សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ជុំ សំ​និត ប្រធាន​មន្ទី​ពន្ធដា​ប្រើ​អំណាច​រដ្ឋ​កៀប​ស៊ីលុយ​បង់ពន្ធ​ប្រថាប់ត្រា​ពី​ប្រជាពលរដ្ឋ​

​លោក ជុំ សំ​និត ប្រធាន​មន្ទី​ពន្ធដា​ប្រើ​អំណាច​រដ្ឋ​កៀប​ស៊ីលុយ​បង់ពន្ធ​ប្រថាប់ត្រា​ពី​ប្រជាពលរដ្ឋ​

ខេត្ត​ឧត្ដរមានជ័យ ៖ លោក ជុំ សំ​និត ប្រធាន​មន្ទីរ​ពន្ធដារ ខេត្តឧត្ដរមានជ័យរ​ង​ការ​ចោទថា​បាន​យក​ស្ថាបន័រដ្ឋ មក​ធ្វើ​អាជីវកម្ម​គាបសង្កត់​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្តឧត្ដរមានជ័យ​ក្នុង ការផ្ដល់សេវា​សាធារណៈ ។

​កាលពី​ថ្ងៃ​ទី​៥​ខែ​ធ្នូ ឆ្នាំ​២០១៨​ប្រជាពលរដ្ឋ​ម្នាក់ សូម​មិន​បញ្ចេញ​ឈ្មោះ បាន​លើកឡើង​ថា ខាង​ពន្ធដា​ខេត្តឧត្ដរមានជ័យ​តំ​រ៉ូវ​អោយ​គាត់​បង់​ប្រាក់​ចំនួន​បួន​រយ​ដុល្លា​(៤០០$)​តែ​នៅក្នុង លិខិត​បង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេ​កម្ម​សិទ្ធ​អចលនៈវត្ថុ​មាន​តួរ​លេខ​ទឹកប្រាក់​តែ​ប៉ែតសិប​បួន​ម៉ឺន​(៨៤០០០០​ប្រមាណ​២០០​ដុល្លារ​អាមេរិក​)​គឺ​លើស​ទឹកប្រាក់​ដែល​ពន្ធដា​តម្រូវ​ឲ្យ​បង​ជិតត​ពាក់កណ្ដាល ។​

​ប្រជាពលរដ្ឋ​ខេត្ត​ឧត្តរមានជ័យ​ដែលរ​ត់​រក​សេវា​បង់ពន្ធ​ប្រថាប់ត្រា​បាន​និយាយថា​ទង្វើ​របស់​មន្ទីរ​ពន្ធដា​ខេត្ត​ឧត្ដរមានជ័យ​ក្រោម​ការគ្រប់គ្រង​របស់​លោក​ជុំ សំ​និត បាន គាបសង្កត់​ប្រជាពលរដ្ឋ​ជាច្រើន​ឆ្នាំ​មកហើយ ។​

​តើ​រឿង​ចឹងៗ​លោក​គង់​វិបុល​អគ្គនាយក​ពន្ធដា​និង រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឯកឧត្ដម អូន​ពន្ធ័មុន្នីរត្ន័​គិត​យ៉ាង​ណា​?​ព្រោះ​វា​ផ្ទុយ​ពី​ច្បាប់​ប្រឆាំង​អំពើរ​ពុករលួយ​ទាំងស្រុង​ហ្ម៉ង ។​

Filed in: ព័ត៌មានជាតិ