សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បួស​រាប់សឹប​វស្សា​ឡើងដល់​មេគុណ​ខេត្ត​នៅ​បំបាត់​កី​លេស​មិន​បាន​សឹក​ទៅ​ការ​ប្រពន្ធ​ក្មេង​ឆ្កុយ​ផ្អើល​គណៈកម្មការ​វត្ត​រឿង​បច្ច័យ​សង់សា​បាលី​មិន​ដឹង​នៅ​អត់​?

​បួស​រាប់សឹប​វស្សា​ឡើងដល់​មេគុណ​ខេត្ត​នៅ​បំបាត់​កី​លេស​មិន​បាន​សឹក​ទៅ​ការ​ប្រពន្ធ​ក្មេង​ឆ្កុយ​ផ្អើល​គណៈកម្មការ​វត្ត​រឿង​បច្ច័យ​សង់សា​បាលី​មិន​ដឹង​នៅ​អត់​?

កំពង់ចាម ៖ ព្រះ​តេជគុណ​អន​ធាង​អាន​ដែល​បួស​ច្រើវ​ស្សា​រហូត​ឡើង​បាន​ធ្វើ​ជា​ចៅអធិការ​វត្ត​ជ្រោយ​ថ្ម និង​ជា​ព្រះ​មេគុណ​សង្ឃ​ខេត្ត​នៅ​មិន​សុខ​បាន​សឹក​ទៅ​ការ​ប្រពន្ធ​ក្មេង​ឆ្កុយ​នៅ​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ​។

​ដោយសារ​ឃើញ​សង្ឃ​មាន​ថា​នៈ​ដល់​ទៅ​មេគុណ​ខេត្ត​ទប់​កី​លេស​មិនបាន​សឹក​ទៅ​ការ​ប្រពន្ធ​ក្មេង​ចឹង​គណៈកម្មការ​អាចារ្យវ​ត្ត ជ្រោយ​ថ្មរ ខេត្ត​កំពង់ចាម បាន​សម្តែង​ការ​ព្រួយ​បា​រម​ម្ភ​ថា បច្ច័យ របស់​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​ប្រគេន​មកអោយ​ដើម្បី​ទុក​កសាង​សាលា​បាលី​ក្នុង​វត្ត​អាច​នឹង​ត្រូវ​លោក​ឆាន់​ដាច់​?​។​ព្រោះ​នៅពេលដែល លោក អន ធាង​អាន បាន​លាចាក​សិក្ខាបថ រយៈពេល​ជាង​មួយខែ ខាង​គណៈកម្មការ​អាចារ្យវត្ត មិន​បាន​ទទួល ព័ត៌មាន​ជាក់លាក់​អំពី​ថវិកា​នោះ​ទេ ។​មិនដឹងថា តើ អតីតៈមេគុណ​ខេត្ត អន ធាង​អាន យក​ថវិកា​នោះ​ចាត់ចែង​ទៅ​លើ​អ្វី និង​ទុក​នៅ​ឯណា​នោះទេ ដែល​ប្រការ​នេះ ធ្វើអោយ​កើតមាន​មន្ទិលសង្ស័យ​នោះ ។​

​អាចារ្យវត្ត​ជ្រោយ​ថ្មរ បានអោយដឹងថា កាលពី​ល្ងាច​ថ្ងៃទី ២ ខែ​សីហា ឆ្នាំ​២០១៨ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​បូជា​ទៀនធូប ផ្កា​ភ្ញី ថ្វាយ​ព្រះ និង​នាំ​យក​ទេយ្យវត្ថុ​ជាច្រើន ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ទុ​ស្ស​នារា​ម (​ហៅ​វត្ត​ជ្រោយ​ថ្ម​) និង​វត្ត​ខេ​ម​វ័ន បឹង​ស្នាយ ដែល​ស្ថិតនៅ​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​។ បើតាម លោក តាអាចារ្យ ថា​នៅ​មាន​ថវិកា​ចំនួន​ជាង​១​ម៉ឺន​ដុល្លា​ផ្សេង​ទៀត​ដែល​បានមកពី​សប្បុរសជន ចូល​បច្ច័យ​ទុក​ទិញ​ដី ជា​ប្រយោជន៍​វត្ត ហើយ​ថវិកា​នេះ ក៏ តេជ​គុណ អន ធាង​អាន ជា​អ្នកកាន់កាប់​ដែរ ហើយ​លុយ​នោះ មិនទាន់​បាន​ចាត់ចែង​ក្នុង​ការទិញ​ដី​នោះទេ ។​

