សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​ក្រឡាហោម​បង្កើត​ក្រុមការងារ​បន្ថយ​ការ​ចង្អៀត​ក្នុង​គុក​

​សម្តេច​ក្រឡាហោម​បង្កើត​ក្រុមការងារ​បន្ថយ​ការ​ចង្អៀត​ក្នុង​គុក​

ភ្នំពេញ ៖ បញ្ហា​ប្រឈម​ធំៗ​ចំពោះមុខ គឺ​ការ​ពន្ធនាគារ​ពេញ​ចង្អៀត​ណែន បង្ក​ផលប៉ះពាល់ និង​រាំងស្ទះ ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការលើកកម្ពស់​សុខុមាលភាព និង​ការផ្ដល់​សេវា​ចាំបាច់​នានា និង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការអនុវត្តឲ្យ​បាន​ពេ​ញ​លេញ​នូវ​កាតព្វកិច្ច​ជា​អន្ដរជាតិ ស្រប​តាម​អនុញ្ញាប្រ​ឆាំង​ទារុណកម្ម​ត្រូវបានស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លើក ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​តួនាទី​ភារកិច្ច​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​ការអនុវត្ត​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ នា​ព្រឹក​ថ្ងៃ​អង្គារ​២ ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល​ឡឺ​រ៉ូយ៉ាល់​។

​សម្ដេច​ក្រឡាហោម ស ខេង បានឲ្យដឹងថា បច្ចុប្បន្ន​ពន្ធនាគា​រទាំ​ង​២៨​ទូទាំង​ប្រទេស ផ្ទុក​អ្នក​ជាប់​ឃុំ​ជាង​៣​ម៉ឺន​នាក់​។ ភាពយឺតយ៉ាវ នៃ​នីតិវិធី​ក្នុងការ​ជម្រះក្ដី ជន​ជាប់​ឃុំ ក៏​ជា​បន្ទុក​មួយ​ផ្នែក​ទៀត ធ្វើឲ្យ​ចំនួន​អ្នក​ជាប់​ឃុំ​ពុំ​មាន​ការថយចុះ​។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំងអស់ មាន​ទណ្ឌិត​ចំនួន​ប្រមាណ​៩.០០០​នាក់ ក៏មាន អ្នក​ដែល​ជាប់​ឃុំ​រង់ចាំ​នីតិវិធី​តុលាការ មាន​ចំនួន​ជាង​២​ម៉ឺន​នាក់​។​សម្ដេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន ដែល​កម្ពុជា​បាននិងកំពុង​អនុវត្ត​យ៉ាង​សស្រាកសស្រាំ នៅ​ទូទាំង​ប្រទេស ក៏​បាន​រួមចំណែក​មួយ​ផ្នែក ទោះ​តិច ឬ​ច្រើនក្ដី ដល់​ការកើនឡើង​នៃ​ចំនួន​អ្នក​ជាប់​ឃុំ​។​

​សម្តេច​ក្រឡាហោម​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា​ថា ក្រៅពី​វិធានការ​ពង្រីក​បន្ថែម​ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ​ឲ្យ​គុក​ធូ​ស្រាល​តិច ក្រសួង​មហាផ្ទៃ​ក៏​បាន​និង​កំពុង​យកចិត្តទុកដាក់ អនុវត្ត​យន្ដកា​រ​ពន្លឿន នីតិវិធី​តុលាការ ដោយ​បាន​បង្កើន​ក្រុមការងារ​អន្ដរក្រសួង កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​ពន្លឿ​ននីតិវិធី​ជំនុំជម្រះ​ក្ដី សំដៅ​សម្រាល​បន្ទុក​នៃ​ការ​ចង្អៀត​ណែន ក្នុង​ពន្ធនាគារ​ឲ្យបាន​ជា​អតិបរមា​៕

Filed in: ព័ត៌មានជាតិ