សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្ពុជា​ឡាវ​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​៤​និង​ឯកភាព​សុំ​អន្តរាគមន៍​ពី​បារាំង​រឿង​ព្រុំដែន​ក្នុង​ដំណើរ​ទស្សនៈ​កិច្ចកំរឹ​តនាយ​ករដ្ឋមន្ត្រី​

​កម្ពុជា​ឡាវ​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​៤​និង​ឯកភាព​សុំ​អន្តរាគមន៍​ពី​បារាំង​រឿង​ព្រុំដែន​ក្នុង​ដំណើរ​ទស្សនៈ​កិច្ចកំរឹ​តនាយ​ករដ្ឋមន្ត្រី​

​ឡាវ ៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បានចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ ទៅកាន់ ទីក្រុង​វៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ធ្នូ​នេះ​។

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ទៅ​កាន់​ទីក្រុង​វៀង​ច័ន្ទ​នៅពេលនេះ គឺ​ឆ្លើយតប​តាម​ការអញ្ជើញ​ពី​សម​ភាគី​នាយករដ្ឋមន្ត្រី​ឡាវ ឯកឧត្តម​បណ្ឌិត ថង​លូន ស៊ី​សូលី​ត បន្ទាប់ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​សា​ជា​ថ្មី​ម្តងទៀត ក្នុង​រដ្ឋសភា​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ខែ​កញ្ញា​ឆ្នាំ​២០១៨ ។​

​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ប្រមុខ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ទៅកាន់​ប្រទេស​ឡាវ​នៅពេលនេះ គឺ​ដើម្បី ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឡាវ ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ពិសេស​ការខិតខំ​រួមគ្នា ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ​តាម​ព្រំដែន និង​កិច្ចសហប្រតិបត្តិកា​រដ​ទៃ​ទៀត ដែល​ភាគី​ទាំង​ពីរ​ធ្លាប់​បាន​ធ្វើ​កិច្ច​សហ ប្រតិបត្តិការ​ជាមួយគ្នា កាលពីពេល​កន្លង​មក ឲ្យ​កាន់តែ​មាន​ភាពប្រសើរឡើង​ថែម​ទៀត​។​

​ជាកស្តែង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​ឡាវ អញ្ជើញ​ធ្វើជា​សាក្សី​នៃ​ពិធី ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន ៤ ក្នុងនោះ​រួមមាន​ទី​១ កិច្ចព្រមព្រៀង​ស្តីពី​វិស័យ​អប់រំ សម្រាប់​រយះពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០១៩ ។​ទី​២​អនុស្សារណ​:​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​សិល្ប​: សម្រាប់​ឆ្នាំ​២០១៩-២០២១​។ ទី​៣ អនុស្សារណ​:​នៃ​ការយោគយល់​គ្នា ស្តី​ពី​ការខ្ចី​សត្វ​ដំរី​សម្រាប់​ការបង្ហាញ​សិល្ប​: និង​ការផ្លាស់ប្តូរ វប្បធម៌ នៅ​សួន​សត្វសា​ហ្វារី រាជធានី​ភ្នំពេញ​។ ទី​៤ អនុស្សារណ​:​នៃ​ការយោគយល់​គ្នា ស្តីពី កិច្ចព្រមព្រៀង​ទិញ​-​លក់ ថាមពល​អគ្គិសនី​តាម​តង់ស្យុង​ខ្ពស់ ២៣០ និង​៥០០​គីឡូ​វ៉ុល ពី​ស្ថានីយ៍​បាន​ហាត ប្រទេស​ឡាវ មក​ស្ថានីយ៍​ស្ទឹងត្រែង របស់​ប្រទេស​កម្ពុជា​។​

​សូមបញ្ជាក់​ថា​៖​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឡាវ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៥៦ ជា​ប្រទេស​ដែល​មាន​ភូមិ​ផង​របង​ជាមួយ​គ្នា មាន​ព្រំប្រទល់​រួម​គ្នា​ប្រវែង​ប្រមាណ ៥៤០​គីឡូម៉ែត្រ​។​

​ទាក់ទង​ទៅនឹង​ការដោះស្រាយ​បញ្ហា​ព្រំដែន​វិញ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ នឹង​ខិតខំ​រាំង​ស្កាត់​នូវ​បទល្មើស​ផ្សេងៗ​ដែល​កើតមានឡើង​នៅតាម​ព្រំដែន​។ ប្រទេស​ទាំង​ពីរ​បាន​ចាត់ទុក​តំបន់​អូរ​តា​ង៉ាវ ជា​តំបន់​ដែល​មិន​ទាន់​បាន​ដោះស្រាយ ដោយ​ផ្តោត​ទៅលើ​លក្ខខណ្ឌ ៖
​ទី​១)​គឺ​គ្មាន​វត្ត​មាន​កងទ័ព​នៃ​ប្រទេស​នៅ​តំបន់​នោះ​។​ទី​២)​គឺ​គ្មាន​ប្រជាជន​ធ្វើ​អាជីវកម្ម​នៅ​ទីនោះ និង​។​ទី​៣)​នៅ​ពេល​ចុះ​ត្រួតពិនិត្យ គឺ​ភាគី​ត្រូវតែ​ធ្វើ​រួមគ្នា រួម​ទាំង​លើគោក ផ្លូវទឹក និង​ផ្លូវអាកាស​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក៏​បាន​អះអាង​ផងដែរ​ថា ក្នុង​ដំណើរ​បំពេញ​ទស្សន​ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃស្អែក ភាគី​ទាំង​ពីរ​កម្ពុជា​-​ឡាវ នឹង​ពិភាក្សា​គ្នា​បន្ត​លើ​បញ្ហា​ព្រំដែន ដើម្បី​ពង្រាង​ឯកសារ​ផ្ញើ​ទៅកាន់​ភាគី​បារាំង​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​។ ពោល​ការងារ​នេះ​ទុក​ឲ្យ​រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស នៃ​ប្រទេស​ទាំង​ពីរ​ជា​អ្នកអនុវត្ត​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បានបញ្ជាក់​ថា រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​ទាំងពីរ ត្រូវ​រៀបចំ​បែបបទ​បច្ចេកទេស​យ៉ាងណា​ឲ្យ​ភាគីបារាំង​ផ្ទេរ ផែនទី​ពីរ ខ្នាត 1/100,000 មក​ផែនទី UTM ខ្នាត 1/50,000 ដែល​ជា​ចំណុច​ត្រូវធ្វើ​មុនគេ ហើយ​ចំណុច​ទី​២ បន្ដ​ស្នើសុំ​ទៅ​បារាំង​ផ្ដល់​នូវ​ឯកសារ​នានា​ដែល​ទាក់ទង​ជាមួយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ឡាវ ជាពិសេស​គឺ​តំបន់​ចំនួន​១៦% ដែល​នៅ​សេសសល់​។​

 

Filed in: ព័ត៌មានជាតិ