ហ្វេសប៊ុក៖ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chanvanly Hong បានបង្ហោះរូបភាពនិង មានសរសេរភ្ជាប់ជាមួរថា “នៅភូមិខ្លុងកោង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង មានបារមីវល្លិរស់ ចំនួន 01គូរ បានមកគង់នៅនឹងគ្រួសារក្រីក្រ ដើម្បីកូទឹក ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋគ្រប់ប្រភេទ បានជាសះស្បើយពីជម្ងឺ”។
ក្រោយមានការចែកចាយនៅវីដេអូនេះមក ក៏មានអ្នកចូលទៅបញ្ចេញមតិជាច្រើនដោយលើកឡើងថារបស់នោះមិនមែនជាវល្លិរស់អ្វី នោះទេ។ វាគឺជាប្រភេទប៉ារ៉ាស៊ីតម្យ៉ាង (ព្រូន) តែប៉ុណ្ណោះ។ ហើយក៏មិនគួរណានាំគ្នាទៅដុតធូក គោរពបូជា ជាពិសេសយកទៅ លាយទឹកផឹកថែមទៀត។ខាងក្រោមនេះជាឃ្លិបវិដេអូដែលអ្នកជំនាញជប៉ុនបង្ហាញថាវាជាសត្វព្រូនដ៏គ្រោះថ្នាក់មួប្រភេទ!៕