សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ច្រក​ម៉ាឡៃ​ឃាត់​ឡាន​មួយ​គ្រឿង​ដឹក​ម៉តូ​អត់ព​ន្ធ​៤៤​គ្រឿង​

​ច្រក​ម៉ាឡៃ​ឃាត់​ឡាន​មួយ​គ្រឿង​ដឹក​ម៉តូ​អត់ព​ន្ធ​៤៤​គ្រឿង​

បន្ទាយ​មានជ័យៈ កាលពី​ថ្ងៃ​ទី​២​ធ្នូ​សមត្ថកិច្ច​ច្រក​ម៉ាឡៃ​ដោយ​មាន​ការឯកភាព​ពី​រាជអាជ្ញា​បាន​ឃាត់ រថយន្ត​មួយ​គ្រឿង​ដឹក​ម៉ូតូ​ចំនួន​៤៤​គ្រឿង (​មាន​ម៉ូតូ​ឃ្លីក និង​ស្គុប​ពី​) នាំ​ចូល​តាម​ច្រកទ្វារ​តំបន់​ម៉ាឡៃ គ្មាន​ឯកសារ និង ការអនុញ្ញាត​ស្របច្បាប់ ។

​លោក ជា សេង​អាន ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ព្រំដែន​ម៉ាឡៃ​បាន​ដឹកនាំ​កម្លាំង​ប៉ុស្ដិ៍​ស្ពាន​ម៉ាឡៃ ឃាត់​រថយន្ត​ដឹក​ម៉ូតូ គ្មាន​ឯកសារ និង ការអនុញ្ញាត​ស្របច្បាប់ នៅ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​តំបន់​ម៉ាឡៃ ចំនួន​មួយ​គ្រឿង​ម៉ាក HINO500 ពាក់​ស្លាក​លេខ​ថៃ 63.3345 (​ពណ៌​ស​) បើកបរ​ដោយ​ឈ្មោះ យ៉​ត​ឆាង មន្នី​រ៉ាត់ ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ (​ជនជាតិ​ថៃ​) បាន​បើករថយន្ត​ដឹក​ម៉ូតូ​ចំនួន​៤៤​គ្រឿង (​ម៉ាក​ឃ្លីក និង​ស្កប់​ពី​) បាន​នាំ​ចូល​តាម​ច្រកទ្វារ​តំបន់​ម៉ាឡៃ​។​

​សូមបញ្ជាក់​ថា​ថ្មីៗ​សមត្តកិច្ច​គយ​បាន​ចាប់ឡាន​ស៊េរី​ទំនើប​លួច​នាំ​ចូល​ពី​ស្រុក​សៀម​ដោយ​មិន​បង់ពន្ធ​ដោយ​លោក​ឧកញ៉ា ហង្ស ស៊ីផា អាឡុវ​នេះ​មាន​ឈ្មួញ​លួច​នាំ​ចូល​ម៉តូ ទៀត​។​ការបង្ក្រាប​ពី​ករណិយ៍​ខាងលើ​នេះ​បង្ហា​ញ​ថា​នា​ពេលកន្លងមក​ទំនិញ​គេច​ពន្ធ​ត្រូវ​បាន​គេ​នាំ​ចូល​យ៉ាង​គគ្រឹក​គ្រេង​ដោយសា​មាន​ការឃុបឃឹត​ជាមួយ​មន្ត្រី​មាន​សមត្តកិច្ច​។​

Filed in: ព័ត៌មានជាតិ