​ទាក់ទិន​ទៅ​ក្តី​កង្វល់​របស់​អាចារ្យវត្ត​ជោយ​ថ្មរ នោះ អតីតៈ​ព្រះមេគុណ​ខេត្ត​កំពង់ចាម​និង​ជា​ចៅអធិការ​វត្ត​ជ្រោយ​ថ្មរ លោក អន ធាង​អាន បាន​បំភ្លឺថា លុយ​ចំនួន​៥​ម៉ឺន​ដុល្លា ដែល សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ប្រគេន គឺ​លោក បាន​ផ្ញើ​នៅក្នុង​ធនាគារ មិនទាន់​បាន​ចាត់ចែង​សាងសង់​អ្វី​ទេ ។​ដោយឡែក ចំពោះ​ថវិកា​ជាង ១​ម៉ឺន​ដុល្លា​ទៀត លោក បាន​យក​ទៅ​ជួយ​កសាង​សាលា​បាលី នៅ​ភូមិ​ទួល​បី ក្នុង​ស្រុក​កងមាស ដែលជា​ស្រុកកំណើត​របស់​លោក ហើយ​ថវិកា​នេះ លោក​សន្យា និង​សង​មក​វត្ត​ជ្រោយ​ថ្មរ​វិញ ប៉ុន្តែ គ្មាន​ថ្ងៃ​កំណត់​នោះ​ទេ​។​
​លោក អន ធាង​អាន បាន​ប្រាប់​កាសែត​ថា ការ​សឹក ហើយ​មក​រៀបចំ​មង្គល​ការ​នេះ គឺ​គ្មាន​ការបង្ខិតបង្ខំ​ពី​ភាគី​ណាមួយ​នោះទេ ។​

​លោក​ថា ប្រការ​ដែល​លោក លា​ចាក​សិក្ខាបថ​នេះ មូលហេតុ​មក​ពី​អស់​និស្ស័យ​ពី​ព្រះសម្មាសម្ពុទ្ធ និង​មាន​ជម្ងឺ​ប្រចាំកាយ មិនអាច អត់​អាហារ​ល្ងាច​បាន​។​ក្រោយ​ពី​សឹក ម្តាយ​របស់​លោក បាន​ស្តី​ដណ្តឹងប្រពន្ធ​អោយ​តែ​ម្តង​ទៅ ដែល​នឹង​ត្រូវ​ចូល​រោងការ​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ ។​

​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ វិច្ឆិកា មន្ទីរ​ធម្មការ និង សាសនា និង សាលា​គណ​ខេត្ត បាន​និមន្ត​-​អញ្ជើញ​ព្រះសង្ឃ អាចារ្យ គណះកម្មការ​វត្ត​ជ្រោយ​ថ្ម និង វត្ត​បឹង​ស្នាយ មក​ប្រជុំ​ដើម្បី​ស្នើសុំ​ឱ្យ​ព្រះ​ធម្ម​សាល​វង្ស សា វីរៈ ព្រះរាជា​គណះថ្នាក់​កិត្តិយស ជា​ព្រះ​សមុហ៍​គណ​ខេត្ត ជា​ព្រះ​អនុគណ​ក្រុង​កំពង់ចាម និង​ជា​ចៅអធិការ​វត្ត​ខេ​ម​វ័ន បឹង​ស្នាយ ឱ្យ​ព្រះអង្គ​ទទួល​នាទី​ជា​ចៅអធិការ​ស្តីទី​វត្ត​ជ្រោយ​ថ្ម បន្ថែម​លើ​តួនាទី​បច្ចុប្បន្ន​។​

Filed in: ព័ត៌មានជាតិ