សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជំរឿន​ទូទៅ​ប្រជាជន និង​ត្រូវ​ចាប់ផ្តើម​ដំណើរការ នៅ​ដើមខែ​មិនា ឆ្នាំ​2019

ជំរឿន​ទូទៅ​ប្រជាជន និង​ត្រូវ​ចាប់ផ្តើម​ដំណើរការ នៅ​ដើមខែ​មិនា ឆ្នាំ​2019

ក្រចេះ​៖ ជំរឿន​ទូទៅ​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ជំរឿន​ជា​លើកដំបូង​នៅ​ឆ្នាំ 1962 ហើយ​ត្រូវបាន​អាក់ខាន​រយៈពេល 36 ឆ្នាំ ដោយ​ការអាក់ខាន​នេះ គឺ​បណ្តាលមកពី​ស្ថានភាព​ច្របូកច្របល់​នៃ​សង្គ្រាម អសន្តិសុខ​សង្គម នៅក្នុង​ប្រទេស​កម្ពុជា​។ ហើយ​ជំរឿន​ប្រជាជន​កម្ពុជា ក៏​បាន​ធ្វើឡើង​ជា​លើក​ទី 2 នៅ​ខែ​មិនា ឆ្នាំ​1998 ជំរឿន​ប្រជាជន​លើក​ទី 3 នៅ​ខែ​មីនា ឆ្នាំ 2008 និង​ជំរឿន​ទូទៅ​ប្រជាពលរដ្ឋ​លើក​ទី 4 នឹង​ត្រូវ​ធ្វើ​ជំរឿន​នៅ​ខែ​មីនា ឆ្នាំ 2019 ខាងមុខនេះ​។​

​គណៈកម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន​ខេត្ត​ក្រចេះ ត្រូវបាន​រៀបចំ​ធ្វើ​ពិធី​ប្រកាស និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជំរឿន​ទូទៅ​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ 2019 ក្រោម​អធិបតីភាព​ឯកឧត្តម វ៉ា ថន​អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ក្រចេះ នឹង​មាន​វត្តមាន​ចូលរួម លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការ មេបញ្ជាការរង​កងកម្លាំង​ទាំង​បី​ប្រភេទ និង​មន្ត្រីរាជការ ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប នៅ​សាល​មហោស្រព​ខេត្ត​ក្រចេះ នា​ព្រឹក​ថ្ងៃទី​5 ខែ​ធ្នូ ឆ្នាំ 2018​។​

​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ បាន​មានប្រសាសន៍ថា ថា ការធ្វើជំរឿន ប្រជាជន​ឆ្នាំ 2019 ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ជំរឿន គឺជា​ការងារ​ដ៏​ធំ​មួយ​ត្រូវ​ចំណាយ​ថវិកា​ច្រើន ដែល​ស្ទើរតែ​បណ្ដា​ប្រទេស​កំពុងមាន​ការអភិវឌ្ឍ​ន៍​តិចតួច​មិន​អាច​រ៉ាប់រង​បើ​គ្មាន​ដៃ​ជូត​ជួយ​បានឡើយ​។ ជំរឿន​ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ 2009 នេ គឺជា ជំរឿន​លើក​ទី 1 ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានសម្រេច​ចំណាយ​ថវិកា​ធ្វើ​ដោយ​ខ្លួនឯង និង​ដោយសារ​ជំរឿន ត្រូវតែ​អនុវត្ត​រៀងរាល់ 10​ឆ្នាំ បង​មិន​អាច​ធាត់​បាន​។ ទន្ទឹម​នឹង​ប្រើប្រាស់​មន្ត្រី​ជំនាញ​ក្របខណ្ឌ​ក្រសួង​ផែនការ សម្ដេច​ក្រឡាហោម​សខេង រដ្ឋ​មន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជំរឿន​ជាតិ បាន​ដាក់​ផែនការ ឲ្យ​ស្នងការ​នគរបាល​រាជធានី​ខេត្ត​ប្រើប្រាស់​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ចូលរួម​ធ្វើ​ជា​មន្ត្រី​ត្រួតពិនិត្យ ឬ​មន្ត្រី​សម្ភាសន៍ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​និង ធ្វើការ​ជ្រើសរើស​មន្ត្រី​មួយចំនួន​ទៀត​ដែល​មាន​ពី​គ្រូបង្រៀន សិស្ស និស្សិត និង អ្នក​មាន​សមត្ថភាព ឬ​បទ​ពិសោធន៍​ការងារ ជំរឿន​ឬ​អង្កេត​កន្លង​មក​ដើម្បី​ធ្វើ​ការងារ​ជំរឿន​ដែល​មាន​តម្រូវការ​មន្ត្រី​ជំរឿន​សរុប​ចំនួន 1142 អ្នក​។​

​ឯកឧត្តម​ក៏បាន​សំណូមពរ​ដល់ លោក លោកស្រី ធ្វើ​ការងារ​ទាក់ទង​ជំរឿន​ប្រជាជន​ឆ្នាំ 2019 ត្រូវ​យកចិត្តទុកដាក់​បំពេញ​ការងារ​ឲ្យបាន​ទាន់​ពេលវេលា តាម​ផែនការ​សកម្មភាព​ដែល​បាន​គ្រោង​ដើម្បី​ទទួលបាន​ជោគជ័យ​ប្រកបដោយ​គុណភាព​ខ្ពស់ ជា​ពិសេស​ការអនុវត្ត​ការងារ​បែងចែក​តម្រូវ​ការ​ធនធានមនុស្ស ការកំណត់​ទីកន្លែង​សម្រាប់​ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល​មន្ត្រី​ជំរឿន​ការត្រួតពិនិត្យ​ការងារ​នៅ​មូលដ្ឋាន​ការប្រមូល​បញ្ជី​សំនួរ​ជំរឿន​បំពេញ​រួច និង​ការទាក់ទង​ផ្សេងៗ​ទៀត​៕

Filed in: ព័ត៌មានជាតិ