សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​ថៃ​ចាប់​មេ​សហជីព​ខ្មែរ​និង​ជា​អ្នកា​សែត​បញ្ជូន​មក​កម្ពុជា​

​អាជ្ញាធរ​ថៃ​ចាប់​មេ​សហជីព​ខ្មែរ​និង​ជា​អ្នកា​សែត​បញ្ជូន​មក​កម្ពុជា​

​ថៃ ៖ អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ប្រធាន​សហជីព​កម្មករ​សំណង់ បញ្ជូន​មក​កម្ពុជា​វិញ​តាម​ការស្នើសុំ​របស់​រារដ្ឋាភិបាល​កម្ពុជា​។​អ្នកស្រី ឡុង គីម​ហ៊ាង​ដែល​ត្រូវជា​ភរិយា​បាន​ប្រាប់​កាសែត​ឲ្យដឹងថា​៖ ស្វាមី​របស់​អ្ន​ស្រី​ឈ្មោះ រ៉ាត់ រដ្ឋ​មុនី​ដែលជា​ប្រធាន​សហជីព​កម្មករ​សំណង់​និង​ភ្នាក់ងារ​សា​រពតិ​មាន​រុស្ស៊ី​ធូ​ដេ (RT) ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​៧​ធ្នូ ហើយ​នឹង​បញ្ជូន​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​វិញ​។​

​អ្នកស្រី​អះអាងថា​ការចាប់ខ្លួន​ស្វាមី​គាត់​នេះ​ពាក់ព័ន្ធ​ការផលិត​វី​ឌី​អូ​ឯកសារ​មួយ​មាន​ចំណងជើង​ថា «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» របស់​សារព័ត៌មាន​រុស្ស៊ី​ធូ​ដេ (RT)​។​
​វី​ឌី​អូ «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» និយាយ​ពី​ស្ត្រី​ខ្មែរ​លក់​កូនស្រី​ខ្លួនឯង​ដោយសារតែ​ជីវភាព​ខ្វះខាត និង រៀបរាប់​ពី​ស្ថានភាព​នៃ​ការប្រកប​អាជីវកម្ម​ផ្លូវភេទ​នៅ​កម្ពុជា​បាន​ធ្វើឲ្យ​រាជរដ្ឋាភិបាល​ខឹងសម្បា​ព្រោះថា​ជា​ការ​មួលបង្កាច់​។​សមត្ថកិច្ច​កម្ពុជា​បាន​បកស្រាយ​ថា វី​ឌី​អូ​នោះ​គឺជា​ការ​ប្រឌិត​ឡើង​ដើម្បី​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស​របស់​ក​ម្ពុ​ជា​។​

​សមត្ថកិច្ច​ក៏​បាន​ស៊ើបអង្កេត​រក​អ្នកពាក់ព័ន្ធ​។​មិនទាន់​មាន​ពត៍​មាន​លំអឹត​អំពី​បញ្ហា​នេះ​នៅឡើយ​ទេ​។​

Filed in: ព័ត៌មានជាតិ