សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​ក្រឡាហោម​សខេង​ព្រលយ​អំពី​អ្នកនយោបាយ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បើក​សិទ្ធ​វិញ​!

​សម្តេច​ក្រឡាហោម​សខេង​ព្រលយ​អំពី​អ្នកនយោបាយ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បើក​សិទ្ធ​វិញ​!

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​០៦ ខែ​ធ្នូ​ឆ្នាំ​២០១៨​ថា​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យ​ដឹង​អំពី​លទ្ធភាព​នៃ​ការដក​ក​បម្រាម​សកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​អតី​ត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ដែល​តុលាការ​កំពូល​ដាក់​បំរាម​ឡើងវិញ​ដោយ​សម្តេច​បញ្ជាំក់ថា​៖ ករណីយ៍​នេះ អាច​ធ្វើ​ទៅ​បាន​លុះត្រាតែ​វិសោធនកម្ម​ច្បាប់​ចូល​ជា​ធរមាន​ប៉ុណ្ណោះ​។

​សម្តេច​ក្រឡាហោម​ដែលជា​អ្នកប្តឹង​តុល​ការកំពុល​ឲ្យ​រំលាយចោល​និង​ដាក់​បំរាម​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧​បាន​បង្ហើប​ថា អ្នក​ដែល​ត្រូវ​ពិនិត្យ​នេះ ទាល់តែ​ជា​អ្នក​ដែល​គោរព​តាម​សាលដីកា​របស់​តុលាការ​«​ខ្ញុំ​យល់​ថា នរណា​ដែល​បាន​គោរព​សាលដីកា គិត​លើ​អ្នក​គោរព​សាលដីកា​មុន​»​។ សម្តេច​បាន​បន្តថា «​បើ​យល់ថា​នរណា​គោរព​សាលក្រម​នោះ យើង​ទាំងអស់​គ្នា​យល់​ហើយ ខ្ញុំ​មិន​ចាំបាច់​ឆ្លើយ​ទេ​អា​ហ្នឹង​»​។​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ត្រូវបាន​រៀបចំ​ដោយ​តំណាងរាស្ត្រ​ចំនួន​៨៧​រូប ដោយ​កែប្រែ​ទៅលើ​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​

​សេចក្តីស្នើច្បាប់​នេះ ត្រូវបាន​រដ្ឋសភា​បញ្ជូន​ទៅ​ឱ្យ​គណៈកម្មការ​ទី​០៦ ដើម្បី​សិក្សា និង​ត្រួតពិនិត្យ កាលពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៨ មុន​នឹង​ដាក់​បញ្ចូល​ទៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា នៅ​ឆាប់ៗ​នេះ​។​សេចក្តីស្នើច្បាប់ បាន​បន្ថែម​នូវ​វាក្សខណ្ឌ​មួយ​ថ្មី ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) ដើម្បី​ឱ្យ​នាយក​រដ្ឋមន្ត្រី មាន​សិទ្ធិ​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ តាម​ការស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ផ្តល់​នីតិសម្បទា​ជូន​ជន​ដែល​តុលាកា​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ឱ្យមាន​សិទ្ធិ​ចូលរួម​ធ្វើ​នយោបាយ​ពេញលេញ​ឡើងវិញ​។​

​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) ដែល​ត្រូវ​បន្ថែម​នេះ​មាន​ខ្លឹមសារ​ដូចតទៅ​៖«​បុគ្គល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរ​ឈ្មោះ​ឲ្យគេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។​

​បុគ្គល​ដែល​បាន​តុលាការ សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវបាន​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​»​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​ព្រមាន​ថា នៅពេល​ច្បាប់​ចូល​ជា​ធរមាន​ហើយ ជន​ណា​ដែល​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ប៉ុន្តែ​នៅតែ​បំពាន​សាលដីកា​របស់​តុលាការ​កំពូល​នោះ នឹង​មិន​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​នោះទេ​។ ឯកឧត្តម​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​អ្នកណា​ដែល​អនុវត្ត​ត្រឹមត្រូវ​តាម​សាលដីកា​បាន​ត្រឹមត្រូវ តាម​សាលដីកា​របស់​តុលាការ​កំពូល​ដែល​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​នោះ អ្នក​នោះ​នឹង​មាន​ស្ថិតនៅក្នុង​បញ្ជី​របស់​រាជរដ្ឋាភិបាល ដើម្បី​ស្នើសុំ​ទៅ​ព្រះករុណា ដើម្បី​ប្រគល់​សិទ្ធិ​ធ្វើ​នយោបាយ​ឱ្យ​វិញ ដោយឡែក​នរណា​ដែល​ធ្លាប់​បំពាន និង​នៅ​តែ​បំពាន សាលដីកា​នេះ អ្នក​នោះ​មិន​អាច​មានឈ្មោះ​នៅក្នុង​បញ្ជី​ទេ​»​។​

​សម្រាប់​ការដោះលែង​ដែល​គេ​ជៀ​ថា​នឹង​ធ្វ​នៅក្នុង​ពិធីបុណ្យ​ឃួប​២០​ឆ្នាំ​នៃ​នយោបាយ​ឈ្នះៗ​នា​ចុងឆ្នាំ​២០១៨​នេះ​បើ​តាម​លោក​ព្រាប​កុល​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​បាន​ទស្សន៍ទាយ​ថា​មនុស្ស​ដែល​ត្រូវ​លើកលែង​នោះ​គឺមាន​តែ​ក្រុម​លោ​កឹម​សុខា​ទែ​ប៉ុណ្ណោះ​។​លោក​សម​រង្ស៊ី​បាន​ហៅ​ការដោះលែង​ឲ្យចូល​ធ្វើន​យោបា​យ​គឺជា​យុទ្ធ​សាស​បំបែក​គនបក្ស​សង្គ្រោះ​ជាតិ​របស់​សម្តេច​ហ៊ុន​សែន​៕

Filed in: ព័ត៌មានជាតិ