សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧត្តមសេនីយ៍ទោ បែន រ័ត្ន បញ្ជាក់​បន្ថែម​លើ​លិខិត​បំភ្លឺ​របស់​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​ត្បូងឃ្មុំ អំពី ករណី​ឈ្មោះ ពៅ រ៉េ​ន​

​ឧត្តមសេនីយ៍ទោ បែន រ័ត្ន បញ្ជាក់​បន្ថែម​លើ​លិខិត​បំភ្លឺ​របស់​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​ត្បូងឃ្មុំ អំពី ករណី​ឈ្មោះ ពៅ រ៉េ​ន​

ត្បូងឃ្មុំ​៖ ព្រឹក​ថ្ងៃ​ទី ៧ ធ្នូ ២០១៨ បន្ទាប់ពី​មាន​គេហទំព័រ​១ បាន​បង្ហោះ​សារ ដែល​សរសេរ​ថា​៖ តើ​ពិត​ទេ​លោក​ស្នងការ ? បន្លំ ឯកសារ​កុហក់​ថ្នាក់ដឹកនាំ ទោស​មិន​ស្រាល​ទេ​ណា៎ ទាន ប្រោស ? អមដោយ​រូប​លោក​ស្នងការ និង រូបលោក ពៅ រ៉េ​ន ព្រមទាំង​ញត្តិ​ពលរដ្ឋ និង​លិខិត​បំភ្លឺ​របស់​ស្នងការ​ខេត្ត​ត្បូងឃ្មុំ​ផង​។

​ភ្លាមៗ​នោះ លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ បាន​បំភ្លឺ​បញ្ជាក់បន្ថែម​ជុំវិញ ករណី​ខាងលើ​នេះ តាម រយ​:​ទូរស័ព្ទ ជាមួយ​អ្នកសារព័ត៌មាន​ថា ប៉ូលីស​ធ្វើ​ការងារ​យ៉ាង​ហ្មត់ចត់ មាន​អង្គហេតុ អង្គច្បាប់​គ្រប់គ្រាន់ ។ លោកស្នងការ​បញ្ជាក់ថា អង្គហេតុ​ភាគី ជម្លោះ ម្ខាង​មាន​របួស​ចំនួន ៣ នាក់ នៅ​ដេកពេទ្យ​កំពង់ចាម មិន​ទាន់​ចេញ​ផង​ទេ​កន្លះ​ខែ​ហើយ មិនដឹងថា ស្លាប់ រស់​ផង​ទេ ។ ឯ​ម្ខាង​ទៀត ក៏​របួស ២ នាក់​ដែរ​នៅ​ដេកពេទ្យ​ស្រុក​ពញា ក្រែក​ដែរ ។​

​ករណី​នេះ​ភាគី​ទាំង​ពីរ​ប្តឹង​គ្នា​ទៅវិញទៅមក ទោះជា​ខាង​សមត្ថកិច្ច​ខិតខំ​សម្របសម្រួល​បញ្ចប់រឿង​យ៉ាង ណា​ក៏​មិន​ព្រម​ដែរ​។ ភាគី​ម្ខាង​ណេះ​ប្តឹ​ងខាង​នោះ ឯ​ម្ខាង​នោះ ប្តឹង​ខាង​ណេះ ចឹង​ទេ​យើង​គ្មាន​អី​ត្រូវ​សរសេរ​កុហក់​ថ្នាក់​ដឹក នាំ អត់​មាន​ទេ​ការ​កុហក់​ថ្នាក់ដឹកនាំ​នោះ ហើយ​ក៏​អត់​កុហក់ ព្រះ​រាជ្ញា​អាជ្ញាដែរ គឺ​មាន​អង្គហេតុ អង្គច្បាប់​គ្រប់គ្រាន់ ។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​អ្នកសារព័ត៌មាន​ត្រូវ​ចូលរួម ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត មាន​ប្រភព​បញ្ជាក់​ច្បាស់លាស់ ចៀសវៀង​ការយល់ច្រឡំ​ដល់​មហាជន ។​

​ជុំវិញ​ការបកស្រាយ បំភ្លឺ​បញ្ជាក់ លើ​លិខិត​បំភ្លឺ​របស់​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ នេះ អង្គភាព​យើងខ្ញុំ​មិនអាច​សុំ​ការបំភ្លឺ​ពី​ចាងហ្វាង គេហទំព័រ ស្លាប​ប៉ា​ការ អព្យាក្រិត្យ បាន​នៅឡើយ​ទេ ព្រោះ​ប្រព័ន្ធ​ទូរស័ព្ទ ឆ្លើយថា មិនអាច​ទាក់ទង​បាន​ទេ​នៅពេលនេះ ៕

 

Filed in: ព័ត៌មានជាតិ