សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដើមឈើ​ធំៗ នៅក្នុង​ដែន​ព្រៃ​ការពារ​របស់​រដ្ឋ​មួយ ក្នុង​ខេត្ត​រតនគិរី​រង​ការកាប់​យក​លក់​!

​ដើមឈើ​ធំៗ នៅក្នុង​ដែន​ព្រៃ​ការពារ​របស់​រដ្ឋ​មួយ ក្នុង​ខេត្ត​រតនគិរី​រង​ការកាប់​យក​លក់​!

ខេត្ត​រតនគិរី​៖ សម្លេង​ម៉ា​ស៊ី​កាត់ឈើ លាន់​កងរំពង​ពេញ​ព្រៃ​នៅ​ក្នុង​ព្រៃ​ដីចំការ​ចាស់​មួយកន្លែង ជិត​ព្រៃ​សហគមន ជាប់​តំបន់​កន្ទុយ​នាគ ស្ថិតនៅក្នុង​ភូមិ​មុយ ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្ត​រតនគ​រី​ដោយ​មិន​រំ​ខា​សមត្តកិច្ច​ឡើយ​។​

​បន្ទាប់ពី​ទទួលបាន​សេចក្តី​រាយ​ការេណ៍​នៅ​ថ្ងៃអាទិត្យ​ទី​៩​ធ្នូ អ្នកយក​ព័ត៌មាន​មួយ​ក្រុម បាន​ចុះ​ទៅ​កាន់​តំបន់​ដែល​រង​ការបំផ្លាញ​នោះ បាន​ប្រទះឃើញ ឈើ​ជ្រុង​រាប់រយ​កំណាត់ ដែល​ឈ្មួញ​បានធ្វើ​សកម្មភាព​កាត់​បំផ្លាញ និង​ដឹកជញ្ជូន​យក​ស្តុក​ទុក នៅក្នុង​ព្រៃ​ដី​ចំការ​ចាស់​មួយ​កន្លែង ជិត​ព្រៃ​សហគមន ជាប់​តំបន់​កន្ទុយ​នាគ ស្ថិតនៅក្នុង​ភូមិ​មុយ ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្ត​រតនគ​រី​។​

​នៅក្បែរ​គំនរ​ឈើ​ជ្រុង​ជាច្រើន​ប្រភេទ ដែល​ឈ្មួញ​បាន​ដឹក​យក​មក​គរ​ទុក គឺ​នៅ​ជាប់​ចំការកៅស៊ូ​ហ័ង​អាញ់ និង​នៅក្នុង​ព្រៃ​សហគមន៍ ជា​ប្រភេទ​ប្រណីត​មាន​ឈើ​ធ្នង់ ឈើ​គគី ឈើ​សុ​ក្រំ និង​ភាគច្រើន គឺជា​ឈើ​ស្រឡៅ មាន​ច្រើន​រយ​កំណាត់ មាន​មុខកាត់​ចាប់ពី​៤០ ដល់​៧០​សង់ទីម៉ែត្រ និង​មាន​ប្រវែង ៤​ម៉ែត្រ ដល់​៦​ម៉ែត្រ ។​

​អ្នកសារព័ត៌មាន បាន​រាយការណ៍​ជូន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អណ្តូង​មាស លោក ហាក់ ប៊ុន្នី តែ​លោក​ថា ជុំ លោក​មិន​បានដឹង​ទាល់តែសោះ​ទេ​និង​បាន​និយាយថា​នៅ​ពេល​នេះ លោក​ពុំ​មាន​កម្លាំង​គ្រប់គ្រាន់ សម្រាប់​ចុះ​ទៅ​បង្ក្រាប​ឈើ​ទាំងនោះ​ទេ ។ តែ​លោក​បាន​អះអាងថា នៅ​ថ្ងៃស្អែក «​ថ្ងៃ​១០​ធ្នូ​២០១៨» លោក​នឹង​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើ​ការបង្ក្រាប និង​រឹបអូស​ឈើ​ទាំង​នោះ យក​មក​ទុកជា​សម្បត្តិ​រដ្ឋ​នោះ​ហើយ​។​

​នៅ​ព្រឹក​ថ្ងៃទី​១០​ធ្នូ​នេះ ក្រុម​អ្នក​យក​ព័ត៌មាន បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក ហាក់ ប៊ុន្នី មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អណ្តូង​មាស ជាថ្មី​ម្តងទៀត ដើម្បី​ចង់​ដឹង​ថា​តើ នៅ​ក្នុង​ថ្ងៃនេះ លោក​បាន​អនុវត្ត​តាម​ការធានា កាលពី​ថ្ងៃ​ម្សិលមិញ​នោះ​ដែរ​ឬ​យ៉ាងណា លោក​ក៏​បាន​អោយដឹង​តាម​ទូរស័ព្ទ​ថា លោក​បាន​ដឹកនាំ​កម្លាំង​មក​ដល់​ទីតាំង​ស្តុក​ឈើ​ខាងលើ​នេះ​ហើយ ហើយ​លោក​កំពុងតែ​រាយការណ៍​ទៅ​លោក​អភិបាល​ស្រុក​ដើម្បី​មាន​វិធានការ និង​រក​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ទាំង​នេះ​យក​រក្សា​ទុក​ផង​ដែរ​។​
​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នោះ បាន​រាយការណ៍​ថា ដើម​ឈើប្រណិត​មានតម្លៃ​នៅក្នុង​ដែន​ព្រៃ​ការពារ​នោះ មានដូចជា ដើមឈើ​ក្រញូង បេង នាងនួន និង​ឈើ​ធ្នង់​ជាដើម​នោះ បាន​រង​ការបាត់បង់​អស់​ទៅហើយ គឺ​នៅសល់​តែ​គល់ និង​ឬ​ស​តែប៉ុណ្ណោះ ។​

​លោក​ថា ក្រៅពី​ដើមឈើ​មានតម្លៃ​ទាំងនេះ ដែល​ស្ទើរតែ​បាត់បង់​ផុត​ពូជ​អស់​ទៅនោះ នៅក្នុង​ព្រៃស្រោង​នោះ គេ​ឃើញ នៅ​មាន​សេសសល់​ឈើ​ស្រឡៅ ឈើ​គគី និង​ឈើ​សុ​ក្រំ ហើយ​នៅ​គ្រា​បច្ចុប្បន្ន ដើមឈើ​ទាំងនេះ កំពុង​ប្រឈម​នឹង​ការបាត់បង់​ជា​បន្តបន្ទាប់ ក្រោម​សកម្មភាព និង​ស្នាដៃ​របស់​ឈ្មួញ​មួយក្រុម ដែល​បាន​បំផុស​ប្រជាពលរដ្ឋ​មួយ​ភាគ ប្រើ​ម៉ាស៊ីន​ត្រង់​ស៊ីន័រ កាត់​ផ្តួល អារ ពុះ និង​ច្រៀក​ឈើ​ទាំង​នោះ ឲ្យក្លាយ​ជា​ឈើ​ជ្រុង​មានតម្លៃ ដឹក​យក​មក​ស្តុក​ទុក រង់ចាំ​ឧិ​កាសល្អ ដឹក​តាម​រថយន្ត​តូច​ធំ​គ្រប់​ប្រភេទ នាំ​ឆ្លងដែន​យកទៅលក់ នៅក្នុង​ប្រទេស​វៀតណាម​។​

 

Filed in: ព័ត៌មានជាតិ