សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទីតាំង​ម៉ាស៊ីន​អារ​ឈើ​មួយ​នៅ​ភូមិ​ភ្ជួរ​ជ្រូក ស្រុក​គូលែន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ជា​ឆ្នាំ​បាយ​សមត្តកិច្ច​!

ទីតាំង​ម៉ាស៊ីន​អារ​ឈើ​មួយ​នៅ​ភូមិ​ភ្ជួរ​ជ្រូក ស្រុក​គូលែន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ជា​ឆ្នាំ​បាយ​សមត្តកិច្ច​!

ព្រះវិហារ ៖ ទីតាំង​ម៉ាស៊ីន​រ៉ៃ ជ្រៀក​ឈើមូល និង​ឈើ​តា​ប ដែល​គេ​ជឿ​ថា​មិនមាន​ច្បាប់​អនុញ្ញាត​បាន​និង កំពុង​ធ្វើ​សកម្មភាព​កក្រើក​ជ្រក​ក្រោម​ឈ្មោះ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ភ្លូ​អូ​វីន​ស្ថិត​នៅក្នុង​ទឹកដី​នៅ​ភូមិ​ភ្ជួរ​ជ្រូក ស្រុក​គូលែន ដែល​គេ​ជឿ​ថា​ជា​ឆ្នាំងបាយ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​។

​ប្រជាពលរដ្ឋ និយាយថា ម្ចាស់​ក្រុមហ៊ុន​នេះ មានឈ្មោះ ឡាំ អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ជា​ម្ចាស់​ទីតាំង​ខាងលើនេះ យូរ​មក​ហើយ​តែ គ្មាន​អ្នកណា​ហ៊ាន​បង្ក្រាប​នោះ​ទេ ។ ករណី​ជនល្មើស​ឈ្មោះ (​ឡាំ​) អាច​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​បាន​ស្រេច​តែ​ចិត្ត​ដោយ​គ្មាន​ខ្លាច​ញញើត ត្រូវបាន​គេ​សង្ស័យថា លោក ពេជ្រ បូររិ​ណ ប្រចាំ​ស្រុក​គូលែន និង​អាជ្ញាធរ ខេត្ត​ព្រះវិហារ ជា​អ្នក​បើក​ភ្លើង​ខៀវ​ឲ្យ ។​

​សារ​ធា​រណ​ជន​មួយចំនួន និយាយថា ឯកឧត្តម អ៊ុន ចិន្តា អភិបាលខេត្ត ព្រះវិហារ​ប្រហែលជា​ត្រូវផ្លែរ​ត្រូវដង ជាមួយ​ក្រុមហ៊ុន​ភ្លូ​អូ​វីន បានជា ឯកឧត្តម មិន​អើពើ​និង​មាន​វិធានការណ៍​ចំពោះ​ក្រុមហ៊ុន​ភ្លូ​អូ​វីន ខាងលើនេះ ? ជាំក់ស្តែង​ពេល​អ្នកសារព័ត៌មាន​យើង​សុំ​ការបំភ្លឺ ឯកឧត្តម អ៊ុន ចិន្តា បាន ជំរុញ​ឲ្យទៅ​សួរ​ប្រធាន​មន្ទីរ​កសិក​ម្ម​ខេត្ត​ព្រះវិហារ​, ចំណែក​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឲ្យ​សួរ​ទៅ​មន្ត្រីរដ្ឋបាល​ព្រៃឈើ រីឯ​រដ្ឋបាល​ព្រៃឈើ​ឲ្យ​សួរ​ទៅ​ខាង​ក្រុមហ៊ុន ៕

Filed in: ព័ត៌មានសំខាន់