សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នគរបាល​អន្តោរ​ប្រវេសន៍​ច្រកទ្វា​គី​ឡូ​១៣​ភ្នំ​ដី​កាប់​ថ្លៃ​ចេញ​បណ្ណ័​ព្រុំដែន​ឲ្យ​ពលករ​ខ្មែរ​ក្នុង​១​នាក់​១​គុណ​និង​៥​នៃ​ថ្លៃដើម​

នគរបាល​អន្តោរ​ប្រវេសន៍​ច្រកទ្វា​គី​ឡូ​១៣​ភ្នំ​ដី​កាប់​ថ្លៃ​ចេញ​បណ្ណ័​ព្រុំដែន​ឲ្យ​ពលករ​ខ្មែរ​ក្នុង​១​នាក់​១​គុណ​និង​៥​នៃ​ថ្លៃដើម​

ខេត្ត​បាត់ដំបង ៖ មាន​សេចក្តីរាយការណ៍​ថានគ​បាល​អន្តោរ​ប្រវេសន៍​ច្រកទ្វារ​គី​ឡូ​១៣​ភ្នំ​ដី​កាប់​ថ្លៃ​ចេញ​បណ្ណ័​ព្រមដែន​មួយ​គុណ​និង​៣​នៃ​តម្លៃ​រដ្ឋ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ក្នុង​១​នាក់​!​។​ប្រភព​ពី​ពលករ​ឲ្យដឹង​ថា​នគរ​បានបា​ន​កាប់ឆៅ​ហ្ម៉ង​ដែល​តម្លៃ​ពិតតែ​៣​ម៉ឺន​រៀល​លុយ​ខ្មែរ​តែប៉ុណ្ណោះ​។

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៤​ខែ​ធ្នូ​ឆ្នាំ​២០១៨​នៅ​ចំណុច​ខាង​ច្រកទ្វារ​អន្តរជាតិ​គីឡូ​១៣(​ហៅ​ភ្នំ​ដី​)​មាន​ពលករ​ខ្មែរ​រៀប​ឆ្លងដែន​ប្រមាណ​ពី​២៥​ទៅ​៣០​នាក់​។​បងប្អូន ពលករ​ខ្មែរ​ទាំងនោះ​បាន​និយាយ​រៀបរាប់​ប្រាប់​អ្នក​សារព័តិ​មានថា​៖​ពួកគាត់​គឺ​ឆ្លងដែន​ដោយ​ស្របច្បាប់ ដោយ​ប្រើ​បណ្ណ័ឆ្លងដែន​ភាសារ​ថៃ​ហៅ​ប័ណ្ណ​បរិ​ផាក​(มันบริภาค) ឬ​Border Pass)​ដែល​ផ្តល់​ដោយ​នគរបាល​អន្តោរ​ប្រវេសន៍​ប្រចាំ​ច្រកទ្វា​អន្តរជាតិ​តែម្តង​ដោយ​ក្នុង​តំលៃ​បណ្ណ័​១​ច្បាប់​ត្រូវ​បង់​១២០០​បាទ​ប្រាក់​ថៃ​។​

​បងប្អូន​ពលករ​ខ្មែរ​បាន​បញ្ញា​ក់ថា​៖​តម្លៃ​នេះ​ខាង​នគរបាល​ប្រាប់ថា​ក្នុង ក្នុង​លក្ខណៈ​ប្រញាប់​មិនតែប៉ុណ្ណោះ​និង​មាន​មនោសញ្ចេតនា​ខាងក្រៅ​១០០ បាទ ទៅ​២០០ បាទ ទៀត​។​នៅពេល​សួរ​ថា ការបំពេញ​ឯកសារ ប័ណ្ណឆ្លងដែន រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ គឺ​គេ​អនុញ្ញាត​ឱ្យទៅ​បំពេញបែបបទ សាលា​រដ្ឋបាល​ស្រុក សំពៅ​លូន​ឬ​សាលា​រដ្ឋបាល​ខេត្ត​បាត់ដំបង​ផងដែរ គឺ​ក្នុង​តម្លៃ​តែ​៣ ម៉ឺន​រៀល​តែប៉ុណ្ណោះ​។​

​ប៉ុន្តែ​ពួកគាត់​បាន​តប​មក​វិញ​ថា​៣​ម៉ឺន​រៀល​មែន រៀល​មែន ប៉ុន្តែ​រយៈពេល ១​ខែ​កន្លះ​ឯ​ណោះ​បាន​បាន​។​គឺ​មិន​អាច​ឲ្យ​ពួកគាត់​រង​ចាំបាន​នោះ​ទេ​និង​ត្រូវ​បង្ខំ​ឲ្យ​ពួកគាត់ បំពេញ​បែប​បទ​នៅ​កន្លែង​នគរបាល​អន្តោរ​ប្រវេសន៍​គីឡូ​១៣​ក្នុង​តម្លៃ​ថ្លៃ​ប៉ុណ្ណា​ក៏​ដោយ​។​ករណីយ៍​នគរបាល​ចេញមុខ​គួ​កជេរ​ចឹង តើ​លោក​វីរ​សេនីយ៍​ឯកព្រី​ណាហ្សា​ណូ ប្រធាន​នគរបាល​អន្តោ​ប្រវេ​ស​ន៏​ប្រចាំ​ច្រក​អន្តរជាតិ​គី​ឡូ​១៣(​ភ្នំ​ដី​)​ជា​អ្នកបញ្ជារ​ឲ្យ​រកស៊ី​? ។ មិនអាច​សុំ​ការពន្យល់​ពី​ល្បិច​រកស៊ី​របស់​នគរបាល​ច្រកទ្វារ​គីឡូ​១៣​ពី​លោក​លោក​វីរ​សេនីយ៍​ឯកព្រី​ណាហ្សា​ណូបានទេ​ករណីយ៍​នេះ​៕

Filed in: ព័ត៌មានជាតិ