សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កាំកុងត្រូល​រកឃើញ​ស្ថានីយ៍​លក់​ប្រេង​ចំនួន​១០​តាម​ផ្លូវជាតិ​លេខ​៥៨​លក់​ប្រេង​មិន​គ្រប់​លីត្រ​

​កាំកុងត្រូល​រកឃើញ​ស្ថានីយ៍​លក់​ប្រេង​ចំនួន​១០​តាម​ផ្លូវជាតិ​លេខ​៥៨​លក់​ប្រេង​មិន​គ្រប់​លីត្រ​

បន្ទាយមានជ័យ​៖ នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ គ​.​ស​២០១៨ សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ និង​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​រកឃើញ​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​ចំនួន​១០​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៨ គិត​ចាប់ពី​ចំណុច​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ រហូតដល់​ស្រុក​ស្វាយចេក និង ស្រុក​ថ្មពួក​លក់​ប្រេង​មិន​គ្រប់​លីត្រ​។

​ក្រោយពី​បាន​ពិសោធន៍​ស្ថានីយ ឬ​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​បាន​ចំនួន​១០​កន្លែង​មាន​ទាំង​ស្ថានីយ​ដែល​ធ្លាប់បាន​ត្រួតពិនិត្យ​រួច​ម្តង​ហើយ និង​ស្ថានីយ​ដែល​ទើបតែ​ត្រួតពិនិត្យ​លើក​ទី​មួយ​រួមាន​៖
១. ដេប៉ូ​តេលា ឃាង សឿន ស្ថិតនៅ​ឃុំ អូរ​បី​ជាន់ ស្រុក​អូរជ្រៅ បាន​ចុះ​លើក​ទី​២ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិន​មាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ​
២. ដេប៉ូ​តេលា ពៅ ណា​រ៉ុង ស្ថិតនៅ​ឃុំ ចម្កា​រគ ស្រុក​ស្វាយចេក ចុះ​លើក​ទី​១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិន​មាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ​
៣. ដេប៉ូ​តេលា សារិន សុខា​រតនៈ ស្ថិតនៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ចុះ​លើក​ទី​១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិន​មាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ​
៤. ដេប៉ូ​តេលា វី សេង​នាង ស្ថិតនៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ចុះ​លើក​ទី​១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិន​មាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ​
៥. ដេប៉ូ​តេលា ឈិន ផល្លា ស្ថិតនៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ចុះ​លើក​ទី​១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិន​មាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ​។​
៦. ដេប៉ូ​តេលា ឈាន ធាន​អ៊ី​ក ស្ថិតនៅ​ឃុំ​ថ្មពួក ស្រុក​ថ្មពួក ចុះ​លើក​ទី​១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិន​មាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ ។​
៧. ដេប៉ូ LHR ស្ថិតនៅ​ឃុំ​គំរូ ស្រុក​ថ្មពួក ចុះ​លើក​ទី​១ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​មិន​មាន​ភាពត្រឹមត្រូវ​ផ្នែក​បរិមាណ​។​
៨. ដេប៉ូ​តេលា វីរៈ ស្រី​ធឿ​ត ស្ថិតនៅ​ឃុំ​ទ្រា​ស ស្រុក​ស្វាយចេក ចុះ​លើក​ទី​១ មាន​ភាព​មិន​ត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​ផ្នែក​បរិមាណ​។​
៩. ដេប៉ូ​តេលា លឹម សៀវ​ឡុង ស្ថិតនៅ​ឃុំ​រលួស ស្រុក​ស្វាយចេក ចុះ​លើក​ទី​២ មាន​ភាពត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​ផ្នែក​បរិមាណ​។​
១០. ដេប៉ូ​តេលា ប៉ក់ ម៉ាប់ ស្ថិតនៅ​ឃុំ​រលួស ស្រុក​ស្វាយចេក ចុះ​លើក​ទី​១ មាន​ភាព​មិន​ត្រឹមត្រូវ​ទៅលើ​ផ្នែក​គុណភាព និង​ផ្នែក​បរិមាណ​។​
​សូមបញ្ជាក់​ថា​ចំពោះ​ដេប៉ូ ឃាង សឿន ឋិត​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​នឹង​តាក់តែង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​ផ្លូវច្បាប់ ព្រោះ​ដេប៉ូ​នេះ​បាន​ប្រព្រឹត្តល្មើស​ជា​លើក​ទី​២​ហើយ​។ ក្នុង​ករណី​មិន​រាងចាល​ដេប៉ូ​នេះ​ត្រូវ​ប្រឈម​នឹង​ការបិទ​ធ្វើ​អាជីវកម្ម​ទាំងស្រុង​។​

 

Filed in: ព័ត៌មានជាតិ