សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ម្សៀឧ​កញ៉ា​សឹង​សំអុល​ឈ្មួញ​ឈើ​ដែល​ជា​សមត្តកិច្ច​ប៉េអឹម​ស្ងាត់ៗ​នាំចេញ​ឈើ​ទៅ​ស្រុក​យួន​ក្នុងពេល​រដ្ឋ​សុំ​យួន​ជួយ​បិទ​!

ម្សៀឧ​កញ៉ា​សឹង​សំអុល​ឈ្មួញ​ឈើ​ដែល​ជា​សមត្តកិច្ច​ប៉េអឹម​ស្ងាត់ៗ​នាំចេញ​ឈើ​ទៅ​ស្រុក​យួន​ក្នុងពេល​រដ្ឋ​សុំ​យួន​ជួយ​បិទ​!

ខេត្ត​មណ្ឌលគិរី ៖ រថយន្ត​ធុន​វេ​អង (V១)​ចំនួន​៤​គ្រឿង បាន​ត្រូវ​លោក ហៀ​ង សុ​ភក្ត្រ​ព្រះរាជអាជ្ញា​ជើង​ខ្លាំង​អម​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ដង​ផ្លូវជាតិ​លេខ​៧៦​ឃាត់​ត្រួតពិនិត្យ ក្រោយ​ពី​សង្ស័យ​ថា​ដឹកឈើ​លើស​ច្បាប់​អនុញ្ញាត​ឬ​គ្មាន​ច្បាប់ ។

​ប៉ុន្តែ​រឿង​ដែល​ហួសចិត្ត ប្រតិបត្តិការ​ឃាត់​ឡាន​ដែល ធ្វើឡើង​នៅ​ចំណុចដើម​ស្រល់ ផ្លូវជាតិ​លេខ​៧៦ ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៤ ខែ​ធ្នូ​នោះ​បាន​តែ​មួយ​ដង្ហើម​ចង្រឹត​តែ​ប៉ុណ្ណោះ​ក៏​ដោះលែង​វិញ​ក្រោម​លេស​ថា​ឡាន​ដឹក​ឈើ​មាន​ច្បាប់​ដែល​តាមពិត​គឺ​អាច​មក​ពី​ខ្លាច​ឬ​ត្រូវ​ថ្នាំ​របស់​ម្សៀឧ​កញ៉ា​សឹង​សំអុល​ក៏​ថា​បាន ។​

​ព្រោះ​ថ្មីៗ​នេះ​ទាំង​ក្រសួង​កសិកម្ម​ទាំង​រាជរដ្ឋាភិបាល​បាន​ប្រកាស​សុំ​ឲ្យ​អាជ្ញាធ​រយួន​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ចេញពី​ស្រុក​ខ្មែរ​ក្រោយ​ពី​សហគមន៍​អឺរ៉ុប​ស្នើសុំ​ហេតុ​អី​បាន​ជាស​ក្រសួងកសិកម្ម​ឬ​ក្រសួង​ពាណិជ្ជកម្ម​ហ៊ាន​ចេញ​ច្បាប់​ឲ្យ​នាំចេញ​ឈើប្រណិត​ចេញ​ទៀត​?​។​

​សូមបញ្ជាក់​ថា​៖​រថយន្ត​ដឹក​ឈើប្រណិត​ទាំងនេះ​ដែល​ជា​កម្មសិទ្ធិរ​បស់​ឧកញ៉ា ស៊ឹង សំអុល នាយក​ក្រុមហ៊ុន ម៉ា​ស្ទ័រ​ខេ​សាន់ ខូ​អិល​ធី​ឌី នៅ​ស្រុក​កោះ​ញែក មាន​រហូត​ដល់​១៨​គ្រឿង​នោះ​មិនមែន​៤​គ្រឿង​នោះ​ទេ ។ ក្បួន​រថយន្ត​នេះ​បានធ្វើ​សកម្មភាព​តាំងពី​យប់​ថ្ងៃ​ទី​៣​ខែ​ធ្នូ ហើយ​រហូត​រសៀល​ថ្ងៃ​ទី​៤ ខែ​ធ្នូ ទើប​មាន​បទបញ្ជា​ឲ្យ​ឃាត់​ត្រួតពិនិត្យ​រក​ច្បាប់​ទម្លាប់ តែ​ឃាត់​បាន​តែ​៤​គ្រឿង​ប៉ុណ្ណោះ ។​

​គេ​នៅ​ចាំបាន​ថា កាលពី​ឆ្នាំ​២០១៦ ឧកញ៉ា ស៊ឹង សំអុល ត្រូវបាន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ប្រកាស​ជា​សាធារណៈ​កនុង​អង្គប្រជុំ​គណរដ្ឋមន្ត្រី​ជុំវិញ​សកម្មភាព​រកស៊ី​ឈើ​នៅ​ខេត្ត​មណ្ឌលគិរី និង​ដាក់​បញ្ជា​ឲ្យ​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ចុះបង្ក្រាប​ឈើ​«​ឧកញ៉ា អុល​»​បាន​រាប់​ពាន់​ម៉ែត្រគូប​។ ស្ងាត់​បាន​តែ​មួយ​រយៈ​ឈ្មោះ​ឧកញ៉ា ស៊ឹង សំអុល​ដែល​ជា​មន្ត្រី​ប៉េអឹម​ផង​រក​ឈើ​អា​ដែល​ធើ​ប្រដាប់​អី​ម្សៀ​អុល​? ។​

​មហាជន​ឆ្ងល់​ថា តើ​នាយក​ក្រុមហ៊ុន ម៉ា​ស្ទ័រ​ខេ​សាន់ ខូ​អិល​ធី​ឌី ដែល​ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​ចុះឈ្មោះ​ក្នុង​លិខិតអនុញ្ញាត​ដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ លេខ​ប័ណ្ណ​០០០៧៧១​ខ​/PC/B គឺជា​លោក​ឧកញ៉ា ស៊ឹង សំអុល មែន​ឬ​ក៏​ឈ្មោះ​ដូចគ្នា​? ដ្បិត​ក្រោយពី​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​ចាប់​ឃាត់​បាន​បន្តិច អ្នកបើកបរ​រថយន្ត​ធុន​ធំ​ទាំងនោះ បាន​នាំគ្នា​យក​លិខិតអនុញ្ញាត​ដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ មាន​អក្សរ​ខ្មៅៗ​មើល​ស្ទើរ​មិនឃើញ ទៅ​បង្ហាញ​សមត្ថកិច្ច​មួយ​ស្របក់​ក៏​បើករថយន្ត​ចេញ​ទៅ​បាត់អស់​ទៅ​? ។​

​ប្រសិនចឹង​មែន​សម្តី​ស្តីពី​ការប្រកាស​ថា​បញ្ឈប់​ការនាំ​ចេញ​ឈើ​ទៅ​ស្រុក​យួន​និង​ការប្រកាស​បញ្ឍប់​បទល្មើស​ព្រែឈើ​របស់​សម្តេច​ក្រឡា​ហោ​ម​ស​ខេង​គឺ​គ្រានតែ​ជា​ការ​ផោម​ឲ្យ​ឆ្កែ​អរ​តែប៉ុណ្ណោះ​!៕

 

Filed in: ព័ត៌មានសំខាន់