សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គ្រឿងចក្រ​មេ​ឈ្មួញ​ដី​ដ៏​ល្បីឈ្មោះ ប្រចាំ​ស្រុក​ទឹកផុស​ឈ្មោះ​ចាន់ គៀន ធ្វ្វើ​សកម្មភាព ឈូស​ឆាយ​រំលោភ​យក​ដី​គំ​ម្រ​ប​ព្រៃឈើ​របស់​រដ្ឋ​នៅ​តំបន់​ភ្នំ​ពាម​លោក​លក់​អោយ​ក្រុមហ៊ុន​ចិន​គ្មាន​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​

​គ្រឿងចក្រ​មេ​ឈ្មួញ​ដី​ដ៏​ល្បីឈ្មោះ ប្រចាំ​ស្រុក​ទឹកផុស​ឈ្មោះ​ចាន់ គៀន ធ្វ្វើ​សកម្មភាព ឈូស​ឆាយ​រំលោភ​យក​ដី​គំ​ម្រ​ប​ព្រៃឈើ​របស់​រដ្ឋ​នៅ​តំបន់​ភ្នំ​ពាម​លោក​លក់​អោយ​ក្រុមហ៊ុន​ចិន​គ្មាន​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​

កំពង់ឆ្នាំង ៖ ពលរដ្ឋ​រិះគន់​និង​ដាក់​កា​សង្ស័យ​ថា​ឈ្មោះ​ចាន់ គៀន​អី​ក៏​មាន​ឥទ្ធិ​ម្លេះ​ហ៊ាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ដី​គម្រប​ព្រៃ​ដែល​ជា​ដី​ព្រះរាជក្រឹត​គ្មាន​ខ្លាច​ញញើត​ពី​ច្បាប់​សោះឡើយ​។

​ករណី​ខាងក្រោម​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ អភិបាលខេត្ត និង​ប្រធាន​មន្ទី​រ​កសិម្ម​ខេត្ត គួរតែ​ស៊ើបអង្កេត​លើ​មន្ត្រី​មួយចំនួន ក្នុង​ស្រុក​ទឹកផុស និង​ឈ្មួញ​ដី​ដែល​មានឈ្មោះ​ស្រាប់ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ដែរ​រឺទេ​?

-​រូបភាព​ខាងក្រោម​នេះ​ថត​ដោយ​ចាងហ្វាង​ការផ្សាយ​គេហទំព័រ​«​នគ​រមាស​»​នៅ​ថ្ងៃ​ទី​28/11/2018 ចំណុច​ភ្នំ​ពាម​លោក និង សូរិយ៉ា ក្នុង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស (​ដី​គំ​ម្រ​ប​រដ្ឋបាល​ព្រៃឈើ​)​ដែល​បាននិងកំពុង​រំលោភ​យក​ដី​រដ្ឋ​ជាច្រើន​ពាន់​ហិកតា ដោយ​ជ្រក​ក្រោមលេស​ផ្សេងៗ​ដើម្បី​បន្លំ​ភ្នែក​ថ្នាក់លើ យក​ដី​ទៅ​លក់​អោយ​ឈ្មួញ​ក្នុង​តម្លៃ​២​ពាន់​ដុល្លារ​ក្នុង​១​ហិកតា ដែល​មាន​មន្ត្រី​ខ្លះ​ស្ថិតក្នុង​ស្ថាប័នរដ្ឋ​ជួយ​ជ្រោមជ្រែង​។​

-​សេចក្តីរាយការណ៍​មក​ថា បុគ្គល​ម្នាក់ ចាន់ កៀន (​មេការ​រៀប​ដី​រដ្ឋ​)​មាន​ទីលំនៅ ភូមិឧ​ទំ​ម្ព​រ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​មួយចំនួន​រៀបចំ​ដី​ព្រៃ​របស់​រដ្ឋ​
(​តាំងពី​ពេល​មុន​+​និង​បច្ចុប្បន្ន​)​មាន​ផ្ទៃដី ជាង​៣០០០​ហិកតា លក់​ឲ្យ​ក្រុមហ៊ុន​ចិន អំពើពុករលួយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ប៉ុន្តែ​មិន​មាន​ដី​គ្រប់​ចំនួន​អោយ​ក្រុមហ៊ុន​ទើប​ឈ្មោះ​ចាន់ គៀន​ធ្វើ​សកម្មភាព​ឈូស​រំលោភ​បន្ថែម​ទៀត​។​

