សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អគ្គស្នងការ​នគរបាល​ជាតិ​បដិសេធ​ពត៍​មាន​សិស្ស​ថ្មគោល​សន្លប់​គឺ​ដោយសារ​ពេទ្យ​ចិន​ជួស​ឈាម​និង​គម្រាម​ថា​បំពុលសង្គម​

អគ្គស្នងការ​នគរបាល​ជាតិ​បដិសេធ​ពត៍​មាន​សិស្ស​ថ្មគោល​សន្លប់​គឺ​ដោយសារ​ពេទ្យ​ចិន​ជួស​ឈាម​និង​គម្រាម​ថា​បំពុលសង្គម​

ភ្នំពេញ​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ប្រកាស​បដិសេធ ចំពោះ​ព​តិមាន​ដែល​គណនី​ឈ្មោះ «​ណា​ធី​យ៉ា ឯកា (Natiya Aek Ka)» ដែល​បាន​ផ្សាយ​ជុំវិញ​ហេតុការណ៍​ពាក់ព័ន្ធ​សិស្សសាលា​វិទ្យាល័យ​ថ្មគោល ខេត្ត​បាត់ដំបង ៧០​ប្លាយ​នាក់​នាក់​បាន​ដួលសន្លប់​ថា​កើតឡើង​ក្រោយ​ពី​មាន មាន​ជនជាតិ​ចិន បាន​ចុះ​សុំ​នាយក​សាលា​មក​ពិនិត្យ​សុខភាព​សិស្ស​ដោយ​សិស្ស​ខ្លះ​ត្រូវបាន​ជួស​ឈាម រីឯ​សិស្ស​ខ្លះ​ត្រូវ​ចាក់​ថ្នាំ និង​ពិនិត្យ​ចង្វាក់​បេះដូង​។

​លោក ហេង ស៊ុន​ផា​រិទ្ធ​នាយក​សាលាវិទ្យាល័យ​ថ្មគោល​បាន​ឲ្យ​ដឹងថា​៖ ហេតុការណ៍​ដួលសន្លប់​នេះ បាន​កើតឡើង​ចំពោះ​សិស្ស ៧១​នាក់ ក្នុងនោះ​សិស្សស្រី​មាន​៧០​នាក់​កាលពី​ថ្ងៃ​ទី​៦ និង​៧​ធ្នូ​ឆ្នាំ​២០១៨​។​ទាក់ទង​វត្តមាន​គ្រូពេទ្យ​ចិន​លោក ហេង ស៊ុន​ផា​រិទ្ធ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២ និង​៣​ធ្នូ មាន​ក្រុម​គ្រូពេទ្យ​ខ្មែរ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ចិន (​ក្នុងនោះ មាន​គ្រូពេទ្យ​ចិន​ប្រមាណ​ពី​១០​ទៅ ២០​នាក់​) ជិះឡាន​ទូ​រី​ស​ចំនួន​២ បាន​ធ្វើដំណើរ​ទៅ​ស្រាវជ្រាវ​នូវ​ជំងឺ​បេះដូង​ដោយ​គ្រាន់តែ​ប្រើប្រាស់​ប្រដាប់​ឧបករណ៍​ស្ទង់​បេះដូង​តែប៉ុណ្ណោះ​មិន​បាន​ជួស​ឈាម​នោះ​ទេ​។​

​នាយក​សាលា​វិទ្យាល័យ​ថ្មគោល​បញ្ជាក់​ថា​ការចុះ​ស្រាវជ្រាវ​ជំងឺ​បេះដូង​នោះ គឺ​បាន​ធ្វើតាម​សាលា​ជាច្រើន​មិន​ត្រឹមតែ​វិទ្យាល័យ​ថ្មគោល​ប៉ុណ្ណោះ​ទេ គឺ​មាននៅ​តាម​សាលា​មួយចំនួន​ក្នុង​ស្រុក​សង្កែ និង​ក្រុង​បាត់ដំបង​។​
​សិស្ស ដែល​ក្រុមគ្រូពេទ្យ​បាន​ចុះ​ស្រាវជ្រាវ​ពិនិត្យ​បេះដូង​ក្នុង​វិទ្យាល័យ​ថ្មគោល​នោះ គឺ​ជា​សិស្ស​កម្រិត​ថ្នាក់​ទី​៧, ទី​៨ និង​ទី​៩​។ ចំណែក​ការដួលសន្លប់​របស់​សិស្ស​នៅ​វិទ្យាល័យ​ថ្មគោល​ចំនួន ៧១​នាក់​នោះ គឺ​ជា​សិស្ស​ថ្នាក់​ទី​១១ និង​ទី​១២ នោះទេ ដែល​មិន​ពាក់ព័ន្ធ​នឹង​សិស្ស​ដែល​ក្រុមគ្រូពេទ្យ​ខ្មែរ និង​ចិន​បាន​សហការ​គ្នា​ស្រាវជ្រាវ​ជំងឺ​បេះដូង​នោះឡើយ​។​លោក ហេង ស៊ុន​ផារិ​ទ្ធបាន​វាយតម្លៃ​ថា​ការដួលស​ន្ល​ប់​គឺ​មក​ពី​សិស្ស​ខ្វះ​ជីវជាតិ​និង​អត់ងងុយ​!?​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិា​ត​ម​រយៈ​គេហទំព័​ររបស់ខ្លួន បាន​បដិសេធថា ការផ្សាយ​របស់​បណ្តាញ​សង្គម​នៃ​គណនី​ឈ្មោះ ណា​ធី​យ៉ា ឯកា (Natiya Aek Ka) ដែល​ចោទប្រកាន់​ថា​ហេតុការណ៍​ដួលសន្លប់​របស់​សិស្ស​សាលា​វិទ្យាល័យ​ថ្មគោល ខេត្ត​បាត់ដំបង ដោយសារ​ជនជាតិ​ចិន បាន​ជួស​ឈាម​សិស្ស និង​ការចាក់​ថ្នាំ​បាន​ខុស​នឹង​ការ​ពិត​លើ​បញ្ហា​នេះ​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ មិន​បាន​បកស្រាយ​អំពី​មូលហេតុ​ដែល​នាំឲ្យ​មាន​សិស្ស​សន្លប់​នោះ​ទេ​តែ​បាន​អំពាវនាវ​អ្នកលេង​បណ្តាញ​សង្គម សូម​កុំ សែរ​(Share)​ដោយ​ចាត់ទុកថា​ជា រឿង​មិន​ពិតជា​ពត៍​មាន​ក្លែងក្លាយ​(Fake News) នឹង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់ ក្នុង​ចេតនា​បំពុល​បរិយាកាស​សង្គម​៕

 

Filed in: ព័ត៌មានជាតិ