សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលរដ្ឋ​រិះគន់ថា​តើ​គេ​ឲ្យ​លុយអ​ស់​លោក​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ប៉ុន្មាន​បាន​ជា មិន​មាន​ចំណាត់ការ​រឿង​លួច​បូម​ខ្សាច់​លក់​បែបនេះ​លោក​ព្រះ​!!!

​ពលរដ្ឋ​រិះគន់ថា​តើ​គេ​ឲ្យ​លុយអ​ស់​លោក​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ប៉ុន្មាន​បាន​ជា មិន​មាន​ចំណាត់ការ​រឿង​លួច​បូម​ខ្សាច់​លក់​បែបនេះ​លោក​ព្រះ​!!!

(​ខេត្ត​កំពង់ឆ្នាំង​)៖ មកដល់ពេលនេះ​មាន​រយះពេល​ជាង​១​ខែ​ហើយ ដែល​ក្រុមហ៊ុន​លោក រឿន ថា​វ​រិទ្ធ បាន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​លក់​អត់​ច្បាប់ គ្មាន​អាជ្ញា​បណ្ណ័​ពី​មន្ទីរ និង​ក្រសួង​ពាក់ព័ន្ធ ក្រោមលេស​ស្តារ​បាត​អាង​ជួសជុល​ទំនប់​កុមារ​យក​ទឹក​ធ្វើ​ស្រែ​នៅក្នុង​ភូមិ​អ្នកតា​ហាង ឃុំ​កំពង់​ត្រឡាច ស្រុក​កំពង់ត្រឡាច តា ម​រយះ​ការស្នើសុំ​ពី​តំណាង​ប្រជាពលរដ្ឋ​មួយ​ក្រុម​តូច ។

​លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​០៧ , ១២ , ២០១៨ បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ថា​៖ រឿង​ជួសជុល​ទំនប់ ស្ដារ​បាត​អាង នៅ​ទំនប់​កុមារ ក្រុមហ៊ុន​គេ​មាន​ច្បាប់​ត្រឹមត្រូវ ប៉ុន្តែ​រឿង​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​លក់ដូរ គឺ​ខុសច្បាប់​។ ដូច្នេះ​ក្រុមហ៊ុន​ត្រូវតែ​មាន​ច្បាប់​ពី​មន្ទីរ​រ៉ែ និង​ថាមពល និង​ក្រសួង ដើម្បី​បង់​សួយ​សារ​ហករ (​បង់ពន្ធ​ជូន​រដ្ឋ ) អោយបាន​ត្រឹមត្រូវ ទើប​ធ្វើ​អាជីវកម្ម​លក់​ខ្សាច់​បាន ។​

​រឿង​បូម​ខ្សាច់​ស្តារ​បាត​បឹង​កុមារ យក​ទឹក​ធ្វើស្រែ​គឺជា​រឿង​មួយ​ត្រឹមត្រូវ តែ​ហាម​ការដឹក​ខ្សាច់​ទៅ​លក់ ។ ប៉ុន្តែ​មក​ដល់ពេលនេះ​ក្រុមហ៊ុន​មួយ​នេះ នៅតែ​បន្ត​បូម​ខ្សាច់​ដឹក​ចេញ​ទៅ​លក់​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​ទាន់​មានច្បាប់​ត្រឹមត្រូវ​នៅឡើយ​ទេ គឺ​មាន​អ្នក​ស៊ីលុយ​គេ​ឬ​…!! ទើប​ធ្វើ​អី​គេ​មិនកើត ។​

… ប្រជាពលរដ្ឋ​ហួសចិត្ត​ថា​៖ បើ​ដឹង​ថា​ក្រុមហ៊ុន​មួយ​នេះ​អត់​ច្បាប់​ហើយ ម៉េច​ក៏​នៅ​បណ្តោយ​អោយ​គេ​ដឹក​ខ្សាច់​លក់​ជា​រៀងរាល់ថ្ងៃ​ទៀត តើ​លោក​ប្រធាន​មន្ទី​រវ៉ែ និង​ថាមពល​ខេត្ត​ហ្នឹង បាន​លុយ​ប៉ុន្មាន​ទើប​មិន​ព្រម​ទប់ស្កាត់ ។ ចំណែក​លោក​ចៅហ្វាយស្រុក លោក​ចៅហ្វាយខេត្ត បាន​កាដូ​ប៉ុន្មាន​ដែរ ពី​ក្រុមហ៊ុន​ហ្នឹង ទើប​ធ្វើ​មិនដឹង​មិន​ឭ​បែបនេះ ដោយ​អស់លោក​ជា​អ្នក​ទទួលខុស និង​ទទួល​ត្រូវ សូម​កុំ​ភ្លេច​អភិក្រម​របស់​សម្តេច​តេជោ មុជទឹក ឆ្លុះ​កញ្ចក់ សឹ​តសក់ ព្យាបាល ឬ​វះកាត់​ចោល​ទៅ អា​ជម្ងឺ​ពុករលួយ និង​ម៉ែ​អា​លួ​យ តែ​បើ​កែ​មិន​ឡើង​ទេនោះ ប្រជាពលរដ្ឋ​ស្នើសុំ​សម្តេច​ក្រឡាហោម អញ្ជើញ​ពួកគាត់​ទៅ​រៀន​ច្បាប់​នៅ​ក្រសួង​មហាផ្ទៃ​ថែម​ទៀត​ទៅ ទុក​កៅអី​ពួកគាត់​អោយ​គេ​អ្នក​មាន​សមត្ថភាព​ធ្វើ​វិញ ។​

​ម្យ៉ាងវិញទៀត​អស់​គ្នា​គួរតែ​ធ្វើការ​ស្រាវជ្រាវ​ពាក់ព័ន្ធ​ទៅ​នឹង​លិខិត​ស្នើ​សុំ​របស់​ប្រធាន​សហគមន៍​ដែល​បានដាក់​ចំនួន​ផ្ទៃ​ដី​ដល់​ទៅ​ជាង ១​ពាន់​ហិតា ប៉ុន្តែ​ជាក់ស្តែង​ដោយ​យោង​ទៅលើ​ឯក​ផែនទី​សហគមន៍​អ្នកតា​ហាង មួយ​គឺ​មាន​ត្រឹមតែ​៥៦៦ ហិតា​តែប៉ុណ្ណោះ​។ ប្រភព​ព័ត៌មាន​មួយទៀត​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​អ្នកតា​ហាង​បានបញ្ជាក់​ថា​ដី​នៅក្នុង​តំបន់​អាងទឹក​(​ដី​រដ្ឋ​ដីខ្សាច់​)​នោះ​ត្រូវបាន​គេ​ឃុបឃិត​គ្នា​លក់​ឲ្យគេ​អស់​ទៅ​ហើយ​ក្នុង​មួយ​ហិច​តាតំ​ម្លៃ​១២០០០ ដុល្លារ ទៅ​១៥០០០ ដុល្លារ​ឯណោះ​។​បើ​យោង​ទៅតាម​ផ្លូវច្បាប់​អ្នក​ដែល​បាន​លួច​ទ្រព្យសម្បត្តិ​រដ្ឋ​លក់​តើ​ត្រូវ​ទទួល​ទោស​បែប​ណា​ដែរ​?​។​

 

Filed in: ព័ត៌មានសំខាន់