សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ភ្ញាក់ផ្អើល​និង ចម្ងល់​រឿង​រដ្ឋបាល់ខេត្ត​កពង់​ឆ្នាំង ចេញ​សជណ សម្រេច​បិទ​ទីលាន បាល់ទាត់​នៅមុខ​សាលាខេត្ត​

​ភ្ញាក់ផ្អើល​និង ចម្ងល់​រឿង​រដ្ឋបាល់ខេត្ត​កពង់​ឆ្នាំង ចេញ​សជណ សម្រេច​បិទ​ទីលាន បាល់ទាត់​នៅមុខ​សាលាខេត្ត​

​កំពង់ឆ្នាំង :​មជ្ឈដ្ឋាន​នានា​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង មា​ការភ្ញាក់ផ្អើល​និង​មាន​ចម្ងល់​យ៉ាងខ្លាំង នៅពេល​ដែល​បាន​ដឹងថា រដ្ឋបាលខេត្ត សម្រេច​បញ្ឈប់​( បិទ ) ទីលាន​បាល់ទាត់​មួយ
​ស្ថិតនៅ​ខាងមុខ​សាលាខេត្ត​កំពង់ឆ្នាំង ដោយ​មិន​អនុញា​ត្ត​អោយ​មាន​ការប្រកួត ហ្វឹកហាត់ ឬ លេង​កំសាន្ត ដើម្បី​សុខភាព​តទៅ​ទៀត​ឡើយ​។

​មូលហេតុ នៃ​ការបិទ​ទីលាន​បាល់ទាត់​ដែល​មាន​អាយុកាល​យូ​ហើយ​មួយ​នេះ​ម​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បញ្ជាក់​នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់​មន្ទីរអប់រំ យុវជន​និង​កីឡា​ចុះ​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨​ថា ដើម្បី​បង្ការ និង​បញ្ជៀ​ស​នូវ​គ្រោះថ្នាក់​ចរាចរណ៍ និង ការរំខាន​ដល់​អង្គភាព​នៅ​ជុំវិញ​នោះ ក្នុង​ការបំពេញ​ភារកិច្ច ?!​។​

​មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្ត​កំពង់ឆ្នាំង បាន​និយាយ​ដោយ​លើកឡើង​ថា ទីលាន​បាល់ទាត់​នេះ មាន​អាយុកាល​រាប់រយ​ឆ្នាំ​មកហើយ គឺ​តាំងពី​កើត​ខេត្ត​កំពង់ឆ្នាំង​មក​ម្លេះ ដែល​បច្ចុប្បន្ន ស្ថិត​នៅក្នុង​បញ្ជីរ​សារពើ​ភណ្ឌ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ កន្លង​ទៅ​ទីលាន​បាល់ទាត់​នេះ ជា​ទីលាន​ដ៏​សំខាន់​មួយ សម្រាប់​រៀបចំ​ការប្រកួត​កីឡា​សិស្ស កីឡា​មហាជន​ជា​រៀង​រហូត​មក ហើយ​បច្ចុប្បន្ន​ខេត្ត​កំពង់ឆ្នាំង​កំពុងតែ ខ្វះ​ទីលាន​ក្នុង​ការរៀបចំ​ការប្រកួត​ទៅទៀត ។​

​មជ្ឈដ្ឋាន​នានា​បាន​លើកឡើង​ទៀត​ថា កន្លង​ទៅ​គេ​មិន​ដែល​មិន​ដែល​ឃើញ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ការហ្វឹកហាត់​ឬ​ការប្រកួត​កីឡា នៅ​ទីនោះ​ទេ ហើយក៏​មិន​ដែល​ឮ​មន្ត្រីរាជការ​​ដែល​មាន​អង្គ​ជុំវិញ​នោះ​និយាយ​ពី​ការរំខាន​ដែរ​។​

​លោក​ស៊ឹម ប្រឹម ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង នៅ​មិនទាន់​អាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ តើ​មន្ទីរ​និង​ក្រសួង​សម្រេច​បែប​ណា​ចំពោះ​ករណីនេះ​? រង់ចាំ​មើល​តិច​មើល​វា​ល្មេច​ដែរ​?​។​

 

Filed in: ព័ត៌មានជាតិ