ ៣ ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ មានប្រសាសន៍​ថ្លែង​អំណ​គុណ​ដល់​អគ្គនាយក​វិទ្យុ​សម្លេង​ទីក្រុង​ហូ​ជី​មី​ញ ដែល​បាន​ផ្តួចផ្តើម​គំនិត​នេះ​ឡើង ដើម្បី​អោយ​ពលរដ្ឋ​ក្នុង​ក្រចេះ បានឃើញ​ពី​របៀបរបប នៃ​ការប្រណាំង​កង់​ខ្នាត​ធំ ដែលមាន ៣​ប្រទេស​ចូលរួម ដែល​មាន​ចំងាយ​ផ្លូវ សរុប​ជិត​២០០០​គឺ​ឡូ​ម៉ែត្រ​ឯណោះ ដោយ​ត្រូវ​បន្ត​ជិះ​ទៅ​ដល់​ប្រទេស​ឡាវ​។ អ្វី​ដែល​គួរឲ្យគត់សម្គាល់ គឺ​កីឡាករ​ទាំងអស់​នៅតែ​មាន​ទឹកមុខ​ញញឹម​រីករាយ​សប្បាយ​។

​ឯកឧត្តម បាន​បន្ថែមទៀតថា ការប្រណាំង​កង់​នេះ គឺ​ការ​ជា​រឹតចំណង់​មិត្តភាព សាមគ្គីភាព រវាង​ប្រទេស​ជិតខាង​នឹង​គ្នា កាន់តែ​មាន​ភាព​ជិតស្និត និង​ក៏​ជា​ការចូលរួម​អប់អរ​សារ​ទរ នា​ថ្ងៃ​ទិវា​ជា​ប្រវត្តសាស្ត្រ ជ័យជំនះ ៧​មករា ដែល​ជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាពលរដ្ឋ​ខ្មែរ នៅតែ​ចង់ចាំ​ជានិច្ច ដែល​ឈាន​ចូល​មក​ដល់​នា​ឆាប់ៗ​ខាងមុខនេះ​។​

​ចំពោះ​កីឡាករ ដែល​ទទួលបាន​ជ័យលាភី​ក្នុង​ចំងាយ​ផ្លូវ​១៤៤​គឺ​ឡូ​ម៉ែត ពី​ទីក្រុង​ប៊ិញឡុង ឆ្ពោះ​មក​ខេត្ត​ក្រចេះ ក្នុង​ដំណាក់កាល​ទី​១​នេះ​ឃើញថា ១២​រូប ដែល​ទទួលពាន់​រង្វាន់ និង​ថវិការ ពី​ឯ ឧ វ៉ា ថន ក្នុងនោះ​មាន​កីឡាករ កម្ពុជា​យើង​ទទួលបាន​ជ័យ​លា​ភ័យ​ផងដែរ ៕
​ដោយ ៖ កិះ ខន​

Filed in: ព័ត៌មានជាតិ