​ប្រភព​បង្ហើប​ថា​បុគ្គល​ឈ្មោះ​ចាន់ គៀន​នេះ​បាន​រៀប​ដី​អោយទៅ​ឈ្មោះ ព្រហ្ម ហួយ បន្ត​លក់​អោយទៅ​ក្រុមហ៊ុន​ចិន​នៅក្នុង​តំបន់​នោះ ដោយ​មាន​មន្ត្រី​មួយចំនួន​ក្នុង​សាលាស្រុក​ជួយ​ជ្រុំ​ជ្រែង​ទៀតផង​។​-​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ កសិកម្ម​ខេត្ត​បញ្ជាក់ យ៉ាងច្បាស់​ថា បើ​ពិតជា​មាន​ការ​ឈូសឆាយ​រំលោភ​យក​ដី​ព្រៃ​របស់​រដ្ឋ មែន​លោក​និង​មិន​អនុញ្ញាត​អោយ​បុគ្គល​ដែល​បាន​ប្រព្រិត្ត​រួច​ពី​សំណាញ់​ច្បាប់​បាន​ឡើយ ។​
​ប៉ុន្តែ​បើ​មិន​មាន​ការរំលោភ​ដី​រដ្ឋ​ហេតុអ្វី​បានជា​ជំនាញ​ចាប់​គ្រឿងចក្រ​ទាំងនោះ​(​អា​ប៊ុល​៣​គ្រឿង​?​រដ្ឋបាល​សាលាស្រុក​ទឹកផុស​សូមជួយ​ធ្វើ​ការបកស្រាយ​អោយ​មហាជន​អស់​ចំងល់​ផង​។​

-​ករណី​នេះ​ប្រជាពលរដ្ឋ ស្នើសុំ​អោយ​មាន​ការស៊ើអង្កេត​អោយ​បាន​ស៊ីជម្រៅ ទៅ​លើ​ទីតាំង​ដី​ប្រមាណ​ជិត​៣​ពាន់​ហិកតា ដែល​ក្រុមហ៊ុន​ចិន​កំពុង​គ្រប់គ្រង​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ដោយ​មាន​ការចូលរួម​ពី​អ្នកសារព័ត៌មាន​ថត​ឡាយ​ផ្ទាល់​ផងដែរ​។​

-​កន្លង​មក​រដ្ឋបាល​ស្រុក​ទឹកផុស​ធ្លាប់​បាន​ចេញ​លិខិត​ចោទ ថា​ការចុះផ្សាយ​របស់​គេហទំព័​រ​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយព័​ត៌​មិនពិត ធ្វើអោយ​សាធារណជន​មួយចំនួន​មាន​ការភាន់ច្រឡំ មិនតែប៉ុណ្ណោះ​បាន​ធ្វើអោយ​ប៉ះពាល់​ដល់​កិត្តិយស​មន្ត្រី​មួយចំនួន និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​គុណ​តម្លៃ​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​ថ្នាក់ដឹកនាំ​ក្នុង​ដែន​សមត្ថកិច្ច​ស្រុក​ទឹកផុស​ប៉ុន្តែ​នៅពេល​អ្នកសារព័ត៌មាន​បាន​មក​ថត​Like​ផ្ទាល់​និង​បង្ហោះ​រូបភាព​ពិត​ជាក់ស្ដែង​ជា​សាធារណៈ​បែបនេះ សួរ​ថា​ជា​ការពិត​ដែរឬទេ​???????​។​

 

Filed in: ព័ត៌មានជាតិ