សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រើប្រាស់​អាវុធ​កែឆ្នៃ ក៏​ត្រូវ​ចូល​គុក​ដូចគ្នា​

ប្រើប្រាស់​អាវុធ​កែឆ្នៃ ក៏​ត្រូវ​ចូល​គុក​ដូចគ្នា​

រតនគីរី ៖ ព្រានព្រៃ​ប្រើ​អាវុធ​កែ​ឆ្នែឈ្មោះ ម៉ង ឡុង និង​ឈ្មោះ ខាំ ប៊ុន សព្វថ្ងៃ​រស់នៅ​ភូមិ​ទាម​ក្រោម ឃុំ​កុក ស្រុក​វ៉ើន​សៃ ខេត្ត​រតនៈគីរី​បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​នា​ថ្ងៃ​ទី​14 ខែ​កក្ដ​ដា ឆ្នាំ​2016 ដោយ​កាំភ្លើង​រៀលកៃ ក្នុងខណៈ​ព្រាន​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​ត្រឡប់​ពី​បាញ់​សត្វ​វិញ ដោយ​អាវុធ​គេ​បាន​ដាក់​បន្តោក​នៅ​និង​ដៃ​ម៉ូតូ​យោល​ឡើង​ចុះ​ក្នុង​ដំណើរ​ទៅ​ឆ្លុះ​សត្វ ស្រាប់តែ​កាំភ្លើង​កែឆ្នៃ​នោះ​ផ្ទុះ បណ្ដាលឱ្យ​ត្រូវ​ចំ​ភ្លៅ​របស់ ឈ្មោះ ខាំ ប៊ុន ដែល​ជា​ដៃគូ​នឹង​ព្រានព្រៃ ម៉ង ឡុង កំពុង​ជិះ​ពីក្រោយ​របួស​យ៉ាងដំណម់​។

​ពេលនេះ ជនរងគ្រោះ​ដែល​ត្រូវ​កាំភ្លើង​កែឆ្នៃ​ប្រើ​គ្រាប់​កិប​ផ្ទុះ​ត្រូវ​ភ្លៅ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត រីឯ​ព្រានព្រៃ ម៉ង ឡុង​ត្រូវបាន អធិការ​ស្រុក​វ៉ើន​សៃ កោះហៅ​ឱ្យទៅ​ចូល​ឆ្លើយបំភ្លឺ​ពី​ករណី​ប្រើប្រាស់​អាវុធ​កែឆ្នៃ មកដល់​ពេលនេះ​មិន​ដឹង​ថា​ជោគវាសនា​របស់ ព្រានព្រៃ​ម្នាក់នេះ​ទៅជា​យ៉ាងណា​ទៅ​ហើយ​ទេ រហូតមកដល់​ពេលនេះ​យើង​នៅ​មិនទាន់​ដឹង​ដំណឹង​នេះ​លំអិត​នៅ​ឡើយ​។

​តាមពិត​ប្រជាពលរដ្ឋ​យើង​គួរតែ​បញ្ឈប់​រាល់​ការប្រើប្រាស់​នូវ​អាវុធ​កែឆ្នៃ​គ្រប់​ប្រភេទ ព្រោះ​សុទ្ធសឹងតែ​ជា​ទង្វើ​ខុសច្បាប់ ប៉ុន្ដែ​ដោយ​ភាពខ្វះ​ការយល់ដឹង ធ្វើ​អ្វី​តាម​តែ​ចិត្ត​ចង់​ធ្វើ​គិត​ថា​បាន​ប្រយោជន៍ ដោយ​មិន​យល់​ច្បាប់​មិន​ត្រឹមតែ​មិន​បាន​ប្រយោជន៍​ហើយ វា​ថែមទាំង​នាំទុក្ខ​ដល់​ខ្លួនឯង​ទៅ​វិញ ជាក់ស្ដែង​ដូច​ករណី​នេះ​ជាដើម សាច់​មិន​បាន​ស៉ី យក​ឆ្អឹង​ព្យួរក​៕

 

 

IMG-20160716-WA0073 IMG-20160716-WA0072 IMG-20160716-WA0071

Filed in: សន្តិសុខសង្គម