ភ្នំពេញ៖ឧកញ៉ា វណ្ណ រ៉ាម៉ុនដែលគេស្គាល់ថាជា ថៅកែកំពង់ដរ ភ្នំពេញអរិយក្សត្រ បានស្លាប់ដោយគ្រាប់កាំភ្លើងត្រូវចំសៀតផ្កាកាលពី វេលាម៉ោង៦,៣០នាទីល្ងាច ថ្ងៃទី០៤ ខែឆ្នូ ឆ្នាំ២០១៨នៅទីតាំងស្ថិតនៅមាត់កំពង់ដរឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។
ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា បានប្រាប់ សារព័ត៌មាន ថា ពិតជាមានហេតុការណ៍នេះកើតឡើងពិតមែន ដោយជំហានដំបូងកម្លាំងជំនាញសន្និដ្ឋានថា ជាករណីធ្វើអត្ដឃាតដោយខ្លួនឯង ព្រោះថាឃើញកាំភ្លើង ម៉ាក K59 នៅជាប់នឹងដៃរបស់ជនរងគ្រោះតែម្ដង។
ប៉ុន្ដែទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ស្នងការរង មិនទាន់បានបញ្ជាក់អំពីដើមហេតុ នៃករណីនេះនៅឡើយទេ ព្រោះថាពេលនេះកម្លាំងនគរបាលជំនាញ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តដើម្បីរកមូលហេតុនាំឲ្យមានការធ្វើឃាត។